ស្វែងយល់ពីការចូលរួមរបស់វិនិយោគិននៅក្នុងទីផ្សារដំបូងនៃផ្សារមូលបត្រកម្ពុជា

ភ្នំពេញ ៖ ជាការរំលឹកឡើងវិញ ផ្សារមូលបត្រចែកជាពីរដំណាក់គឺ ផ្សារដំបូង(primary market) និងផ្សារបន្ទាប់ (secondary market)។ ជាទូទៅ ការចូលរួមនៃវិនិយោគិននៅក្នុងផ្សារមូលបត្រ គឺសំដៅដល់ការទិញលក់ភាគហ៊ុននៅទីផ្សារបន្ទាប់(នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា)។ ការចូលរួមនៅក្នុងផ្សារដំបូងដែលជាការទិញហ៊ុនដោយផ្ទាល់ពីក្រុមហ៊ុនបោះផ្សាយកើតមានម្ដងម្កាលនៅពេលដែលមានក្រុមហ៊ុនបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង។

អត្ថបទសប្តាហ៍នេះ នឹងពន្យល់អំពីយន្តការសំខាន់ៗសម្រាប់វិនិយោគិនដែលចាប់អារម្មណ៍ចង់ទិញភាគហ៊ុនដែលទើបបោះផ្សាយ ដើម្បីកេងចំណេញទុកលក់នៅថ្ងៃជួញដូរដំបូង ឬនៅថ្ងៃជួញដូរក្រោយទៀត នៅទីផ្សារបន្ទាប់។ ការចូលរួមនៅទីផ្សារដំបូង ចែកជា២វគ្គ គឺ ទី១ ការធ្វើប៊ុកបៀលឌីង (book-building) ឬការស្ទាបស្ទង់ថ្លៃ និង ទី២ ការធ្វើបរិវិសកម្ម (subscription) ឬការចុះឈ្មោះទិញ។

១-ការធ្វើប៊ុកបៀលឌីង (book-building) ឬការស្ទាបស្ទង់ថ្លៃ៖

នៅពេលបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួនជាលើកដំបូង ក្រុមហ៊ុនបោះផ្សាយត្រូវការស្ទាបស្ទង់ថ្លៃភាគហ៊ុនរបស់ខ្លួនជាមុនសិន។ ដោយមានជំនួយពីក្រុមហ៊ុនធានាទិញមូលបត្រ ក្រុមហ៊ុនបោះផ្សាយធ្វើការវាយតម្លៃភាគហ៊ុនរបស់ខ្លួននៅក្នុងចន្លោះថ្លៃមួយ (price range) ហើយដាក់ស្នើទៅវិនិយោគិនសាធារណៈ (ឬសក្ដានុពល)ឲ្យដាក់ថ្លៃទិញភាគហ៊ុនរបស់ខ្លួននៅក្នុងចន្លោះថ្លៃមួយនោះ។

វិនិយោគិនអាចចូលរួមក្នុងការធ្វើប៊ុកបៀលឌីងនេះ ដោយត្រូវទៅក្រុមហ៊ុនធានាទិញមូលបត្រដែលពាក់ព័ន្ធ ឬក្រុមហ៊ុនមូលបត្រដទៃទៀតដែលចូលរួមក្នុងដំណើរការនេះ ហើយបំពេញពាក្យស្នើសុំចូលរួមធ្វើប៊ុកបៀលឌីង ដោយត្រូវបញ្ជាក់អំពីថ្លៃភាគហ៊ុន (នៅក្នុងចន្លោះអនុញ្ញាត) និងបរិមាណដែលខ្លួនចង់ទិញ រួចត្រូវតម្កល់ប្រាក់ ១០%  នៃតម្លៃភាគហ៊ុនដែលខ្លួនចង់ទិញ។ ២-៣ សប្ដាហ៍ក្រោយមក លទ្ធផលប៊ុកបៀលឌីង ដែលក្នុងនោះមានថ្លៃដែលត្រូវធ្វើសំណើលក់ (offering price) នឹងត្រូវប្រកាសជាសាធារណៈ។ វិនិយោគិនដែលមិនជោគជ័យនៅក្នុងប៊ុកបៀលឌីង (វិនិយោគិនដែលដាក់ថ្លៃទិញទាបជាងថ្លៃដែលត្រូវធ្វើសំណើលក់) អាចដកប្រាក់កករបស់ខ្លួន ១០%មកវិញ ប្រសិនបើមិនចង់បន្តទៅវគ្គបរិវិសកម្ម។

