ការលេងតុងទីន VS ការដាក់ប្រាក់បញ្ញើនៅធនាគារមានកាលកំណត់ (Fixed Deposit)

ភ្នំពេញ៖ ថ្ងៃនេះ យើងមានប្រធានបទមួយរវាងការលេងតុងទីន និងការដាក់ប្រាក់បញ្ញើរមានកាលកំណត់ និងគុណប្រយោជន៍ក្នុងប្រាក់បញ្ញើមានកាលកំណត់ (Fixed Deposit) ក្នុងធនាគារ ក៏ដូចជាសន្សំប្រាក់តាមការលេងតុងទីន។ ជាពិត ប្រជាជនកម្ពុជានៅតែមានការនិយមលេងតុងទីនដើម្បីសន្សំប្រាក់ និងទាញយកផលចំណេញពីការប្រាក់ ដែលបានដាក់ដោយអ្នកលេង ចង់ប្រមូលទុនទៅប្រើប្រាស់មុន ប៉ុន្តែមានហានិភ័យខ្ពស់ ខណៈការដាក់ប្រាក់បញ្ញើធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុគឺមានសុវត្ថិភាព និងគួរឱ្យជឿទុកចិត្តក្នុងការថែរក្សាប្រាក់ឱ្យគង់វង្ស និងទទួលបានការប្រាក់វិញជាប្រចាំ។

ដូច្នេះ ថ្ងៃនេះយើងនឹងយកអត្ថប្រយោជន៍នៃការលេងតុងទីន និងការដាក់ប្រាក់បញ្ញើក្នុងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុស្របច្បាប់។

“តើតុងទីនគឺជាអ្វី?” និង “ហានិភ័យក្នុងការលេងតុងទីន”

តុងទីន គឺជាការវិនិយោគមួយប្រភេទ ដែលត្រូវបានប្រជាជនកម្ពុជានិយមលេង ដើម្បីកៀរគរប្រាក់ចំណូល ក្នុងនោះមានតួអង្គដូចជា ៖

មេតុងទីន គឺជាអ្នកដែលប្រមែប្រមូលគ្នា ដើម្បីចូលរួមលេងតុងទីន ហើយក៏ជាអ្នកទទួលខុសត្រូវក្នុងការប្រមែប្រមូលលុយតុងទីនផងដែរ និងកូនតុងទីន គឺជាអ្នកចូលរួមលេងតុងទីន។

យោងតាមផេក Knowledge Cambodia បានឱ្យដឹងថា ការលេងតុងទីនក៏ដូចទៅនឹងការដាក់ប្រាក់សន្សំក្នុងធនាគារ ប៉ុន្ដែទទួលបានអត្រាការប្រាក់ខ្ពស់ជាងធនាការដាច់តែម្ដង។ ប្រសិនជាកូនតុងទីនត្រូវការលុយដោយដេញយកមុន នោះនឹងត្រូវបង់ទាំងដើមទាំងការនៅខែ(វគ្គ)បន្ទាប់។ តែប្រសិនជាជ្រើសរើសយកដេញក្រោយគេ នោះនឹងទទួលបាននូវចំនួនប្រាក់យ៉ាងច្រើនរួមមានទាំងដើមទាំងការ។ ដោយសារទទួលបានប្រាក់ចំណេញច្រើនបែបនេះ ទើបពីមួយថ្ងៃទៅមួយថ្ងៃ មានអ្នកចូលរួមលេងតុងទីនយ៉ាងច្រើនកុះករ មានកូនតុងទីនខ្លះលេងរហូតដល់៥ក្បាល់ក៏មាន ។

ការលេងតុងទីន ពិតជាមានហានិភ័យខ្ពស់ ព្រោះពុំមានកិច្ចសន្យា ឬកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរច្បាស់លាស់ គ្រប់យ៉ាងគឺអាស្រ័យលើការទុកចិត្ដលើមេតុងទីនទាំងស្រុង ។

រាល់ហានិភ័យទាំងនោះរួមមាន ៖

– ក្នុងករណីកូនតុងទីនគ្មានលុយបង់(ជាទូទៅតុងទីនងាប់ហើយ) ការលេងតុងទីន គឺជាការចូលរួមលេងរវាងកូនតុងទីនជាច្រើន ដែលត្រូវបង់លុយជាប្រចាំតាមខែ(វគ្គ) តែបើមានកូនតុងទីនណាម្នាក់មិនព្រមបង់ នោះកូនតុងទីនដទៃទៀតក៏នឹងមិនបង់ដែរ ព្រោះខ្លាចមិនអាចប្រមូលបានលុយមកវិញ។

