ភ្នំពេញ ៖ ខ្សែវីដេអូខ្លីដែលមានសរុបចំនួន៩ ក្នុងអត្ថន័យផ្សេងគ្នាពាក់ព័ន្ធទៅនឹងចំណេះដឹងនៃការប្រើប្រាស់ ចាត់ចែងហិរញ្ញវត្ថុនៅក្នុងកិច្ចប្រកបអាជីវកម្មប្រចាំថ្ងៃគ្រប់កម្រិត ជាពិសេសអាជីវកម្មដែលស្ថិតនៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ឬ SMEs នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃ៣០ ខែកញ្ញា ឆ្នាំ២០២១ ចាប់ពីម៉ោង១០ព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់។
សម្រាប់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវវីដេអូចំណេះដឹងហិរញ្ញវត្ថុ និងមគ្គុទ្ទេសក៍ហិរញ្ញវត្ថុនេះ នឹងត្រូវធ្វើការផ្សាយបន្តផ្ទាល់តាមរយៈគណនីបណ្តាញទំនាក់ទំនងសង្គម (facebook page) ផ្លូវការរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាផងដែរ។
តាមរយៈការទស្សនានូវវីដេអូចំណេះដឹងហិរញ្ញវត្ថុ និងមគ្គុទ្ទេសក៍ហិរញ្ញវត្ថុទាំងនេះ លោកអ្នកនឹងទទួលបានចំណេះដឹងបន្ថែមពាក់ព័ន្ធទៅនឹងការបែងចែកនូវចំណែកថវិកា ក៏ដូចជាហិរញ្ញវត្ថុសម្រាប់កិច្ចដំណើរអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន រវាងការប្រើប្រាស់ចរន្តសាច់ប្រាក់អាជីវកម្ម ការប្រើប្រាស់សាច់ប្រាក់ផ្ទាល់ខ្លួន ក៏ដូចជាការគ្រប់គ្រងទៅលើចំណូល ការចំណូល រួមទាំងការសន្សំផងដែរ។
ចង់ដឹងថា តាមរយៈខ្សែវីដេអូខ្នាតខ្លីស្ដីពីចំណេះដឹងហិរញ្ញវត្ថុ និងមគ្គុទ្ទេសក៏ហិរញ្ញវត្ថុអាចផ្តល់នូវភាពល្អប្រសើរដល់ការគ្រប់គ្រងសាច់ប្រាក់ប្រចាំថ្ងៃយ៉ាងណាខ្លះ សូមចូលរួមទស្សនាទាំងអស់គ្នា៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 19/04/2024
ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ
Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/04/2024
Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