លោកជំទាវបណ្ឌិត ជា សិរី ៖ បរិយាបន្នហិរញ្ញវត្ថុកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បាន និងកំពុងបំពេញកាតព្វកិច្ចយ៉ាងសកម្ម ដើម្បីជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងតាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធនានា ក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ក្នុងគោលបំណងចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយអត្រាភាពក្រីក្រនៅក្នុងប្រទេសទាំងមូល។

លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានថ្លែងក្នុងពិធី «សម្ភោធដាក់ឲ្យប្រើប្រាស់វីដេអូចំណេះដឹងហិរញ្ញវត្ថុ និងមគ្គុទ្ទេសក៍ហិរញ្ញវត្ថុ»  នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះថា  បរិយាបន្នហិរញ្ញត្ថុបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយវិសាលភាព និងកាត់បន្ថយអត្រាភាពក្រីក្រនៅក្នុងប្រទេសទាំងមូល។ ការទទួលបានសេវាហិរញ្ញវត្ថុ គឺឧបករណ៍គោលនយោបាយមួយសំខាន់សម្រាប់អ្នករៀចំគោលនយោបាយទាំងថ្នាក់ជាតិ និងថ្នាក់សកល»។

យោងតាមយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ បានបង្ហាញថា ឧបសគ្គចំពោះបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា រួមមាន ១) កង្វះមធ្យោបាយដើម្បីទទួលបានសេវាហិរញវត្ថុ ២)ប្រាក់ចំណូលមានកម្រិតទាប ៣) កង្វះលទ្ធភាពបំពេញតាមលក្ខខណ្ឌ ៤) កង្វះលទ្ធភាពទទួលបានផលិតផលធនារ៉ាប់រង តាមបណ្តាញចែកចាយផលិតផល ៥) ផលផលិតផលហិរញ្ញវត្ថុដែលផ្តល់ដោយគ្រឹះស្ថានផ្លូវការមិនឆ្លើយតបពេញលេញទៅតាមតម្រូវការរបស់អតិថិជន ៦) ការយល់ដឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមានកម្រិត និង៧) ការបារម្ភចំពោះការជំពាក់បំណុល។

បន្ថែមលើនេះ យុទ្ធសាស្ត្រជាតិក៏បានលើកឡើងពីគោលនយោបាយ ដែលចង្អុលបង្ហាញគោលដៅក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុដូចខាងក្រោម៖

-បង្កើនលទ្ធភាពទទួលបានសេវាកម្មហិរញ្ញវត្ថុផ្លូវការ ដែលមានគុណភាព កាត់បន្ថយអត្រាស្ត្រីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុបានពាក់កណ្តាលពី ២៧ ភាគរយមកដល់ ១៣ ភាគរយ និងពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពី ៥៩ ភាគរយទៅ ៧០ ភាគរយក្នុងឆ្នាំ២០២៥។ ព្រមទាំងធ្វើឱ្យប្រសើរឡើងសុខមាលភាពគ្រួសារ គាំទ្រកំណើនសេដ្ឋកិច្ច តាមរយៈសកម្មភាពអាទិភាព ដូចខាងក្រោម៖

១) លើកទឹកចិត្តឱ្យមានការសន្សំនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ២) ជំរុញនវានុវត្តន៍ផលិតផលឥណទានសម្រាប់សហគ្រាសធនតូចបំផុត តូច និងមធ្យម ៣)ពង្រីកសមត្ថភាពប្រព័ន្ធទូទាត់  ៤) ពង្រីកការផ្តល់សេវាធនារ៉ាប់រងឱ្យបានទូលំទូលាយ ៥) ពង្រីកសមត្ថភាពនិយ័តករហិរញ្ញវត្ថុ ៦)លើកកម្ពស់សិទ្ធិអតិថិជន និងបង្កើនតម្លាភាពក្នុងវិស័យហិរញ្ញវត្ថុ។

លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា ៖

«ធនាគារជាតិនៃកម្ពុជា បាន និងកំពុងអនុវត្តយ៉ាងសកម្ម ដើម្បីជំរុញកម្រិតបរយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងតាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធនានា ក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ»