– ក្នុងករណីមេតុងទីនប្រមូលលុយរត់បាត់(អំពើឆបោក) នេះគឺជារឿងដែលត្រូវបានលេចឮជាច្រើនករណីមកហើយ ដែលមេតុងទីនឆបោក យកលុយតុងទីនរត់បាត់ស្រមោល។ មានកូនតុងទីនខ្លះត្រូវបានបាត់បង់លុយទាំងដើមទាំងការរហូតដល់រាប់សិបម៉ឺនដុល្លារក៏មាន។

ការដាក់ប្រាក់បញ្ញើរ និងគុណប្រយោជន៍ក្នុងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុស្របច្បាប់

លោកអ្នកតែងតែផ្តោតលើការស្វែងរកកន្លែងដែលមានសុវត្ថិភាព និងគួរឱ្យជឿទុកចិត្តក្នុងការថែរក្សាប្រាក់ឱ្យគង់វង្ស ហើយរំពឹងថាវានឹងកើនឡើងសម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងគម្រោងអ្វីមួយ ឬដើម្បីគ្រួសារនាពេលអនាគត ដោយរួមបញ្ចូលទាំងអត្រាការប្រាក់ដ៏សមរម្យ ។ ដូច្នេះជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក គឺការដាក់ប្រាក់បញ្ញើមានកាលកំណត់ ជាមួយនឹង ធនាគារ។

ដាក់ប្រាក់បញ្ញើមានកាលកំណត់ លោកអ្នកនឹងទទួលបានអត្រាការប្រាក់ដ៏ល្អគួរជាទីពេញចិត្ត ។ លោកអ្នកអាចជ្រើសរើសសន្សំជា ប្រាក់រៀល ប្រាក់ដុល្លារអាមេរិក ឬប្រាក់បាត តាមសេចក្តីត្រូវការ ។ លោកអ្នកក៏មានជម្រើសក្នុងការទទួលយកការប្រាក់តាមបីរបៀប៖ ទទួលការប្រាក់រៀងរាល់ខែ ទទួលការប្រាក់រៀងរាល់បីខែ ឬទទួលការប្រាក់នៅពេលដល់កាលកំណត់ ។

គុណប្រយោជន៍៖ រក្សាសាច់ប្រាក់ប្រកបដោយសុវត្ថិភាព និងទទួលបានការប្រាក់ខ្ពស់ និងទទួលបានវិញ្ញាបនបត្រប្រាក់បញ្ញើ ដែលអាចប្រើប្រាស់ជាទ្រព្យបញ្ចាំ ក្នុងករណីលោកអ្នកត្រូវការឥណទានសម្រាប់រយៈពេលខ្លីជាង

យោងធនាគារអេស៊ីលីដា ប្រភេទនៃប្រាក់បញ្ញើមានកាលកំណត់មានចំនួន ៣ ដូចខាងក្រោម៖

កំណើនខ្ពស់៖ ប្រាក់បញ្ញើមានកាលកំណត់កំណើនខ្ពស់ គឺជាប្រភេទប្រាក់បញ្ញើ ដែលអាចដកប្រាក់ដើម និងការប្រាក់ នៅពេលបញ្ចប់កិច្ចសន្យា ។

ចំណូលខ្ពស់៖ ប្រាក់បញ្ញើមានកាលកំណត់ចំណូលខ្ពស់ គឺជាប្រភេទប្រាក់បញ្ញើ ដែលអាចដកការប្រាក់បានជារៀងរាល់ខែ និងប្រាក់ដើមអាចដកបាននៅពេលបញ្ចប់កិច្ចសន្យា ។

រយៈពេលវែង៖ ប្រាក់បញ្ញើមានកាលកំណត់រយៈពេលវែង គឺជាប្រភេទប្រាក់បញ្ញើ ដែលអាចដកការប្រាក់បានជារៀងរាល់បីខែម្តង និងប្រាក់ដើមអាចដកបាននៅពេលបញ្ចប់កិច្ចសន្យា។ សូមបញ្ជាក់ថា លោកអ្នកអាចជ្រើសរើសធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុស្របច្បាប់ដែលសិទ្ធទទួលប្រាកបញ្ញើរបស់លោកអ្នក ហើយអត្រាការបាក់នៃប្រាក់បញ្ញើមានកាលកំណត់គឺអាស្រ័យលើធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុស្របច្បាប់ដែលលោកអ្នកដាក់បញ្ញើ។ ជាមួយគ្នានេះ រយៈពេលដាក់ប្រាក់បញ្ញើក៏អាស្រ័យលើធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ តែតាមការសង្កេត រយៈពេលដាក់ប្រាក់តាមធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុអាចរយៈពេល ១ ដល់ ៦០ ខែ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់