សិប្បកម្មកែច្នៃត្រីជួយឱ្យកសិដ្ឋានចិញ្ចឹមត្រី និងទីផ្សារក្នុងស្រុកដំណើរការទៅមុខ

កំពង់ចាម ៖ កិច្ចដំណើរការយ៉ាងសកម្មនៃសិប្បកម្មកែច្នៃត្រីស្រស់ ត្រីរ៉ស់ ត្រីប្រា ត្រីអណ្តែង និងកែច្នៃត្រីងៀត បាននឹងកំពុងជួយលើកកម្ពស់វិស័យវារីវប្បកម្ម ក៏ដូចជាទីផ្សារត្រីចិញ្ចឹមក្នុងស្រុកមួយចំណែកធំបន្ថែមពីលើទីផ្សារលក់ចេញត្រីស្រស់នៅតាមបណ្តាទីផ្សារនានាទូទាំងប្រទេសកម្ពុជា។

ក្រៅពីសិប្បកម្មកែច្នៃត្រីស្រស់ទៅជាប្រភេទត្រីងៀតនេះ សម្រាប់តែកសិដ្ឋានចិញ្ចឹមត្រីរបស់ លោកស្រី ធឿន ស្រីនី  មានទីតាំងស្ថិតនៅក្នុងភូមិថ្មី ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលបានដំណើរការមក ៧ឆ្នាំមកហើយនោះ បច្ចុប្បន្នមានស្រះចិញ្ចឹមត្រីប្រាធំៗចំនួន ៨ស្រះ សរុបដាក់កូនត្រីចិញ្ចឹម ១លានកូន។

លោកស្រី ធឿន ស្រីនី បានឱ្យដឹងថា ៖

«ដោយអនុវត្តតាមគោលការណ៍បច្ចេកទេសចិញ្ចឹមត្រី ដូចជា ការផ្តល់ចំណី ការសំអាតស្រះ ការគ្រប់គ្រង ប្រើប្រាស់ និងសម្អាតទឹក។ល។ រួមផ្សំជាមួយពូជល្អ ចំណីមានគុណភាព លក្ខខណ្ឌចិញ្ចឹមអំណោយផល និងការថែទាំកសិដ្ឋានអាចប្រមូលផល ៧០០តោន/ឆ្នាំ ហើយអនាគតគ្រោងចិញ្ចឹមឲ្យបាន ១ ០០០តោន/ឆ្នាំ ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារក្នុងស្រុក»

លោកស្រី ធឿន ស្រីនី បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ន សិប្បកម្មបានកែច្នៃត្រីស្រស់ ត្រីរ៉ស់ ត្រីប្រា និងត្រីអណ្តែងរបស់អ្នកស្រីអាចផលិតបានជាង ៣០តោន/ខែ គិតជាត្រីងៀត (ហាលស្ងួត) បានចំនួន ១០តោន/ខែ ដោយត្រូវការថវិកាសម្រាប់ធ្វើការចំណាយលើការកែច្នៃត្រី ៣០តោន អស់ប្រមាណ ២៤០លានរៀល។

លោកស្រីបានបន្តថា ក្នុងមួយខែសិប្បកម្មរបស់លោកស្រីអាចរកចណូលបានពីការផលិត និងលក់ចេញត្រីងៀតបាន ៣០០លានរៀល ទៅកាន់ទីផ្សារ ដែលរួមមានដូចជា ផ្សារស្គន់ ភោជនីដ្ឋាននានា តាមរោងចក្រកាត់ដេរកាលីនតុន និងជូហ៊ួយនៅក្នុងស្រុកជើងព្រៃ និងផ្សារម្លប់បៃតងស្រស់នៅភ្នំពេញ។ល។ ក្រៅពីត្រីងៀត លោកស្រីក៏បានផ្គត់ផ្គង់ត្រីស្រស់ចំនួន ២តោន/ថ្ងៃ ទៅផ្សារស្គន់ផងដែរ។