លើសពីនេះ ធនាគារជាតិនៃកម្ពុជា បាន និងកំពុងចូលរួមចំណែកលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជាពិសេសសម្រាប់ស្តី និងសហគ្រិនជាស្ត្រី តាមរយៈ ទី១) សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអនុវត្តគម្រោងដាក់បញ្ចូលចំណេះដឹងហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សាដំណេះដឹងទូទៅ ចាប់ពីកម្រិតបឋមសិក្សា ដល់ធម្យមសិក្សាទុតិយភូមិ។

២)កិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួងកិច្ចការនារី ក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុសម្រាប់ស្ត្រី ស្រ្តីក្នុងសហគ្រិនភាព ៣) កិច្ចសហប្រតិបត្តិការជាមួយនឹងគណៈកម្មការអង្គការសហប្រជាជាតិផ្នែកសេដ្ឋកិច្ច-សង្គមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីជំរុញសហគ្រិនភាពរបស់ស្តី្រ សំដៅបើកវគ្គបណ្តុះបណ្តាលដល់ស្ត្រី និងសហគ្រិនជាស្ត្រី បង្កើនការយល់ដឹងលទ្ធភាពទទួលបាន ប្រើប្រាស់សេវហិរញ្ញវត្ថុផ្លូវការ។ ៤) កិច្ចសហការជាមួយមូលនិធិអភិវឌ្ឍន៍មូលធនរបស់អង្គការសហប្រជាជាតិ ដើម្បីធ្វើការរៀបចំទិន្នន័យ សម្រាប់ធ្វើសូចនាករមូលដ្ឋានក្នុងការអនុវត្ត និងវាស់វែងយុទ្ធសាស្ត្រជាតិផ្តោតលើការទទួលបាន ការប្រើប្រាស់ និងគុណភាពសេវាហិរញ្ញវត្ថុរបស់អ្នកប្រើប្រាស់តាមរយៈការសិក្សាទៅលើផ្នែកផ្គត់ផ្គង់ និងតម្រូវការ ៥) កិច្ចសហការជាមួយនឹងសហព័ន្ធបរិយាបន្នហិរញ្ញវត្ថុអាស៊ី ក្នុងគោលបំណងជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដោយផ្តោតលើការយកចិត្តទុកដាក់លើសេវាហិរញ្ញវត្ថុឌីជីថល ការប្រមូលទិន្នន័យបរិយាបន្នហិរញ្ញវត្ថុ ដែលបែងចែកទៅតាមប្រភេទ និងការផ្តល់ហិរញ្ញប្បទានប្រកបដោយបរិយាបន្នយ៉េនឌ័រ និងបៃតង។ ៦) ការចុះអនុសារណៈយោគយល់គ្នាជាមួយនឹងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិត (IFC) លើការអនុវត្តគម្រោងស្តីពីការអនុវត្តគម្រោងទីផ្សារខ្សែសង្វាក់ផ្គត់ផ្គង់ហិរញ្ញវត្ថុនៅកម្ពុជា ក្នុងគោលបំណងការធ្វើការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ហិរញ្ញវត្ថុ ដើម្បីពង្រឹងលទ្ធភាពដល់ការទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្មនៅកម្ពុជា ជាពិសេស សហគ្រិន សហគ្រាសធនតូច និងមធ្យម ព្រមទាំងពង្រីកកម្រិតខែ្សសង្វាក់ផលិតកម្មនៅកម្ពុជា។
លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងបន្តថា បន្ថែមពីនេះ ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវយន្តការនានាជាច្រើនទៀត ក្នុងគោលបំណងលើកកម្ពស់កម្រិតបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាបង្កើតវីដេអូអប់រំពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុ ចងក្រងកម្រងឯកសារនានា ដើម្បីចែកជូនប្រជាពលរដ្ឋ និងធ្វើការផ្សព្វផ្សាយទាក់ទងទៅនឹងប្រព័ន្ធប្រើប្រាស់សេវាហិរញ្ញវត្ថុ តាមយៈគេហទំព័រផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា វិទ្យុ ទូរទស្សន៍នានាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