ស្វែងយល់ពីក្រុមហ៊ុនធំៗទាំង7 ដែលកំពុងបោះលក់ភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជាបាន​បង្កើតក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) ដោយកិច្ចសហប្រតិបត្តិការណ៍ជាមួយ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កូរ៉េ​ កាលពី​ខែវិច្ឆិកា ឆ្នាំ 2006។ ភារកិច្ច​ចម្បង​របស់​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា គឺ​ដើម្បី​បង្កើត និង​ដាក់​ឲ្យ​ដំណើរការ​ទីផ្សារ​មូលបត្រ​ប្រព័ន្ធ​ផាត់ទាត់ និង​ទូទាត់មូលបត្រ និង​ប្រព័ន្ធ​រក្សា​ទុកមូលបត្រ ស្រប​តាម​ច្បាប់​ស្តីពី​ការ​បោះផ្សាយ និង​ជួញ​ដូរ​មូលបត្រ​មហាជន និង​បទប្បញ្ញត្តិ​ដែល​ពាក់ពន្ធ័។

សព្វថ្ងៃនេះនៅក្នុងផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនធំៗចំនួន7ដែលកំពុងមានវត្តមាន និងដំណើរដាក់លក់ភាគហ៊ុនរបស់ខ្លួនជាសាធារណៈ ដោយក្នុងនោះរួមមានដូចជា ៖

ទី1- រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (Phnom Penh Water Supply Authority) ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) ត្រូវបានបង្កើតឡើងជាគ្រឹះស្ថានសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ច ស្ថិតក្រោមច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ។ នៅថ្ងៃទី18 ខែមេសា ឆ្នាំ2012 រ.ទ.ស.ភ បានចុះបញ្ជីជាផ្លូវការនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដោយបានបោះផ្សាយលក់មូលបត្រជាសាធារណៈចំនួន 13,045,975 ភាគហ៊ុន ដែលស្មើនឹង 15ភាគរយនៃចំនួនភាគហ៊ុនធម្មតាសរុប។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានប្តេជ្ញាចិត្តបន្តធ្វើឱ្យសេវាផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួនមានការរីកចម្រើនប្រកបដោយចិរភាព ព្រមទាំងធ្វើជាអ្នកផ្តល់ប្រឹក្សា ជាអ្នកសម្របសម្រួល ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅក្នុងទីប្រជុំជន ខេត្ត-ក្រុងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋរស់នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងពិភពលោកមានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នា។

ទី2- ហ្គ្រេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី (Grand Twins International (Cambodia) Plc.) ៖ ក្រុមហ៊ុន ហ្គ្រេន ធ្វីន អ៊ីនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី គឺជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ដែលបានបង្កើតឡើងក្នុងឆ្នាំ2007។ នៅឆ្នាំ2008 ក្រុមហ៊ុន ហ្គ្រេនធ្វីន បានទិញយកក្រុមហ៊ុន QMI Industrial Co., Ltd ដែលជារោងចក្រកាត់ដេរដ៏ធំមួយក្នុងចំណោមរោងចក្រកាត់ដេរធំៗដំបូងបង្អស់ដែលបានធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជាក្នុងកំឡុងទសវត្សរ៍ឆ្នាំ1990។ ក្រុមហ៊ុន ហ្គ្រេន ធ្វីន គឺជារោងចក្រម៉ៅការបន្ត និងជារោងចក្រផលិតសម្លៀកបំពាក់ផ្ទាល់សម្រាប់នាំចេញ។ សព្វថ្ងៃនេះ ផលិតផលរបស់ក្រុមហ៊ុន ហ្គ្រេន ធ្វីន រួមមានសម្លៀកបំពាក់កីឡាល្បីៗ ដូចជា ម៉ាក Adidas, Reebok, Taylor Made, Salomon, New Balance (NB), Kohl’s, Nautica, North Face, Russell Athletic។ល។

ទី3- កំពង់ផែស្វយ័តភ្នំពេញ (Phnom Penh Autonomous Port) ​៖ កំពង់ផែស្វយ័តភ្នំពេញ (ក. ស. ភ.) គឺប្រតិបត្តិករកំពង់ផែទន្លេធំជាងគេ និងជាកំពង់ផែអន្តរជាតិមួយក្នុងចំណោមប្រតិបត្តិករកំពង់ផែអន្តរជាតិទាំងពីរនៅព្រះរាជាណាចក្រកម្ពុជា ហើយជាអាជ្ញាធរគ្រប់គ្រងផែនៅក្នុងមណ្ឌលអាជីវកម្មផែ។ ក្នុងនាមជាប្រតិបត្តិករផែ ក. ស. ភ. ផ្តល់សេវាកម្មលើកដាក់ក្រោមដងយោងលើកដាក់លើទីលាន ឃ្លាំងស្តុកទុកទំនិញ កណ្ណធាកិច្ច ទីលានស្តុកទុកសំបកកុងតឺន័ររើរៀបទំនិញ ទូកុងតឺន័រត្រជាក់ វាស់ស្ទង់និងបូមស្តារ ជួសជុល និងថែទាំកុងតឺន័រ ប្រមូលផ្តុំ/ចែកចាយទំនិញ និងសេវារថយន្តដឹកជញ្ជូនក្រៅចំណតផែ។

