ត្រីមាសទី1ឆ្នាំ2021ទំហំនៃការនាំចេញរបស់កម្ពុជាទៅទីផ្សារកូរ៉េសម្រេចបានជិត100លានដុល្លារ

នៅក្នុងរយៈពេល3ខែនៃត្រីមាសទី1 ដើមឆ្នាំ2021កន្លងទៅនេះ ទំហំនៃការនាំចេញផលិតផលសរុបរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសកូរ៉េ​ខាងត្បូងសម្រេច​បាន​ជិត100លានដុល្លារសហរដ្ឋអាមេរិក កើនឡើងប្រមាណ5ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2020កន្លងទៅ ខណៈដែលទំហំ​ពាណិជ្ជកម្ម​រវាងប្រទេសទាំងសម្រេចបានប្រមាណ146លានដុល្លារធ្លាក់ចុះប្រមាណ 0.6ភាគរយ។

យោងតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េនៅក្នុងសប្ដាហ៍នេះបានបង្ហាញថា ផលិតផលសំខាន់ៗរបស់កម្ពុជាដែលនាំចេញទៅកូរ៉េខាងត្បូងរួម​មាន​សម្លៀកបំពាក់ស្បែកជើងទំនិញធ្វើដំណើរភេសជ្ជៈនិងគ្រឿងអេឡិចត្រូនិចកៅស៊ូ ឱសថ និងផលិតផលកសិកម្ម ខណៈដែលការនាំចូលសំខាន់ៗពីប្រទេស​នេះរួមមានយានយន្ត គ្រឿងអេឡិចត្រូនិក ឧបករណ៍ផ្ទះបាយ ភេសជ្ជៈ ឱសថ និងផលិតផលប្លាស្ទិក។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង ធ្លាប់បានមានប្រសាសន៍ថា កម្ពុជា-កូរ៉េខាងត្បូងបានក្លាយជាដៃគូវិនិយោគ និងពាណិជ្ជកម្ម​យ៉ាងជិតស្និទ្ធ ហើយនឹងឈានទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងពេលខាងមុខនេះ ដែលកម្លាំងចលករមួយយ៉ាងសំខាន់ក្នុង​ជួយ​ជំរុញ និងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំង2ឱ្យកាន់តែមានភាពល្អប្រសើរ។

លោកឧកញ៉ាបន្តថា បច្ចុប្បន្ន ក្រៅពីការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង2 វត្តមានរបស់ក្រុមហ៊ុនកូរ៉េនៅកម្ពុជាក៏មានច្រើនដែរ ដោយក្នុងនោះរួមមានដូចជា​ក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកសំណង់ និងអចលនទ្រព្យ ក្រុមហ៊ុនផ្នែកឧស្សាហកម្ម ក្រុមហ៊ុនកែច្នៃកសិ-ឧស្សាហកម្ម រួមជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់ផ្នែក​ចំណី​អាហារ​ផងដែរ។

គួររំលឹកផងដែរថា កាលពីឆ្នាំ2020 កន្លងទៅនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងសម្រេចបានប្រមាណ 884 លានដុល្លារអាមេរិក​ដោយ​ក្នុងនោះ ប្រទេសកម្ពុជាបាននាំចេញមានទំហំទឹកប្រាក់ចំនួន 317លានដុល្លារ ហើយប្រទេសកូរ៉េខាងត្បូងបាននាំចូលមកកាន់កម្ពុជាមានទំហំ​ទឹកប្រាក់​ចំនួន 567 លានដុល្លារ។

យ៉ាងណាក៏ដោយ ទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំង2ត្រូវបានគេរំពឹងថានឹងកើនឡើងខ្លាំងនៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី​ចូលជា​ធរមាន៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់