ផ្សារមូលបត្រកម្ពុជាទទួលបានក្រុមហ៊ុន SME ដំបូងគេប្រកាសលក់មូលបត្រកម្មសិទ្ធិនៅផ្សារកំណើន

ភ្នំពេញ៖ មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន DBD Engineering  មាននិមិត្តសញ្ញា “DBDE” ភាគហ៊ុនចុះបញ្ជីសរុបចំនួន ៦ ៤៦១ ៥៣៨ ភាគហ៊ុន ជាមួយនឹងថ្លៃបោះផ្សាយលក់មូលបត្រលើកដំបូងក្នុងមួយឯកតាស្មើនឹង ២ ៣៨០ រៀល និងមានមូលធនូបនីយកម្មទីផ្សារសរុបប្រមាណ ៤៤ ប៊ីលានរៀល  (ប្រមាណ ១១ លានដុល្លាអាមេរិក)។

លោកបណ្ឌិតសភាចារ្យ ហ៊ុន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា វាជាការបោះជំហានថ្មីមួយទៀតរបស់ផ្សារមូលបត្រកម្ពុជា ក្នុងការចូលរួមចំណែកជួយជ្រោមជ្រែង និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្តល់ឱ្យសហគ្រាសទាំងឡាយនូវច្រកហិរញ្ញប្បទានថ្មីមួយ ដែលជាប្រភពទុនមិនចេះរីងស្ងួតជាមួយនឹងចំណាយថ្លៃដើមទាប ស្របតាមផែនការស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣ របស់រាជរដ្ឋាភិបាល ដែលគ្រោងនឹងដាក់ចេញក្នុងគោលបំណងអូសទាញកំណើនសេដ្ឋកិច្ច ឱ្យត្រឡប់ទៅខិតជិតកំណើនសក្តានុពលប្រកបដោយចីរភាព និងបរិយាបន្នតាមរយៈការលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេសលើមូលដ្ឋានឧស្សាហកម្មរឹងមាំ ដែលមានសមត្ថភាពនាំចេញខ្ពស់ និងផ្សារភ្ជាប់កាន់តែខ្លាំង ជាមួយខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោក។

លោកបណ្ឌិតសភាចារ្យមានប្រសាសន៍ដូច្នេះថា ៖

«ភាពជោគជ័យនៃការឈានជើងចូលទីផ្សារកំណើនរបស់ក្រុមហ៊ុន DBD Engineering  ដែលបញ្ចាំងតាមរយៈការគាំទ្រខ្លាំងពីសំណាក់វិនិយោគិន ដែលធ្វើបរិវិសកម្មភាគហ៊ុនលើសពីចំនួនភាគហ៊ុនដែលក្រុមហ៊ុនបោះផ្សាយលក់ អាចជាគំរូមួយ និងអាចក្លាយជាកត្តាលិករមួយជួយជំរុញទៅដល់សហគ្រាសធុនតូច និងមធ្យមនានាឱ្យចេះចាប់យកឱកាសធ្វើពិពិធកម្មប្រភពមុនតាមរយៈផ្សារហ៊ុន ដើម្បីពង្រីក និងពង្រឹងអាជីវកម្មរបស់ខ្លួន ងាយស្រួលប្រកួតប្រជែងនៅក្នុងទីផ្សារជាតិ និងអន្តរជាតិ»

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រ កម្ពុជាបានលើកឡើងថា ៖ «កម្មវិធីថ្ងៃនេះគឺជាកម្មវិធីដែលបង្ហាញពីការវិវឌ្ឍន៍ថ្មីមួយទៀតនៃផ្សារមូលបត្រកម្ពុជារបស់យើង ដែលមានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិទីមួយនៅក្នុងទីផ្សារកំណើន ដែលអនុញ្ញាតឱ្យយើងអាចបង្ហាញទៅសាធារណជន ក៏ដូចជាបណ្តាប្រទេសនានាថា ផ្សាររបស់យើងអាចដើរទៅមុខម្តងមួយជំហាន»។

លោក ស៊ូ សុជាតិ បានថ្លែងបន្តថា ៖ «ទាំងនេះ ក៏ឆ្លុះបញ្ចាំងឱ្យឃើញនូវឆន្ទៈរបស់ក្រុមហ៊ុនវិនិយោគិនសាធារណៈ ហើយក៏បង្ហាញឱ្យឃើញនូវទំនុកចិត្តរបស់ទីផ្សារ ដែលបាន និងកំពុងកើតមានឡើង និងអនុញ្ញាតឱ្យយើងជាច្រកមួយសម្រាប់ការធ្វើពិពិធកម្មហិរញ្ញប្បទានរបស់ក្រុមហ៊ុន និងជាឱកាសវិនិយោគរបស់វិនិយោគិនសាធារណៈរបស់យើងផងដែរ»។ បន្ថែមពីលើនេះលោក នាង វិធី នាយកគ្រប់គ្រង ក្រុមហ៊ុន DBD Engineering  ក៏បានលើកឡើងផងដែរថា គោលបំណងក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនៅលើទីផ្សារកំណើននេះ មិនត្រឹមតែអនុញ្ញាតឱ្យក្រុមហ៊ុនទទួលបាននូវប្រភពទុន ដើម្បីពង្រីកប្រតិបត្តិការអាជីវកម្ម ក្នុងការឆ្លើយតបនឹងទំនុកចិត្ត ដែលក្រុមហ៊ុទទួលបានកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីបំពេញតម្រូវការ រួមទាំងខិតខំប្រឹងប្រែង ជម្រុញសក្តានុពលកំណើននៃឧស្សាហកម្មសំណង់ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ លើសពីនេះទៅទៀត ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនេះ ផ្តល់ជូនគុណវុឌ្ឍយ៉ាងពេញលេញ ដល់ ឌី ប៊ី ឌី ក្នុងនាមជាក្រុមហ៊ុន ដែលមានស្ថិរភាពហិរញ្ញវត្ថុដ៏រឹងមាំ មានតម្លាភាពហិរញ្ញវត្ថុ និងអនុវត្តបានពេញលេញតាមបទប្បញ្ញត្តិនានា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់