ក្រុងបណ្តែតទឹកប្រទេសហូឡង់ សាងសង់សម្រាប់រស់នៅក្នុងគ្រាពិភពលោកប្រែប្រួលអាកាសធាតុ

ហូឡង់ ៖ សំណង់អគារបែបលំនៅដ្ឋានជាលក្ខណៈសហគមន៍មួយដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Amsterdam ប្រទេសហូឡង់ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃជាច្រើន ដែលវានឹងក្លាយទៅជាការតៀ្រមខ្លួនមួយសម្រាប់មនុស្សជាតិក្នុងការទប់ទល់ទៅនឹងបញ្ហាបម្រែបម្រូលអាកាសធាតុ ជាពិសេសការកើនឡើងនៃនីវូ៉ទឹកសមុទ្រ។

ភូមិ Schoonship បច្ចុប្បន្នមានរូបរាងជាសហគមន៍នៅឡើយ ដោយសារតែមានលំនៅដ្ឋានបណ្តែតទឹកសរុបត្រឹមតែ៤៦ខ្នងប៉ុណ្ណោះ ប៉ុន្តែវានឹងក្លាយទៅជាគំរូសម្រាប់អភិវឌ្ឍទីក្រុងបណ្តែតទឹកនាពេលអនាគត ដោយសារតែបច្ចេកវិទ្យាដែលត្រូវបានប្រើប្រាស់កំពុងអាចធ្វើឲ្យសហគមន៍នេះក្លាយទៅជាសហគមន៍ដែលអាចរស់នៅដោយស្ថិរភាពដោយខ្លួនឯងរួចទៅហើយ (Self Sustainable)។

គ្រប់ផ្ទះទាំងអស់សុទ្ធតែត្រូវបានបំពាក់ជាមួយនឹងដំបូលជាបន្ទះសូឡា​ ដើម្បីទាញយកថាមពលអគ្គិសនីមកប្រើប្រាស់ ហើយក៏មានបំពាក់នូវប្រព័ន្ធផ្លាស់ប្តូរកំដៅជាមួយនឹងទឹកដែលស្ថិតនៅពីខាងក្រោមផ្ទះផងដែរ ដើម្បីរក្សាសីតុណ្ហភាពសមល្មមសម្រាប់អ្នករស់នៅពីខាងក្នុង។ដោយឡែកកាកសំណល់ទាំងឡាយដែលមានតាមបន្ទប់ទឹកនឹងត្រូវបញ្ជូនតាមប្រព័ន្ធដែលគេបានរៀបចំរួចជាស្រេចទៅកែច្នៃវាក្លាយជាជីវៈឥន្ធនៈដើម្បីការប្រើប្រាស់ប្រចាំថ្ងៃជំនួសវិញ។

ផ្ទះនីមួយៗត្រូវបានតភ្ជាប់ដោយផែតូចៗដែលក៏នឹងក្លាយទៅជាផ្លូវសម្រាប់ធ្វើដំណើរនៅក្នុងសហគមន៍ផងដែរ ខណៈដែលពលរដ្ឋដែលរស់នៅទាំងអស់បានធ្វើការព្រមព្រៀងគ្នារួចហើយថានឹងមិនប្រើប្រាស់ឧបករណ៍​ ឬយានជំនិះដែលប្រើប្រាស់ថាមពលឥន្ធនៈផូស៊ីលឡើយ​ ដោយងាកមកប្រើប្រាស់រថយន្តអគ្គិសនីរួមវិញ (Share-EV cars) ហើយក៏មានទាំងទូកសម្រាប់ប្រើប្រាស់រួមនៅក្នុងសហគមន៍ផងដែរ។

បច្ចេកវិទ្យាទាំងនេះត្រូវបានអ្នកជំនាញមើលឃើញថា គឺជាការត្រៀមលក្ខណៈដ៏ត្រឹមត្រូវសម្រាប់បញ្ហាបម្រែបម្រួលអាកាសធាតុ ដែលវានឹងអាចមានសភាពធ្ងន់ធ្ងរខ្លាំងក្នុងរយៈពេល ២ ឬ៣ទសវត្សរ៍ខាងមុខ ដោយក្នុងនោះការព្យាករណ៍មួយ (Nature Communications) បានព្រមានថា លំនៅដ្ឋានដល់ទៅជាង ៣០០លានខ្នងនៅតាមបណ្តាទីក្រុងធំៗលើលោក ជាពិសេសអឺរ៉ុបនឹងត្រូវលិចលង់ចូលទៅក្នុងសមុទ្រនៅត្រឹមឆ្នាំ២០៥០ ដោយសារតែការកើនឡើងនូវនីវូ៉ទឹកសមុទ្រ ដែលបណ្តាលមកពីការរលាយទឹកកកនៅតំបន់ប៉ូល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»

ប្រើជំនាញកសិកម្មបើកកសិដ្ឋានចិញ្ចឹមឃ្មុំទទួលបានផលជោគជ័យគួរឱ្យជាទីមោទនៈ

ជំនួញ, ព្រឹត្តិការណ៍

• 28/03/2024

បារាយណ៍ហាន់នី ជាកសិដ្ឋានចិញ្ចឹមឃ្មុំមួយត្រូវបានបង្កើតឡើងដោយនិស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើ ហើយប្រើប្រាស់ជំនាញនេះមកចិញ្ចឹមឃ្មុំអាចប្រមូលផលបាន ១តោនក្នុងមួយរដូវកាល

ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួន​១៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/03/2024

ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/03/2024

ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បិទបញ្ចប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍លើកទី២ បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លានៃកិច្ចសហប្រតិបត្តិការភាពច្នៃប្រតិដ្ឋ