ទី4- ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី (Phnom Penh SEZ Plc.) ៖ ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី គឺជាអ្នកអភិវឌ្ឍ និងជាប្រតិបត្តិករនៃ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) និងប៉ោយប៉ែត ភីភី អេសអ៊ីហ្សិត (Poipet PPSEZ)។ PPSEZ ជាតំបន់សេដ្ឋកិច្ចពិសេសឈរមុខគេក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសដែលទទួលបានការអនុញ្ញាតផ្សេងទៀតក្នុងព្រះរាជាណាចក្រកម្ពុជា បើគិតតាមចំនួនវិនិយោគិនក្នុងតំបន់ ចំនួនដើមទុនវិនិយោគ និងចំនួនកម្មករបម្រើការងារ ជាមួយនឹងផ្ទៃដីធំជាងគេរបស់ PPSEZ ដែលមានទំហំប្រមាណ 357,32 ហិកតា។

ទី5-កំពង់ផែស្វយ័តក្រុងព្រះសីហនុ (Sihanoukville Autonomous Port) ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុជាក្រុមហ៊ុនរដ្ឋដែលបានបង្កើតឡើងដើម្បីធ្វើអាជីវកម្មសេវាកម្មមូលដ្ឋានលើការងារ កណ្ណធារកិច្ច នាំនាវាចេញ-ចូល និងផ្តល់ភស្តុភារដល់នាវា, លើកដាក់ ផ្ទេរ ផ្ទុកទំនិញ, ស្តុកទំនិញនៅឃ្លាំង និងទីលាន ព្រមទាំងដឹកជញ្ជូនទំនិញ។ បច្ចុប្បន្ន ក.ស.ស ក៏កំពុងផ្តល់សេវាកម្មផ្សេងទៀត រួមមានសេវាក្នុងតំបន់សេដ្ឋកិច្ចពិសេស ដូចជា ជួលឃ្លាំង និងថែរក្សាទំនិញ លើកដាក់ និងដឹកជញ្ជូនទំនិញ រួមទាំងសេវាសន្តិសុខក្នុងកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេស។

ទី6- ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA Bank Plc.) ៖ ធនាគារ អេស៊ីលីដា ត្រូវបានបង្កើតឡើងនៅឆ្នាំ1993 ដែលស្ថិតក្រោមគម្រោងអង្គការពលកម្មអន្តរជាតិក្នុងយុគសម័យក្រោយសង្គ្រាមនៅកម្ពុជា។ ធនាគារ អេស៊ីលីដា គឺជាធនាគារឈានមុខ និងធំជាងគេផ្នែកឥណទានដុល និងបណ្តាញចែកចាញគ្រប់ខេត្ត-ក្រុងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាធនាគារកម្ពុជាដំបូងដែលបានពង្រីកប្រតិបត្តិការរបស់ខ្លួនទៅក្រៅប្រទេសដែលរួមមានប្រទេសឡាវ និងមីយ៉ាន់ម៉ា។

ទី7- ផេសថិក (ខេមបូឌា) ម.ក (Pestech (Cambodia) Plc.) ៖ ផេសថិក (ខេមបូឌា) បានចុះបញ្ជីក្នុងឆ្នាំ2010 ជាក្រុមហ៊ុនបច្ចេកទេសថាមពលអគ្គិសនី ដែលផ្តល់សេវាសំខាន់លើការផ្តល់ជូនវិស្វកម្មប្រព័ន្ធថាមពល និងដំណោះស្រាយបច្ចេកទេស។ ផេសថិក (ខេមបូឌា) មានប្រភពចំណូលចំនួន2 គឺការអនុវត្តគម្រោង និងការចែកចាយផលិតផល។ សម្រាប់ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានធ្វើការលើគម្រោងមួយចំនួននៅទូទាំងប្រទេសកម្ពុជា ដែលរួមមានការគូសប្លង់ វិស្វកម្ម ផ្គត់ផ្គង់ តម្លើង សាកល្បង និងដាក់ឱ្យប្រើប្រាស់នូវបណ្តាញបញ្ជូនអគ្គិសនី ប្រព័ន្ធបញ្ជូនអគ្គិសនី និងអនុស្ថានីយ៍។ គម្រោងទាំងនោះមានដូចជា គម្រោងរាជធានីភ្នំពេញខាងលិច – ខេត្តព្រះសីហនុ, គម្រោងខេត្តកំពង់ចាម – ក្រចេះ, គម្រោងបញ្តាញបញ្ជូនថាមពលស្ថានីយ៍វារីអគ្គិសនីស្ទឹងតាតៃ – ភ្នំពេញ, និងគម្រោងខេត្តសៀមរាប – ឧត្តរមាជ័យ។

គួររំលឹកជូនថា៖ ក្រុមហ៊ុន​ផ្សារមូលបត្រកម្ពុជា​ (CSX) បាន​ទទួល​អាជ្ញាបណ្ណ​ជាប្រតិបត្តិករ​ទីផ្សារមូលបត្រ ប្រតិបត្តិករ​ប្រព័ន្ធផាត់ទាត់ និង​ទូទាត់មូលបត្រ ព្រម​ទាំង​ប្រតិបត្តិករ​រក្សាទុកមូលបត្រពី​គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) ស្រប​តាម​ច្បាប់​ស្ដី​អំពី​ការ​បោះផ្សាយ និង​ការ​ជួញដូរ​មូលបត្រមហាជន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់