សូមបញ្ជាក់ថា ចំពោះការងារសិប្បកម្មកែច្នៃត្រីងៀតនេះ បានចាប់ផ្តើមដំណើរការជិត ១០ឆ្នាំមកហើយ ដោយផ្តើមចេញពីការប្រើប្រាស់សម្ភារ: និងឧបករណ៍កែច្នៃជាលក្ខណៈគ្រួសារ ជាបន្តបន្ទាប់អាជីវកម្មនេះមានការវិវឌ្ឍន៍រីកចម្រើន នោះដោយសារមានកត្តាសំខាន់ៗជាច្រើនមានជាអាទិ៍ ការជួយឧបត្តម្ភ គាំទ្រ និងលើកទឹកចិត្តពីឯកឧត្តមរដ្ឋមន្ត្រី និងមានរដ្ឋបាលជលផលចុះមក ជួយសហការផ្ទាល់លើការងារបច្ចេកទេស ព្រមជាមួយនឹងកិច្ចសហការ ជួយឧបត្ថម្ភ និងគាំទ្រ ពី USDA, American Soybean Association, World Initiative for Soy in Human Health (WISHH), Commer​cia​lization of Aquaculture for Sustainable Trade Cambodia, World Vision និងសមាគមយុវជនក្រុម៨ ធ្វើឱ្យទំហំអាជីវកម្មកែច្នៃត្រីងៀតនេះ មានការរីកធំធាត់ដូចបានឃើញនាពេលនេះ។

ពាក់ព័ន្ធការងារបច្ចេកទេសកែច្នៃ សិប្បកម្មបានទទួលការឧបត្ថម្ភ និងគាំទ្របច្ចេកទេសពីរដ្ឋបាលជលផល និងគម្រោង CAST ក្នុងការលើកកម្ពស់ការអនុវត្តអនាម័យល្អ និងផលិតកម្មល្អ ដើម្បីឆ្លើយតបនឹងស្តង់ដារសុវត្ថិភាពចំណីអាហារ ជាងនេះទៅទៀតថ្មីៗនេះ រដ្ឋបាលជលផលបានប្រគល់នូវវិញ្ញាបនបត្របញ្ចាក់ពីការអនុវត្តអនាម័យល្អ និងផលិតកម្មល្អ (GHP & GMP) ចំពោះទីតាំងកែច្នៃត្រីងៀត និងវិញ្ញាបនបត្របញ្ជាក់ពីការធ្វើវារីវប្បកម្មល្អ (GAqP) ចំពោះកសិដ្ឋានវារីវប្បកម្ម។ នេះបើតាមលោកស្រី ធឿន ស្រីនី បានបញ្ជាក់។

ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកាន់យកមុខរបរចិញ្ចឹមត្រី និងដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារទាំងត្រីស្រស់ និងត្រីងៀតក្នុងស្រុក ប្រើប្រាស់វត្ថុធាតុដើម (ត្រីគ្រប់ប្រភេទ) បង្កើតការងារ និងបង្កើនតម្លៃបន្ថែម ដើម្បីកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសហគមន៍ និងជាពិសេសដើម្បីចូលរួមកាត់បន្ថយបញ្ហាទីផ្សារចំពោះត្រីស្រស់ និងកាត់បន្ថយការនាំចូល។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យវារីវប្បកររៀបចំបណ្តុំចិញ្ចឹមត្រីដើម្បីផ្គត់ផ្គង់បរិមាណត្រីដល់សិប្បកម្មឱ្យបានគ្រប់គ្រាន់ ដើម្បីបន្តរក្សាមុខរបរចិញ្ចឹមត្រីនៅក្នុងស្រុកមាននិរន្តរភាព និងវឌ្ឍនភាព និងវិបុលភាពសេដ្ឋកិច្ច។

ឯកឧត្តមក៏បានណែនាំឱ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសមាគមវារីវប្បករកម្ពុជាជួយលើការងារបច្ចេកទេសចិញ្ចឹម និងកែច្នៃថ្មីៗបន្ថែម ទៀតដើម្បីរក្សានិរន្តរភាពផលិតកម្មចិញ្ចឹម ហើយគួរជួយរៀបចំផែនការផលិតកម្ម ចងក្រងបណ្តុំអ្នកចិញ្ចឹម និងបញ្ចូលបច្ចេកទេសទាក់ទងការគ្រប់គ្រងទឹកកខ្វក់ និងបរិស្ថានចិញ្ចឹម ឈានឆ្ពោះទៅបំពេញឱ្យបានគ្រប់គ្រាន់ត្រឹមត្រូវតាមស្តង់ដារអន្តរជាតិដើម្បីឈានទៅធ្វើការនាំចេញនាពេលអនាគត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