អ្នកជំនាញហិរញ្ញវត្ថុ ៖ ការវិនិយោគ៥ប្រភេទ អាចមានលទ្ធភាពខ្ពស់ក្នុងការបង្កើនទ្រព្យសម្បត្តិ

លោកស្រី Kim Kiyosaki ជាសហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន The Rich Dad ហើយលោកស្រីក៏ជាអ្នកអប់រំផ្នែកហិរញ្ញវត្ថុផងដែរ។ ខាងក្រោមនេះជាប្រភេទអាជីវកម្មទាំង៥ដែលលោកស្រីបានណែនាំសម្រាប់អ្នកដែលចង់បង្កើនទ្រព្យ ដែលអាចទទួលបានលទ្ធផល និងមានប្រសិទ្ធភាព។

១.ទ្រព្យសម្បត្តិជាក្រដាស ៖

ទ្រព្យសម្បត្តិជាក្រដាសរួមមានភាគហ៊ុន មូលបត្របំណុល និងគណនីចូលនិវត្តន៍ជាដើម។ ក្រៅពីនេះមានជម្រើសភាគហ៊ុន និងអត្រាប្តូរប្រាក់បរទេសក៏រាប់បញ្ចូលក្នុងទ្រព្យសម្បត្តិជាក្រដាសផងដែរ។ ទ្រព្យសម្បត្តិជាក្រដាសក៏រួមបញ្ចូលទាំងទំនុកចិត្តលើការវិនិយោគលើអចលនទ្រព្យ (ឬ REITs) និងមូលនិធិជួញដូរប្តូរប្រាក់ (ETFs) ។

មិនថាអ្នកកំពុងវិនិយោគដើម្បីចំណេញដើមទុន ឬសម្រាប់លំហូរសាច់ប្រាក់តាមរយៈភាគលាភនៃភាគហ៊ុន អ្នកមានជម្រើសច្រើនក្នុងការជ្រើសរើស។ មូលហេតុមួយដែលមនុស្សភាគច្រើនវិនិយោគលើទ្រព្យសម្បត្តិជាក្រដាសនេះ ដោយសារវាគឺជាទ្រព្យសម្បត្តិងាយស្រួលទិញចូល និងលក់ចេញ ហើយអ្នកត្រូវបែងចែកការវិនិយោគក្នុងចំណោមប្រភេទទ្រព្យផ្សេងៗផងដែរ។


២.វត្ថុមានតម្លៃ ៖

វត្ថុមានតម្លៃរួមមានលោហៈធាតុ (មាស ប្រាក់ ទង់ដែង ។ល។ ) អាហារ (ធញ្ញជាតិ ពោត កាហ្វេ និងស្ករ) និងវត្ថុធាតុដើម (ប្រេង ឧស្ម័ន កប្បាស ។ ល។  វត្ថុមានតម្លៃជាទូទៅជាការវិនិយោគចំណេញដើមទុន។ ប្រសិនបើអ្នកជាអ្នកវិនិយោគថ្មីសូមចាប់ផ្តើមតូចហើយបង្កើនចំណេះដឹងហិរញ្ញវត្ថុរបស់អ្នក។ ឧទាហរណ៍ចាប់ផ្តើមដោយការទិញមាស ហើយបន្ទាប់មកមើលតម្លៃរបស់វាកើនឡើង ឬថយចុះនៅក្នុងព័ត៌មានប្រចាំថ្ងៃ។ ចំណេះដឹងហិរញ្ញវត្ថុរបស់អ្នកនឹងកើនឡើងជាលំដាប់ តាមរយៈការយកចិត្តទុកដាក់ចំពោះដំណើរវិវត្តន៍នៃរបស់ដែលអ្នកបានទិញនោះ។

៣.អាជីវកម្ម ៖

អាជីវកម្មគឺជាទ្រព្យសម្បត្តិដែលមនុស្សបានយល់ដឹងច្រើន។ នៅក្នុងការវិនិយោគលើប្រភេទទ្រព្យនេះមានវិធីពីរ ៖ ទី១ វិនិយោគលើអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នក ឬទី២ វិនិយោគលើអាជីវកម្មឯកជន ឬក្រុមហ៊ុនរបស់អ្នកដទៃ។ ចំណុចសំខាន់គឺបានផលចំណេញត្រឡប់មកវិញដល់ម្ចាស់អាជីវកម្ម និងវិនិយោគិន ឬអ្នកផ្តល់ប្រាក់កម្ចី។ ក្នុងការវិនិយោគលើអាជីវកម្មនេះ អ្នកត្រូវឧស្សាហ៍វិភាគគម្រោងដៃគូហិរញ្ញប្បទាន ជំនួញ និងក្រុមអ្នកគ្រប់គ្រងអាជីវកម្មមុនពេលធ្វើការវិនិយោគលើអាជីវកម្មណាមួយ។

