ហេតុផលសំខាន់ៗទាំង៨ ដែលម្ចាស់អាជីវកម្ម និងក្រុមហ៊ុនត្រូវការសេវាសវនកម្មផ្ទៃក្រៅ (External Audit)

ភ្នំពេញ ៖ ដូចលោកអ្នកបានដឹងខ្លះៗរួចមកហើយថា ទាំងប្រភេទអាជីវកម្មដែលគ្រប់គ្រងដោយគ្រួសារ ក៏ដូចជាក្រុមហ៊ុនដែលមានប្រព័ន្ធស្ដង់ដារ (មិនត្រឹមតែសាជីវកម្មធំៗប៉ុណ្ណោះទេ) បាន និងកំពុងមើលឃើញអំពីអត្ថប្រយោជន៍នៃការធ្វើសវនករផ្ទៃក្រៅ ពិនិត្យមើលអាជីវកម្ម និងបញ្ជាក់ពីជំហរហិរញ្ញវត្ថុរបស់ពួកគេ ដើម្បីអាចធ្វើដំណើរស្របតាមផែនការ និងគម្រោងពង្រីកអាជីវកម្មបានយ៉ាងរលូន។

លោក សាន្ត ចន្ទកុម្ភៈ គណនេយ្យការជំនាញ និងសវនករឯករាជ្យ បានមានប្រសាសន៍ប្រាប់ AMS ឲ្យដឹងថា នៅពេលដែលអាជីវកម្មណាមួយមានភាពរីកចម្រើនកាន់តែច្រើន នោះការចុះបញ្ចីគណនេយ្យមានប្រតិបត្តិការកាន់តែច្រើន ហើយពីមួយថ្ងៃទៅមួយថ្ងៃប្រហែលជាមិនត្រឹមតែនាំមកនូវហានិភ័យជាមូលដ្ឋានដូចជាការក្លែងបន្លំ ឬការមិនអនុលោមតាមបទប្បញ្ញត្តិនោះទេ ថែមទាំងនាំមកនូវហានិភ័យពន្ធដារដែលជាកាតព្វកិច្ចផងដែរ។

ជាមួយនឹងការលើកឡើងខាងលើនេះ អ្នកជំនាញផ្នែកគណនេយ្យការ និងសវនករឯករាជ្យរូបនេះបានបញ្ជាក់ពីហេតុផលចំនួន ៨យ៉ាងសំខាន់ៗ ដែលម្ចាស់អាជីវកម្ម និងម្ចាស់ក្រុមហ៊ុនក្នុងវិស័យឯកជន គួរចាប់ដៃគូជាមួយសវនករផ្ទៃក្រៅ ដើម្បីទទួលបានសេវាសវនកម្មផ្ទៃក្រៅជាជាងដល់ពេលជួបបញ្ហាទើបស្ទុះស្ទារកជំនួយនោះទេ។

ហេតុផលសំខាន់ៗ និងចាំបាច់ទាំង៨ចំណុចរួមមាន ៖

១- ការអនុលោមតាមច្បាប់បញ្ញត្តិផ្សេងៗ ៖ អាជីវកម្មរបស់អ្នកអាចត្រូវបានតម្រូវឱ្យធ្វើសវនកម្មផ្ទៃក្រៅ ដោយសារបទប្បញ្ញត្តិរបស់រាជរដ្ឋាភិបាល ដូចជាច្បាប់ស្តីពីការបោះមូលបត្រ ច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម  ឬច្បាប់ស្តីពីគម្រោង ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាដើម។ ភាគីសវនកម្មផ្ទៃក្រៅអាចជួយធានាថាអ្នកកំពុងអនុវត្តតាមច្បាប់របស់រដ្ឋផ្សេងៗដែលទាក់ទិនទៅនឹងអាជីវកម្មរបស់អ្នក។ ការត្រួតពិនិត្យឯករាជ្យនេះអាចផ្តល់ឱ្យអ្នកបាននូវភាពប្រាកដថា អាជីវកម្មរបស់អ្នកកំពុងអនុលោមតាមបទប្បញ្ញត្តិទាំងនោះ។

២- អភិបាលកិច្ចល្អ ៖ ការមានសវនកម្មផ្ទៃក្រៅជាប្រចាំបង្ហាញទៅកាន់អ្នកខាងក្រៅថាអាជីវកម្មរបស់អ្នកបាន និងកំពុងខិតខំដើម្បីសម្រេចបាននូវស្តង់ដារល្អបំផុតមួយដែលអាចធ្វើទៅបាន។ ដូចនេះហើយ អាជីវកម្មនោះ មិនបាច់មានការព្រួយបារម្ភចំពោះការត្រួតពិនិត្យរបស់សវនករផ្ទៃក្រៅនោះទេ។ ច្រើនជាងនេះទៅទៀត នៅពេលដែលអាជីវកម្មមានការពាក់ព័ន្ធនឹងម្ចាស់ភាគហ៊ុន ឬវិនិយោគិនដែលមិនបានធ្វើសកម្មភាពគ្រប់គ្រងដោយផ្ទាល់ក្នុងអាជីវកម្មនោះ សេវាសវនកម្មផ្ទៃក្រៅជួយបន្ថែមទំនុកចិត្តបន្ថែមដល់ភាគីទាំងនោះដោយសារតែអាជីវកម្មបានធ្វើឡើងស្របតាមគោលការណ៍ត្រឹមត្រូវ។

