យុទ្ធសាស្ត្រទីផ្សារចំនួន៥ អាចជម្រុញការលក់ផលិតផលក្នុងស្រុកបានយ៉ាងជោគជ័យ

សេដ្ឋកិច្ច ៖ ផលិតផលក្នុងស្រុករបស់កម្ពុជារាប់ចាប់តាំងពីស្រូវម្រេច ផលិតផលចម្លាក់ សូត្រ រហូតទៅដល់ដំណាំកៅស៊ូ និងសម្លៀកបំពាក់ បើទោះបីជាត្រូវបាននាំចេញជាច្រើនរយលានដុល្លារជារៀងរាល់ឆ្នាំ ប៉ុន្តែផលិតផលមួយចំនួនទៀតហាក់ដូចជាមិនទាន់មានទីផ្សារទូលាយនៅឡើយ ហើយកំពុងរង់ចាំឱកាសល្អណាមួយដើម្បីពង្រីកផលិតកម្ម និងម៉ាកយីហោរបស់ខ្លួនទៅកាន់ទីផ្សារដ៏ធំនៅក្រៅប្រទេស។

នៅក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ បច្ចេកវិទ្យាគឺជាកូនសោរដ៏សំខាន់ដើម្បីបើកទ្វារទីផ្សារដ៏មានប្រសិទ្ធភាពបំផុត ប៉ុន្តែក៏ទាមទារឲ្យគ្រប់គ្នាមានជំនាញដ៏ប្រាកដ និងត្រឹមត្រូវផងដែរចំពោះការងារបែបនេះ។

សកម្មភាពជម្រុញផលិតផលក្នុងស្រុកត្រូវការទាមទារឲ្យមានការចូលរួមពីសំណាក់ភាគីដែលពាក់ព័ន្ធមិនមែនជាការងារសម្រាប់រដ្ឋាភិបាលឬឯកជនតែម្នាក់ឯងនោះទេ ដូចនេះក្នុងនាមជាម្ចាស់ផលិតផលផ្ទាល់ ឬក្នុងនាមជាភាគីណាមួយដែលកំពុងមានបំណងចង់ជួយពន្លឿន និងពង្រីកទីផ្សារនៃផលិតផលក្នុងស្រុកទៅកាន់ទីផ្សារបរទេសនោះ ចាំបាច់ត្រូវតែមានចំណេះដឹងទូលាយ និងជំនាញច្បាស់ខាងផ្នែកធ្វើ និងគ្រប់គ្រងទីផ្សារ។

ខាងក្រោមនេះ គឺជាយុទ្ធសាស្ត្រទីផ្សារតាមបែបបច្ចេកវិទ្យាមួយចំនួនដែលអ្នកគួរតែពិចារណាស្រាវជ្រាវរៀនសូត្រ​ ដើម្បីអនុវត្ត ឬស្វែងរកអ្នកជំនាញមកជួយដើម្បីអាចបើកឱកាសលក់ផលិតផលកាន់តែមានទំហំធំទូលាយ។

១.ប្រើប្រាស់ Google My Business ដើម្បីដាក់បង្ហាញផលិតផល ៖ ដូចយើងបានដឹងហើយថា Google ជាទីកន្លែងស្វែងរកព័ត៌មានរាប់ពាន់លានដងជារៀងរាល់ខែ ដូចនេះប្រសិនបើផលិតផលក្នុងស្រុករបស់យើងមានឈ្មោះនៅក្នុងបញ្ជីរបស់បណ្តាញមួយនេះ នោះឱកាសនៃការលក់ទៅកាន់អតិថិជនក្រៅប្រទេសមិនយូរមិនឆាប់នោះទេនឹងអាចធ្វើទៅរួចជាមិនខាន។ Google My Business ជាផ្ទាំងវេបសាយមួយដែលមានមុខងារងាយស្រួល អនុញ្ញាតឲ្យម្ចាស់ផលិតផលក្នុងការគ្រប់គ្រងបញ្ជីផលិតផល និងជួយឲ្យផលិតផលមាននៅក្នុងផ្ទាំងស្វែងរករបស់ Google Search ទៀតផង។ ក្រៅតែពី Google ហើយនោះវេបសាយផ្សេងទៀតដែលជាទីផ្សារល្អៗក្នុងការលក់ផលិតផលនោះ នៅមានបណ្តាញផ្សេងទៀត ដូចជា Amazon, Alibabaឬ Ebay ជាដើម។

