ចំណេះដឹងពាក់ព័ន្ធនឹងហិរញ្ញវត្ថុដែលអ្នកគួរពង្រឹងក្នុងអំឡុងពេល និងក្រោយកូវីដ-19

នៅក្នុងរយៈពេលនៃការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19នៅកម្ពុជា ជាពិសេសការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល  ​3សប្តាហ៍កន្លងទៅនេះដែលតម្រូវឱ្យមនុស្សស្នាក់នៅតែក្នុងផ្ទះនោះបានធ្វើឲ្យអាជីវកម្មតូចធំ និងក្រុមហ៊ុនជាច្រើនប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ រហូតមានការបិទទ្វារ​ជាបណ្តោះ​អាសន្នដើម្បីអាចទប់ទល់នឹងស្ថានការណ៍ដ៏តានតឹងមួយនេះ។

ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ឱនភាពសេដ្ឋកិច្ចដែលបណ្តាលមកពីការរាតត្បាតនៃជំងឺដ៏កាចសាហាវជាលើកដំបូងនៅកម្ពុជានៅពេលបច្ចុប្បន្ននេះ អ្នកជំនាញផ្នែក​សិក្សាស្រាវជ្រាវផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ចេញជាទស្សនៈទានថា ជាបទពិសោធន៍ដែលទទួលបានពីវិបត្តិមួយនេះ មនុស្សជាច្រើនបានជួបបញ្ហាហរិញ្ញវត្ថុ ដូច្នេះវាជាមេរៀនថ្មីមួយទៀតដែលគួរតែរៀនសូត្រ និងមានការរៀបចំផែនការហិរញ្ញវត្ថុថ្មីសម្រាប់កិច្ចដំណើរការពាណិជ្ជកម្ម និងអាជីវកម្មរបស់ខ្លួន។

1.គួរមានផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន៖ ផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនគម្បីត្រូវតែមានការរៀបចំ និងកំណត់ឱ្យបានត្រឹមត្រូវ បើទោះវាស្ថិតនៅក្នុងគម្រោងចំណាយ​ចាយ​វាយផ្ទាល់ខ្លួនប្រចាំថ្ងៃ ប្រចាំខែក៏ដោយ។ ការចេះកំណត់ផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន ក្រៅពីអាចជួយបង្កើតស្ថិរភាពហិរញ្ញវត្ថុប្រចាំថ្ងៃ វាក៏ជាចំណែកមួយជួយដល់​ការ​កាត់​បន្ថយផលប៉ះពាល់នៃផែនការហិរញ្ញវត្ថុរួមក្នុងគ្រួសារផងដែរ។

2.កញ្ចប់ថវិកាសម្រាប់បញ្ហា ឬតម្រូវការបន្ទាន់ (Emergency Fund)៖ កាលពីពេលកន្លងទៅថ្មីៗនេះ កញ្ចប់ថវិកាបម្រុងសម្រាប់ដោះស្រាយបញ្ហាជាបន្ទាន់​របស់​ធនាគារពិភពលោកបានសង្គ្រោះមនុស្សជាច្រើននៅ​លើសាកលលោក ព្រោះ​ថាពួកគេបានរៀបចំបញ្ចូលវាចូលទៅក្នុងផែនការហិរញ្ញវត្ថុរបស់​គេតាំងតែពីយូរ​មក​ហើយ។ ដោយឡែកសម្រាប់ក្រុមគ្រួសារក៏ដូចជាគ្នា គម្បីមានការរៀបចំទុកនូវកញ្ចប់ថវិកាបម្រុងសម្រាប់ប្រើប្រាស់នៅពេលមានបញ្ហាបន្ទាន់ រាប់ទាំងបញ្ហា​ហិរញ្ញ​វត្ថុដែលកើតមាននៅក្នុងអំឡុងពេលការបិទខ្ទប់ ក៏ដូចជាការដោះស្រាយបន្ទាន់ទៅលើសមាជិកក្នុងគ្រួសារមានជំងឺជាយថាហេតុជាដើម។

3.គ្រប់គ្រងបំណុលឲ្យបានល្អជាងមុន៖ ក្នុងពេលដែលអ្នកមិនជួបបញ្ហា ឬស្ថានភាពដូចបច្ចុប្បន្ននេះ អ្នកគួរតែព្យាយាមឲ្យបានច្រើនក្នុងការបន្ធូរបន្ថយបំណុល​របស់អ្នកឲ្យស្ថិតនៅក្នុងអត្រាតិចបំផុតធៀមទៅនឹងប្រាក់ចំណូលរបស់អ្នក។ ឧទាហរណ៍ ប្រសិនបើអ្នកត្រូវចំណាយលើបំណុលជាប្រចាំខែ 70 ភាគរយនៃ​ប្រាក់ខែ ដូចនេះពេល​បញ្ហាធូរស្រាលចូរអ្នកស្វែងរកមធ្យោបាយដោះដូរបំណុល ឬស្វែងរកកម្ចីក្នុងអត្រាទាបជាងមុនមកឱ្យបានតិចជាង 70​ភាគរយ។