២- ការធ្វើបរិវិសកម្ម (subscription) ឬការចុះឈ្មោះទិញ ៖

នៅពេលស្ទាបស្ទង់ និងកំណត់ថ្លៃបោះផ្សាយរួចហើយ ក្រុមហ៊ុនបោះផ្សាយដោយមានជំនួយពីក្រុមហ៊ុនធានាទិញមូលបត្រ នឹងត្រូវរៀបចំវគ្គបរិវិសកម្មបន្តទៀត ដើម្បីអនុញ្ញាតឱ្យវិនិយោគិនចុះឈ្មោះទិញភាគហ៊ុនរបស់ខ្លួននៅថ្លៃដែលបានកំណត់រួច (offering price)។
វិនិយោគិនដែលជោគជ័យនៅក្នុងប៊ុកបៀលឌីង (វិនិយោគិនដែលដាក់ថ្លៃទិញខ្ពស់ជាង ឬស្មើថ្លៃដែលត្រូវបានធ្វើសំណើលក់) ត្រូវដាក់ពាក្យស្នើសុំធ្វើបរិវិសកម្មបន្តទៀត ដើម្បីទទួលបានភាគហ៊ុនដែលខ្លួនបានដាក់សំណើនៅក្នុងវគ្គប៊ុកបៀលឌីងដោយត្រូវតម្កល់ប្រាក់បន្ថែមឲ្យគ្រប់១០០%នៃតម្លៃភាគហ៊ុនដែលទទួលបានជោគជ័យនៅក្នុងវគ្គប៊ុកបៀលឌីង ឬតម្លៃភាគហ៊ុនដែលខ្លួនចង់ទិញ។ វិនិយោគិនដែលមិនទទួលបានជោគជ័យ ឬដែលមិនបានចូលរួមនៅក្នុងប៊ុកបៀលឌីង ក៏អាចចូលរួមនៅក្នុងវគ្គបរិវិសកម្មបានដែរ ដោយត្រូវបំពេញពាក្យស្នើសុំធ្វើបរិវិសកម្ម និងបញ្ជាក់ពីបរិមាណភាគហ៊ុនដែលខ្លួនចង់ចុះឈ្មោះទិញ ដោយដឹងថាថ្លៃភាគហ៊ុនត្រូវបានកំណត់រួចហើយនៅវគ្គប៊ុកបៀលឌីង។ ចំនួនភាគហ៊ុនដែលលៃទុកសម្រាប់វិនិយោគិនទាំងពីរប្រភេទ (និងវិនិយោគិនដែលជោគជ័យក្នុងវគ្គប៊ុកបៀលឌីងហើយចង់ទិញបន្ថែម) គឺមានតែ៣០% នៃភាគហ៊ុនដែលបោះផ្សាយជាសាធារណៈប៉ុណ្ណោះ (បន្ទាប់ពីផាត់ចេញចំនួនភាគហ៊ុនដែលលៃបម្រុងទុកសម្រាប់លក់ជូនបុគ្គលិក)។ ៧០%ទៀតត្រូវបានដាក់ឲ្យធ្វើប៊ុកបៀលឌីងរួចហើយ។ រាល់ការបែងចែក (ប្រសិនបើសំណើទិញលើសចំនួនភាគហ៊ុនដែលមាន) នឹងត្រូវធ្វើឡើងតាមវិធានប្រ៉ូរ៉ាតា(តាមសមាមាត្រ)។ ក្នុងករណីភាគហ៊ុនបោះផ្សាយលក់មិនអស់ ក្រុមហ៊ុនធានាទិញមូលបត្រនឹងទិញយកចំណែកដែលនៅសល់នេះពីក្រុមហ៊ុនបោះផ្សាយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