ឧត្តម ជា ចាន់តូ ៖ វត្តមានរបស់គ្រឹះស្ថានធនាគារកម្ពុជានៅប្រទេសឡាវរួមចំណែកពង្រឹងការវិនិយោគរវាងប្រទេសទាំងពីរ

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានលើកឡើថា វត្តមានរបស់គ្រឹះស្ថានធនាគារកម្ពុជាដែលកំពុងធ្វើប្រតិបត្តិការនៅប្រទេសឡាវ ពិតជាបានរួមចំណែកពង្រឹងការវិនិយោគរវាងប្រទេសទាំងពីរ ខណៈភាគីកម្ពុជា-ឡាវបានកំណត់ការងារដែលនឹងត្រូវបង្កើនកិច្ចសហប្រតិបត្តិការនៅឆ្នាំបន្ទាប់ ក្នុងនោះរួមមាន ការអភិវឌ្ឍប្រព័ន្ធទូទាត់ និងនវានុវត្តន៍ជាដើម។

ធនាគារជាតិនៃកម្ពុជា បានរៀបចំកិច្ចប្រជុំទ្វេភាគីជាមួយធនាគារកណ្តាលឡាវ ក្រោមអធិបតីយភាពរបស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Sonexay SITPHAXAY ទេសាភិបាល ធនាគារកណ្តាលឡាវនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ កិច្ចប្រជុំទ្វេភាគីនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាព រវាងធនាគារកណ្តាលទាំងពីរ។

អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានដែលកើតចេញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងធនាគារកណ្តាលទាំងពីរ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធធនាគារ និងគាំទ្រដល់ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ក្នុងប្រទេសទាំងពីរ។

គណៈប្រតិភូនៃធនាគារកណ្តាលទាំងពីរបានផ្លាស់ប្តូរយោបល់ ក្រោមបរិយាកាសប្រកបដោយមិត្តភាពនិងសាមគ្គីភាព និងបានកំណត់ការងារដែលនឹងត្រូវបង្កើនកិច្ចសហប្រតិបត្តិការនៅឆ្នាំបន្ទាប់ ក្នុងនោះរួមមាន ការអភិវឌ្ឍប្រព័ន្ធទូទាត់និងនវានុវត្តន៍ ជាមួយនឹងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងព្រំដែន ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការត្រួតពិនិត្យ និងការបន្តចែករំលែកបទពិសោធន៍របស់ធនាគារជាតិនៃកម្ពុជា លើការងារការអភិវឌ្ឍការបោះពុម្ពរូបិយវត្ថុជាតិ ជាដើម។

នៅឆ្នាំ២០២១នេះ ធនាគារជាតិនៃកម្ពុជាបានចែករំលែកបទពិសោធន៍និងចំណេះដឹងទៅកាន់ភាគីធនាគារកណ្តាលឡាវលើប្រធានបទជាច្រើន រួមមាន៖ ការគ្រប់គ្រងទុនបម្រុងអន្តរជាតិ ការគ្រប់គ្រងសន្ទនីយភាព ការអភិវឌ្ឍប្រព័ន្ធបាគង ការត្រួតពិនិត្យធនាគារដោយផ្អែកលើហានិភ័យ និងប្រព័ន្ធគ្រប់គ្រងគណនី។

ឯកឧត្តម ទេសាភិបាល ធនាគារកណ្តាលឡាវ បានថ្លែងសរសើរថា កម្ពុជាជោគជ័យក្នុងការសម្រេចបានការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ យ៉ាងឆាប់រហ័ស ដែលបានជួយការពារសុខភាពប្រជាជន និងជំរុញសកម្មភាពសេដ្ឋកិច្ច។ ទន្ទឹមនេះ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការដែលធនាគារជាតិនៃកម្ពុជាបានដាក់ចេញប្រកបដោយប្រសិទ្ធភាព ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ និងសម្រេចបានសមិទ្ធផលល្អ ក្នុងការរក្សាបានវឌ្ឍនភាពនិងស្ថិរភាពប្រព័ន្ធធនាគារ ព្រមទាំងរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ និងកម្រិតទាបនៃអតិផរណា។

ឯកឧត្តម ជា ចាន់តូ ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ទេសាភិបាល ធនាគារកណ្តាលឡាវដែលអញ្ជើញមកចូលរួមកិច្ចប្រជុំទ្វេភាគីដោយផ្ទាល់ និងតែងតែបានគាំទ្រកិច្ចសហប្រតិបត្តិទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ។ ឯកឧត្តម ជា ចាន់តូ ក៏បានលើកឡើងថា ៖

«វត្តមានរបស់គ្រឹះស្ថានធនាគារកម្ពុជាដែលកំពុងធ្វើប្រតិបត្តិការនៅប្រទេសឡាវ ពិតជាបានរួមចំណែកពង្រឹងការវិនិយោគរវាងប្រទេសទាំងពីរ។ បច្ចុប្បន្ន ធនាគារពាណិជ្ជរបស់កម្ពុជាចំនួនពីរ កំពុងធ្វើប្រតិបត្តិការនៅប្រទេសឡាវ ហើយធនាគារពាណិជ្ជឡាវចំនួន១ មានវត្តមាននៅកម្ពុជា»

ក្នុងឱកាសខួបទី៥០ឆ្នាំនៃការបង្កើតធនាគារកណ្តាលឡាវ តាងនាមរដ្ឋាភិបាលឡាវ និងធនាគារកណ្តាលឡាវ ឯកឧត្តម Sonexay SITPHAXAY បានបំពាក់មេដាយកិត្តិយសនៃចំណងមិត្តភាពជូនដល់ធនាគារជាតិនៃកម្ពុជា ដែលបានពង្រឹងកិច្ចសហប្រតិបត្តិការល្អ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់