៣- ទប់ស្កាត់ការក្លែងបន្លំ ៖ ប្រសិនបើអ្នកគិតថា អ្នកជាម្ចាស់អាជីវកម្ម អ្នកនឹងជួលតែមនុស្សដែលអ្នកមានទុកចិត្តបំផុតតែប៉ុណ្ណោះ ប៉ុន្តែអ្នកមិនអាចដឹងទេថា គេជាអ្នកកេងបន្លំ ឬមិនមែន ដោយគ្រាន់តែក្រលេកមើលពួកគេតែមួយភ្លេត។ សវនកម្មផ្ទៃក្រៅនឹងពិនិត្យឡើងវិញនូវកំណត់ត្រាអាជីវកម្ម និងដំណើរការអាជីវកម្ម ដោយគ្មានទំនាស់ផលប្រយោជន៍នៃទំនាក់ទំនងផ្ទាល់ខ្លួនឡើយ។

៤- ការដេញថ្លៃការងារ ៖ ប្រសិនបើអាជីវកម្មរបស់អ្នកស្ថិតនៅក្នុងឧស្សាហកម្មដែលការដេញថ្លៃការងារនោះវាគឺជារឿងធម្មតាទៅហើយ ដូចជាឧស្សាហកម្មសំណង់ដែលជារឿយៗគេតម្រូវឲ្យក្រុមហ៊ុនទាំងនោះមានរបាយការណ៍ហិរញ្ញវត្ថុដែលបានចេញដោយសវនករឯករាជ្យ។ ការនេះជាផ្នែកមួយនៃដំណើរការដេញថ្លៃអាចផ្តល់ឱ្យអ្នកនូវអាទិភាពឈ្នះការដេញថ្លៃទៅលើអាជីវកម្មដែលមិនមានរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ។

៥- តម្រូវការធនាគារ ៖ ការផ្តល់ហិរញ្ញប្បទានជាញឹកញាប់អាចជាឧបសគ្គចម្បងសម្រាប់អាជីវកម្ម។ ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មទៅកាន់ធនាគារនៅពេលរៀបចំស្នើសុំកម្ចីអាចជួយបន្ថែមអត្រាជោគជ័យកាន់តែច្រើនចំពោះពាក្យស្នើសុំរបស់អ្នក ដោយសារវាបានផ្តល់នូវទំនុកចិត្តបន្ថែមទៀតដល់ធនាគារចំពោះស្ថានភាពហិរញ្ញវត្ថុរបស់អ្នក និងដំណើរការដែលបានអនុវត្តន៍នៅក្នុងអាជីវកម្មរបស់អ្នក។

៦- ការជួយកែលម្អប្រព័ន្ធដំណើរការអាជីវកម្ម ៖ ទោះបីជាមិនមានភាពទន់ខ្សោយ ឬភាពខ្វះចម្លោះនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងត្រូវបានរកឃើញនៅពេលធ្វើសវនកម្មផ្ទៃក្រៅក៏ដោយ ក៏ការមានសវនកម្មផ្ទៃក្រៅអាចជួយស្វែងរកនូវផ្នែកណាមួយនៅក្នុងអាជីវកម្មរបស់អ្នក ដែលប្រព័ន្ធនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់អ្នកអាចត្រូវបានកែលម្អឲ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធ ។

៧- ការផ្តល់ទំនុកចិត្តជូនអ្នកផ្តត់ផ្គង់ ៖ ប្រសិនបើអាជីវកម្មលោកអ្នកតម្រូវទិញផលិតផលសំខាន់ៗពីអ្នកផ្គត់ផ្គង់អន្តរជាតិ ក្រុមហ៊ុនធំៗទាំងនោះតម្រូវឲ្យលោកអ្នកផ្ញើរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មដោយសវនករឯករាជ្យដើម្បីឲ្យប្រាកដថា ក្រុមហ៊ុនលោកអ្នកមិនជាប់ទណ្ឌកម្មអន្តរជាតិ ជាក្រុមហ៊ុនស្អាតស្អំជាដើម។

៨- ការត្រៀមខ្លួនរួចជាស្រេចដើម្បីចុះបញ្ចីផ្សារមូលប័ត្រ ឬលក់ភាគហ៊ុន ៖ នៅពេលអាជីវកម្មគ្រួសារមានការធំធាត់ដល់ចំណុចរបត់មួយ ការបង្វែរខ្លួនទៅជាក្រុមហ៊ុនសាធារណៈមិនមែនមួយថ្ងៃ ឬពីរថ្ងៃនោះទេ។ ការមានសេវាសវនកម្មជាប្រចាំគឺជាការត្រៀមខ្លួនយ៉ាងម៉ត់ចត់ដើម្បីក្លាយជាក្រុមហ៊ុនចុះបញ្ចីនៅផ្សារមូលប័ត្រ ព្រោះច្បាប់តម្រូវឲ្យមានរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មដោយសវនករឯករាជ្យយ៉ាងហោចណាស់ក៏ ២ ទៅ ៣ ឆ្នាំដែរ។ ម្យ៉ាងវិញទៀត អ្នកវិនិយោគបុគ្គល ដែលមានសក្តានុពលក៏ត្រូវការរបាយការណ៍ហិរញ្ញវត្ថុដែលចេញដោយសវនករឯករាជ្យផងដែរមុនពេលគេសម្រេចចិត្តធ្វើការវិនិយោគជាមួយ។

អាស្រ័យដូចបានលើកឡើងទាំង៨ចំណុចខាងលើនេះ ម្ចាស់អាជីវកម្ម ក៏ដូចជាម្ចាស់ក្រុមហ៊ុននានាអាចធ្វើការពិចារណា ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការអាជីវកម្មមិនប្រឈមទៅនឹងហានិភ័យណាមួយដែលអាចកើតមាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។