4.បង្កើនប្រភពចំណូល៖ នៅពេលដែលអ្នកមានបំណុល អ្នកចាំបាច់ត្រូវតែមានការបង្កើនប្រភពចំណូលបន្ថែមដើម្បីអាចធានាដល់សុវត្ថិភាពហិរញ្ញវត្ថុ ហើយ​មិនប៉ះពាល់ដល់ប្រាក់ចំណូលគោលរបស់អ្នក។ ប្រភពចំណូលបន្ថែមទាំងនោះអ្នកអាចធ្វើឡើងបានតាមរយៈការងារប្រចាំថ្ងៃដោយលក់ទំនិញអនឡាញ លក់ម្ហូប​អនឡាញ ឬភ្នាក់ងារលក់អចលនវត្ថុដូចជា លក់ដី ឬលក់ផ្ទះជាដើម។

5.បង្កើតប្រាក់ចំណូលដ៏រឹងម៉ាំ និងយូរអង្វែងមួយ៖ អ្នកត្រូវមានទស្សនៈវែងឆ្ងាយក្នុងការបង្កើនប្រភពចំណូលដ៏រឹងម៉ាំមួយ ហើយមិនចេះ​រីងស្ងួត។ អ្នកអាចយក​ស្ថានភាពនៅពេលបច្ចុប្បន្ននេះមកធ្វើជាមេរៀន និងធ្វើការពិចារណាថា តើអ្នកគួរចាប់ផ្តើមអាជីពប្រភេទណាបន្ថែមដែលត្រូវនឹងជំនាញរបស់អ្នក ហើយវាមិនអាច​ប៉ះពាល់​ដល់​ប្រតិបត្តិការអាជីវកម្ម ឬការងារគោលរបស់អ្នក បើទោះបីមានការវាយប្រហារដោយសារជំងឺរាតត្បាតក៏ដោយ៕ 

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់​ពីតម្លៃសន្មត​ក្នុង​ការទិញ-លក់អចលនទ្រព្យ​​ ដែល​អ្នកវិនិយោគគួ​រតែដឹង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

តម្លៃសន្មត​ដែល​គេប្រើប្រាស់ក្នុងវិស័យអចលនទ្រព្យ​គឺមានសារ​សំខាន់​សម្រាប់​ម្ចាស់​ក្រុមហ៊ុន ឬអ្នកគ្រប់​គ្រង​ក្រុមហ៊ុន​ ជាពិសេសនៅក្នុងពេលដែលមានការទិញ-លក់

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយវិនិយោគ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

គណៈកម្មាធិការវិនិយោគ និងគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន បានពិភាក្សាដើម្បីស្វែងរកធាតុចូលសម្រាប់ធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀត​ណាម

អាជីវកម្មសង្គម Okra ផ្ដល់អគ្គិសនីដល់ប្រជាជននៅតំបន់ដាច់ស្រយាល និងលើកស្ទួយថាមពលស្អាត

ជំនួញ, ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍

• 23/04/2024

ក្រុមហ៊ុន Okra បានកំណត់យកប្រជាជននៅតាមតំបន់ដាច់ស្រយាលជាប្រជាជនគោលដៅ ក្នុងការជួយសម្រាលការចំណាយថ្លៃអគ្គិសនីរបស់ពួកគេ។

កម្ពុជា រំពឹង​ទទួលបានការ​វិនិយោគ​ និងទេសចរ​ពីប្រទេស​ចិន​បន្ថែ​ម​ក្រោយដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការ​បរទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជារំពឹងថា​​ ក្នុងឆ្នាំ២០២៤​នេះ នឹងទទួលបាន​វិនិយោគិន ​និង​ទេសចរពីប្រទេ​សចិន​បន្ថែមទៀត​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ចិន​

Olam Agri ជំរុញការបណ្តុះបណ្តាលកសិករលើផលិតកម្មស្រូវ ដើម្បីជួយពួកគេបង្កើនប្រាក់ចំណូល

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/04/2024

Olam ផ្តល់កម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយសម្រាប់ដល់កសិករជាដៃគូដែលផ្តោតទៅលើលក្ខខណ្ឌ និងគោលដៅរបស់កសិករជាមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។

ផែនការហិរញ្ញវត្ថុ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ក្រុមគ្រួសារនីមួយៗ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/04/2024

គ្រួសារនីមួយៗតែងតែងមានក្តីស្រមៃចង់មានរំហូរសាច់ប្រាក់គ្រប់គ្រាន់ក្នុងដៃសម្រាប់ចំណាយលើការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំជាដើម ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ

កម្ពុជា – ចិន ឯកភាពគ្នាជំរុញវិស័យទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជា-ចិន បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ការហោះហើរត្រង់ និងយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

ក្រុងរុនតាឯក និងពាក់ស្នែង បាន និងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

រាជរដ្ឋាភិបាល​ បានជំរុញឱ្យ​រៀបចំ​បង្កើត​បុរីជនបទនៅតាម​បណ្ដាខេត្ត​នានា​ទូទាំង​ប្រទេស ​ដើម្បីលើកកម្ពស់​ដល់សុខុមាលក្នុងការ​រស់នៅ​របស់ប្រជាពលរដ្ឋ

ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ផ្លែដូងស្រស់របស់កម្ពុជាទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