២.កសាងទំនុកចិត្តនិងបទពិសោធល្អសម្រាប់អតិថិជនដំបូងនិងបន្តបន្ទាប់តាមរយៈ Customer Reviews ​៖ អ្នកត្រូវចាំថាអតិថិជន ៩០ភាគរយនៅទូទាំងពិភពលោកនៅពេលនេះគឺកំពុងមានសកម្មភាពនៅលើប្រព័ន្ធអនឡាញ ដូចនេះមុននឹងការសម្រេចចិត្តទិញផលិតផលណាមួយពួកគេភាគច្រើនគឺនឹងធ្វើការសម្រេចចិត្តតាមរយៈ Customer Reviews ដែលវាគឺជាមុខងារម្យ៉ាងដែលអនុញ្ញាតឲ្យអតិថិជនដែលបានទិញផលិតផលរបស់យើងក្នុងការចែករំលែកពីមតិយោបល់របស់គេចំពោះគុណភាពតម្លៃព្រមទាំងសេវារបស់យើងទៅកាន់អតិថិជនផ្សេងទៀត។

៣.បង្កើតវីដេអូបង្ហាញពីផលិតផល ៖ ក្រៅតែពីការស្វែងរក និងមើលឃើញ Customer Reviews ហើយនោះ អតិថិជននៅលើប្រព័ន្ធអនឡាញពិតជាចង់ឃើញ និងប៉ះនូវផលិតផលរបស់អ្នកដោយផ្ទាល់ ដូចនេះការផលិតវីដេអូបង្ហាញពីរបៀបប្រើប្រាស់ឬបង្ហាញពីគុណភាពគឺជារឿងចាំបាច់ដែលមិនអាចខ្វះបាននោះទេ។ អ្នកត្រូវចាំថា វីដេអូកាន់តែមានគុណភាព និងគុណប្រយោជន៍ផលិតផលរបស់អ្នកកាន់តែទទួលបានឱកាសច្រើនក្នុងការលក់ចេញទៅលើទីផ្សារក្រៅប្រទេស។

៤.បង្កើនការទទួលស្គាល់ និងម៉ាកយីហោរបស់អ្នកលើបណ្តាញសង្គម ៖ Google, Amazon, Ebay មិនមែនជាទីផ្សារតែមួយសម្រាប់បង្កើតលទ្ធភាពលក់នោះទេ ប៉ុន្តែបណ្តាញសង្គមដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់ដ៏ច្រើនលើសលប់ក៏ជាទីកន្លែងដ៏មានសក្តានុពលផងដែរសម្រាប់ផលិតផលរបស់អ្នក។ ការបង្កើនស្លាកយីហោនៅតាមបណ្តាញសង្គមដូចជា Facebook, Twitterឬ Instagram ហើយតភ្ជាប់វាជាមួយនឹងទីផ្សារលក់អនឡាញខាងលើគឺជាការបន្ថែមទំនុកចិត្តកាន់តែខ្លាំងឡើងសម្រាប់អតិថិជនដែលកំពុងមានបំណងចង់បានផលិតផលរបស់អ្នក។

៥.បង្កើតវេបសាយ ឬប្លុក (Website & Blogging) ៖ ក្រោយពេលដែលអ្នកចាប់ផ្តើមមានអតិថិជនហើយនោះ ពួកគេអាចនឹងអាចវិលត្រឡប់មកដើម្បីចរចាគ្នាសាជាថ្មីកាន់តែងាយស្រួលតាមរយៈវេបសាយ ឬប្លុករបស់អ្នក ហើយមិនត្រឹមតែប៉ុណ្ណោះនៅទីនេះអ្នកក៏អាចបង្កើត ជាមាតិកាដែលមានសារៈប្រយោជន៍ពាក់ព័ន្ធទៅនឹងផលិតផលរបស់អ្នកផងដែរ ដើម្បីទាក់ទាញចំណាប់អារម្មណ៍បន្ថែមទៀតពីសំណាក់អតិថិជនលើអនឡាញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បទពិសោធជាង៥០ឆ្នាំខាងគ្រឿងសំអាង Martha Tilaar Group មើលឃើញពីការចែករំលែកទៅសង្គមជាកិច្ចការងារសំខាន់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2024

ក្រុមហ៊ុនគ្រឿងសម្អាង The Martha Tillaar Group តែងតែចែករំលែកផលចំណេញរបស់ខ្លួនទៅកាន់សង្គមវិញ ជាពិសេសសម្រាប់មនុស្សស្រី និងសហគមន៍ដែលជាអ្នករកប្រាក់ចំណូល

ADB ព្យាករវិស័យកសិកម្មនឹងកើនឡើង១,៣%ក្នុងឆ្នាំ២០២៤ និង១,៤% ក្នុងឆ្នាំ២០២៥

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2024

ធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករថា វិស័យកសិកម្មកម្ពុជា នឹងកើនឡើង១,៣ភាគរយក្នុងឆ្នាំ២០២៤ និង១,៤% ក្នុងឆ្នាំ២០២៥ ។

ច្បាប់​វិនិយោគថ្មីរបស់​កម្ពុជា កំពុងហុចផល​ដល់​ការវិនិយោគ​​ថ្មីៗ និងជំរុញកំណើន​សេដ្ឋកិច្ច​របស់ខ្លួន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/04/2024

ច្បាប់​វិនិយោគ​ថ្មី​នៃ​ព្រះរាជាណាចក្រកម្ពុជា​កំពុងតែហុច​ផល​ផ្លែផ្កាជា​បន្តបន្ទាប់​ដល់​កម្ពុជា​ ក្រោមការបណ្តាក់ទុនវិនិយោគទាំងអ្នកខាងក្នុង និងមកពីក្រៅ​ប្រទេស​

ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិនកើនឡើងដល់ ៥,៣ ភាគរយនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2024

រដ្ឋាភិបាលចិនប្រកាសថា សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកបានកើនឡើងក្នុងអត្រា ៥,៣ ភាគរយ ដោយគិតចាប់ពីខែមករា ដល់ខែមីនា លើសពីការព្យាករណ៍ ៤,៨ ភាគរយ

តម្លៃមាសឡើងថ្លៃជាង ២ ៤០០ ដុល្លារក្នុងមួយអោន ដោយសារភាពតានតឹងនៃជម្លោះនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2024

កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅនេះ តម្លៃមាសបានឡើងថ្លៃដល់កម្រិតខ្ពស់ ២ ៤៣១ ដុល្លារក្នុងមួយអោន ប៉ុន្តែបានធ្លាក់ចុះបន្តិចនៅថ្ងៃពុធ សប្ដាហ៍នេះនៅត្រឹម ២ ៣៨១ ដុល្លារក្នុងមួយអោន

សិប្បកម្មកែច្នៃ និងផលិតនំល្ពៅស្ងួត ស្រួយ ឆ្ងាញ់ កំពុងជួយដល់ជីវភាពសហគមន៍

ជំនួញ, ព្រឹត្តិការណ៍

• 17/04/2024

ល្ពៅ ជាបន្លែម្យ៉ាងដែលមានផ្ទុកនូវជីវជាតិល្អៗសម្រាប់ទ្រទ្រង់ និងបំប៉នសុខភាពរាងកាយ ដែលគេអាចយកមកធ្វើម្ហូបអាហារក៏បាន ធ្វើជាបង្អែមក៏បាន ខណៈដែលបច្ចុប្បន្ននេះមានសិប្បកម្មមួយកន្លែងបានយកផ្លែល្ពៅនេះមកច្នៃជាបង្អែមស្ងួត ឬជាប្រភេទនំស្រួយៗ

“ប្រាក់រៀល” បានដាក់ឱ្យជួញដូរជាលើកដំបូងនៅលើទឹកដីនៃប្រទេសជប៉ុន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/04/2024

ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Travelex សហការគ្នាដាក់បញ្ចូលប្រាក់រៀលក្នុងតារាងជួញដូររូបិយប័ណ្ណនៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

ការប្រើប្រាស់ប្រព័ន្ធឌីជីថលលើសេវាសារធារណៈនៅកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយមានការកើនឡើងគួរឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/04/2024

ការប្រើប្រាស់ប្រព័ន្ធឌីជីថលលើវិស័យសេវាសារធារណៈនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ។

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀងតម្លៃជាង៣០លានដុល្លារ បើកការដ្ឋានសាងសង់ហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2024

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀងតម្លៃជាង៣០លានដុល្លារ បានបើកការដ្ឋានសាងសង់ហើយ គ្រោងនឹងបញ្ចប់នាពេលខាងមុខនេះ

Buffalo Bicycles ផ្គត់ផ្គង់កង់ដែលផ្តល់អត្ថប្រយោជន៍ច្រើនដល់កសិករនៅ​ប្រទេស​ហ្សំប៊ី

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2024

Buffalo Bicycles ត្រូវបានបង្កើតឡើងសម្រាប់ដោះស្រាយគម្លាតនៅលើទីផ្សារ ដោយផលិត និងចែកចាយកង់ដែលមានគុណភាពប្រើប្រាស់បានយូរ និងអាចដឹកអីវ៉ាន់ធ្ងន់ៗបាន