ខណ្ឌធំៗចំនួន5ក្នុងរាជធានីភ្នំពេញកំពុងលេចធ្លោក្នុងវិស័យអចលនទ្រព្យ

ខណ្ឌចំនួន5ក្នុងចំណោមទាំង14 ក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន បាន និងកំពុងបន្តភាពលេចធ្លោរបស់ខ្លួននៅក្នុងវិស័យអចលនទ្រព្យរាប់ទាំងការវិនិយោគក្នុងវិស័យដីធ្លី ការអភិវឌ្ឍវិស័យសំណង់ និងលំនៅឋាន ក៏ដូចជាអគារពាណិជ្ជកម្មចំរុះផ្សេងៗផងដែរ។

ខណ្ឌទាំង5ដែលកំពុងមានប្រជាប្រិយភាពនៅក្នុងទីផ្សារអចលនទ្រព្យ និងកំពុងមានការអភិវឌ្ឍន៍ខ្លាំងនាពេលបច្ចុប្បន្ននេះរួមមាន ខណ្ឌដូនពេញ ខណ្ឌ7មករា ខណ្ឌចំការមន ខណ្ឌបឹងកេងកង និងខណ្ឌទួលគោក។

លោក សន សៀប ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ KEY Real Estate បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «បច្ចុប្បន្នភាពនៃទីផ្សារអចលនវត្ថុក្នុងអំឡុងពេលកូវីដ-19» ដែលរៀបចំឡើងដោយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាថា តម្លៃដីនៃខ័ណ្ឌទាំង5នេះចាប់ផ្ដើមមានកំណើនតាំងពីឆ្នាំ2011 រហូតដល់ឆ្នាំ2016 ដោយសារតែមានការអភិវឌ្ឍច្រើននៅក្នុងទីក្រុងភ្នំពេញ ហើយម៉្យាងទៀតខណ្ឌទាំងនេះ សុទ្ធសឹងតែជាកន្លែងទីប្រជុំជន។

លោក សន សៀប បានសង្កត់ធ្ងន់ថា ៖

” ដោយសារតែជាទីប្រជុំជនផង​ ដែលមានកំណើនប្រជាសាស្ត្រច្រើន រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍កើនឡើងច្រើនផងនោះ ទើបធ្វើឲ្យទីផ្សារ និងត្រូវការប្រើប្រាស់ដីនៅតំបន់ទាំង5នេះហក់ឡើងខ្ពស់ត្រឹមតែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ កំណើននៃតម្លៃដី និងអចលនទ្រព្យនៅតំបន់ទាំងនេះហាក់ជួបសភាពទ្រឹងក្រោយកើតមានវិបត្តិនៃជំងឺកូវីដ-19 បន្ទាប់ពីមានសន្ទុះកាលពីឆ្នាំ2018-2019នោះមក”

ផ្អែកតាមការសិក្សាស្រាវជ្រាវដែលបានធ្វើឡើងដោយក្រុមហ៊ុន KEY Real Estate បានឲ្យដឹងថា ក្នុងអំឡុងពេលប្រទេសកម្ពុជាជួបវិបត្តិដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដជាសកលក្នុងឆ្នាំ2020 តម្លៃអចលនទ្រព្យក្នុងខ័ណ្ឌទាំង5ខាងលើនេះមានការកើនឡើងត្រឹមប្រមាណ 0.5ភាគរយ ដែលជាកំណើនតិចតួចបំផុត។

គួរបញ្ជាក់ថាកំណើន GDP នៅក្នុងឆ្នាំ2020 បានធ្លាក់ចុះរហូតទៅដល់ -3.15ភាគរយ ខណៈធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានរំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនឡើងវិញចំនួន 4ភាគរយនៅក្នុងឆ្នាំ2021នេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។

ប្រជាពលរដ្ឋ​ខ្មែរ​​រីករាយ​នឹង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិប្រកបដោយស្នាមញញឹម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ប្រជាពលរដ្ឋខ្មែរបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងបរិយាកាសសាមគ្គីភាព រំភើប និងសប្បាយរីករាយ ជាមួយនឹងស្នាមញញឹម

ADB ព្យាករវិស័យកសិកម្មនឹងកើនឡើង១,៣%ក្នុងឆ្នាំ២០២៤ និង១,៤% ក្នុងឆ្នាំ២០២៥

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2024

ធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករថា វិស័យកសិកម្មកម្ពុជា នឹងកើនឡើង១,៣ភាគរយក្នុងឆ្នាំ២០២៤ និង១,៤% ក្នុងឆ្នាំ២០២៥ ។

ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិនកើនឡើងដល់ ៥,៣ ភាគរយនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2024

រដ្ឋាភិបាលចិនប្រកាសថា សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកបានកើនឡើងក្នុងអត្រា ៥,៣ ភាគរយ ដោយគិតចាប់ពីខែមករា ដល់ខែមីនា លើសពីការព្យាករណ៍ ៤,៨ ភាគរយ

តម្លៃមាសឡើងថ្លៃជាង ២ ៤០០ ដុល្លារក្នុងមួយអោន ដោយសារភាពតានតឹងនៃជម្លោះនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2024

កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅនេះ តម្លៃមាសបានឡើងថ្លៃដល់កម្រិតខ្ពស់ ២ ៤៣១ ដុល្លារក្នុងមួយអោន ប៉ុន្តែបានធ្លាក់ចុះបន្តិចនៅថ្ងៃពុធ សប្ដាហ៍នេះនៅត្រឹម ២ ៣៨១ ដុល្លារក្នុងមួយអោន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀងតម្លៃជាង៣០លានដុល្លារ បើកការដ្ឋានសាងសង់ហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2024

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀងតម្លៃជាង៣០លានដុល្លារ បានបើកការដ្ឋានសាងសង់ហើយ គ្រោងនឹងបញ្ចប់នាពេលខាងមុខនេះ

សម្តេចធិបតី ៖ ការគ្រប់គ្រងធនធានទឹកបានកាន់តែល្អ អាចជួយដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ទឹកគឺជាធនធានដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ហើយការប្រើប្រាស់ធន​ធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព គឺពិតជារបៀបវារៈសំខាន់ខ្លាំងបំផុត។