៤.រូបិយប័ណ្ណ Crypto ៖

Cryptocurrencies ដូចជា Bitcoin និង Ethereum គឺជាទ្រព្យសម្បត្តិថ្មីនៅលើបច្ចេកវិទ្យាប្លុកឆេន (blockchain) ។ គេចាត់ទុកថា cryptocurrency ជាលុយរបស់មនុស្ស ពីព្រោះវាត្រូវបានបង្កើតឡើងសម្រាប់មនុស្សទូទៅ ដាច់ដោយឡែកពីអង្គភាពរដ្ឋាភិបាលណាមួយ។ ហើយខុសពីទម្រង់ផ្សេងៗនៃរូបិយប័ណ្ណឌីជីថលដូចជាកាតឥណទាន រូបិយប័ណ្ណ crypto មិនអាចលួចឬក្លែងបន្លំបានទេ។ រូបិយប័ណ្ណ crypto មានលក្ខណៈជារូបិយប័ណ្ណបែបប្រពៃណីដោយវាជាមធ្យោបាយនៃការទូទាត់ការចំណាយ អាចរក្សាទុកជាទ្រព្យសម្បត្តិ អាចបែងចែកនិងផ្ទេរឲ្យគ្នាបាន។


៥.អចលន​ទ្រព្យ ៖

នេះជាប្រភេទទ្រព្យសម្បត្តិដែលលោកស្រីចូលចិត្តបំផុត។ ការវិនិយោគលើវិស័យអចលនទ្រព្យអាចផ្តល់នូវលំហូរសាច់ប្រាក់ពីការជួលអចលនទ្រព្យ (ប្រាក់កំរៃដែលអ្នកទទួលបានជារៀងរាល់ខែពីការជួលក្រោយពីកាត់ការចំណាយផ្សេងៗ) ឬវាជាការវិនិយោគសម្រាប់ចំណេញដើមទុន (ប្រាក់ចំណេញពីការទិញនិងលក់អចលនទ្រព្យ) ។ ក្នុងការវិនិយោគលើអចលនទ្រព្យអ្នកអាចប្រើប្រាស់លុយរបស់អ្នកដទៃ (OPM) ដើម្បីទិញទ្រព្យសម្បត្តិទាំងនេះផងដែរ៕

ប្រភព៖ Rich Dad


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារជាតិនៃកម្ពុជាចេញសេចក្តីបំភ្លឺអំពីប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/03/2024

ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលការប្រើប្រាស់ទូរស័ព្ទទំនើបមានកំណើនខ្ពស់ និងគំនិតផ្តួចផ្តើមថ្មីៗកាន់តែច្រើនពីធនាគារជាតិនៃកម្ពុជា

Okra គំរូធុរកិច្ចបរិយាបន្ន ដើម្បីដោះស្រាយបញ្ហាថាមពលស្អាតតម្លៃទាប សំដៅសហគមន៍ក្រីក្រនៅកម្ពុជា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/03/2024

Okra ជាគំរូធុរកិច្ចបរិយាបន្នមួយនៅកម្ពុជាដែលមានដំណើរអាជីវកម្មតាមរយៈការជួយគាំទ្រ និងផ្គត់ផ្គង់ថាមពលស្អាត តម្លៃទាបសំដៅសហគមន៍ក្រីក្រ

ក្រសួងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ពិភាក្សាលើការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

មន្ត្រីជាន់ខ្ពស់កម្ពុជា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២

លោកស្រី យូ បូរី ៖ ឌីជីថលពិតជាសំខាន់ក្នុងការជំរុញអាជីវកម្មធុនតូច និងមធ្យម ក៏ដូចជាជំនួញ

ជំនួញ, ព្រឹត្តិការណ៍

• 29/03/2024

បច្ចុប្បន្ននេះ ឌីជីថល បានដើរតួយ៉ាងសំខាន់ក្នុងការបម្រើសេចក្ដីត្រូវការបស់មនុស្ស ដូច្នេះ ចង់ ឬមិនចង់ ប្រជាជនគ្រប់ស្រទាប់ត្រូវតែសម្របខ្លួនឱ្យទាន់បរិបទ

តម្លៃប្រេងឡើងថ្លៃលើសពី ៨៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការផ្គត់ផ្គង់នៅតែបន្តមានភាពតឹងតែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ ៨៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ៨២,៦៣ ដុល្លារក្នុងមួយបារ៉ែល

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/03/2024

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ

ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប