ផលិតផលកសិផលខ្មែរ៥ប្រភេទ កំពុងមានតម្រូវការទីផ្សារក្រៅស្រុកខ្ពស់

ភ្នំពេញ ៖ បើទោះបីជាវិបត្តិកូវីដកំពុងតែរីករាលដាលជុំវិញសកលលោកឥតស្រាកស្រាន្ដក៏ពិតមែ​ន ប៉ុន្តែតម្រូវការខាងផ្នែកចំណីអាហារសម្រាប់បំពេញក្រពះនៅតែជា​រឿង​សំខាន់សម្រាប់ប្រទេសនីមួយៗក៏ដូចជាមនុស្សទូទៅ ហើយក្នុងនោះផលិតផលកម្ពុជាក៏ជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងខ្សែច្រវាក់​នៃការផ្គត់ផ្គង់។

ជាក់ស្ដែង បញ្ហាកូវីដ មិនបានផ្អាកដំណើរការផលិត និងនាំចេញទាំងស្រុ​ង​របស់​កម្ពុជា​នោះទេ ផ្ទុយទៅវិញការនាំចេញនូវផលិតផលកសិផលរបស់​កម្ពុជា​ទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើងរហូតដល់ជាង ៨០ភាគរយគិតត្រឹម ៦ខែ​ដំបូងនៃឆ្នាំ ២០២១នេះ។

ការលើកដាក់ទំនិញសម្រាប់នាំចេញ

យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិបានប្ជាក់ថា ការនាំចេញផលិតផលកសិផលកម្ពុជានៅក្នុងរយៈពេល៦ខែនៃឆ្នាំ២០២១នេះ មាន​បរិមាណសរុប ៤ ៤៥៤ ៥០៥,៣៣ តោន ទៅកាន់ទិសដៅចំនួន ៦២ ប្រទេស។ ចំនួននេះមានការកើនឡើងក្នុងរង្វង់ ២ ០៤១ ៩៨២,​៧២ តោន ដែល​ស្មើនឹង ៨៤,៦៤ភាគរយ បើធៀបនឹងឆ្នាំទៅដែលមានចំនួនត្រឹមតែ ២ ៤១២ ៥២២,៦១ តោនប៉ុណ្ណោះ។

ក្នុងចំណោមផលិតផលកសិផលសំខាន់ៗក្រៅពីស្រូវ-អង្ករ គេសង្កេតឃើញមានទំនិញចំនួន៥ប្រភេទដែលមានការកើនឡើងក្នុងការនាំ​ចេញទៅកាន់​ទីផ្សារ​អន្តរជាតិរួមមាន៖

ទី១. ផលិផលគ្រាប់ស្វាយចន្ទី ដែលមានចំនួននាំចេញ ៨៤៣ ២៤៣,២៦ តោន មានការកើនឡើងចំនួន ៣៣៦,៤៣ភាគរយ ក្នុងគោលដៅនាំចេញទៅប្រទេសចិន ប្រទេសឥណ្ឌា ប្រទេសជប៉ុន ប្រទេសកូរ៉េ ប្រទេសឡាវ ប្រទេសអារ៉ាប់ ប្រទេសតូហ្គោ ប្រទេសថៃ ប្រទេសអារ៉ាប់រួម និង ប្រទេសវៀតណាម។

ទី២. ការនាំចេញផ្លែស្វាយស្រស់ដែលមានចំនួន ១៥៩ ៧៧៨,៥៥ តោន មានការកើនឡើងចំនួន ២៤៥,៨៤ភាគរយ មានគោលដៅនាំចេញទៅកាន់ទីក្រុងហុងកុង ប្រទេសកូរ៉េ ប្រទេសគុយវ៉ែត  ប្រទេសសិង្ហបុរី ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសចិន។

ទី៣. គ្រាប់ពោត មានចំនួន ១៤០ ៦៦៩,១៣ តោន មានការកើនឡើងចំនួន ១៧៦,៤៤ភាគរយ ដោយមានការនាំចេញទៅកាន់ប្រទេសបង់ក្លាដេស ប្រទេសកូរ៉េ កោះតៃវ៉ាន់ ប្រទេសថៃ និងប្រទេសវៀតណាម។

ទី៤. ផ្លែចេកស្រស់ដែលមានចំនួន ២៣៧ ០៩៩,៥ តោន កើនឡើងចំនួន ៦៨,៦៧ភាគរយ នាំចេញទៅប្រទេសចិន ប្រទេសជប៉ុន ប្រទេសសិង្ហបុរី និងប្រទេសវៀតណាមចំនួន។            

ទី៥. ម្រេចមានចំនួន ១៤ ៥៦១,៦២ តោន ដែលមានការកើនឡើងចំនួន ៣៩៨,៧៦ភាគរយ និងនាំចេញទៅប្រទេសគោលដៅ ប៊ែលហ្សិក ប្រទេសកាណាដា សាធារណរដ្ឋឆេក ប្រទេសបារាំង ប្រទេសអាល្លឺម៉ង់ ប្រទេសឥណ្ឌា ប្រទេសជប៉ុន ប្រទេសកូរ៉េ ប្រទេសប៉ូឡូញ ប្រទេសរុស្សី ប្រទេសស៊ុយអ៊ែ ប្រទេសស្វីស កោះតៃវ៉ាន់ ប្រទេសអង់គ្លេស ប្រទេសអារ៉ាប់រួម សហរដ្ឋអាមេរិក និងប្រទេសវៀតណាម។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»

ប្រើជំនាញកសិកម្មបើកកសិដ្ឋានចិញ្ចឹមឃ្មុំទទួលបានផលជោគជ័យគួរឱ្យជាទីមោទនៈ

ជំនួញ, ព្រឹត្តិការណ៍

• 28/03/2024

បារាយណ៍ហាន់នី ជាកសិដ្ឋានចិញ្ចឹមឃ្មុំមួយត្រូវបានបង្កើតឡើងដោយនិស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើ ហើយប្រើប្រាស់ជំនាញនេះមកចិញ្ចឹមឃ្មុំអាចប្រមូលផលបាន ១តោនក្នុងមួយរដូវកាល

ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួន​១៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/03/2024

ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/03/2024

ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បិទបញ្ចប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍លើកទី២ បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លានៃកិច្ចសហប្រតិបត្តិការភាពច្នៃប្រតិដ្ឋ