សម្រាប់អ្នកមានបំណងសោយសុខក្នុងវ័យចូលនិវត្តន៍ចាំបាច់ត្រូវមានចំណុចទាំង5នេះ

ចំណេះដឹង ៖ បន្ទាប់ពីបម្រើការងារ ឬប្រកបអាជីវកម្មនានាអស់រយៈពេលជាច្រើនឆ្នាំ អ្នកប្រាកដណាស់ថាមានអារម្មណ៍ល្វើយលែងចង់ប្រឡូកនឹងការងារ​ដែល​ធ្លាប់​ធ្វើនោះទៀតហើយ ដោយមានបំណងដ៏ធំមួយគត់គឺសោយសុខនៅក្នុងវ័យចូលនិវត្តន៍ដ៏រីករាយ ប៉ុន្តែអ្វីដែលជាឧបសគ្គនៅត្រង់ថា តើនៅពេលដែលដល់វ័យ​ចូល​និវត្តន៍នោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បានកម្រិតណា។

តើអ្នកគួរតែមានលក្ខណៈសម្បត្តិអ្វីខ្លះដើម្បីបញ្ជាក់ថាអ្នកបានត្រៀមខ្លួនរួចរាល់សម្រាប់ការចូលនិវត្តន៍? ខាងក្រោមនេះជាកត្តាមួយចំនួនដែលអ្នកគួរត្រៀមឱ្យបាន​រួចរាល់មុនដល់វ័យចូលនិវត្តន៍របស់អ្នក ៖

1.ការឈានដល់វ័យចូលនិវត្តន៍ជាប្រក្រតី ៖ ជាធម្មតានៅពេលដែលអ្នកមានអាយុ 60 ឆ្នាំ ប្រសិនបើអ្នកបម្រើការងារនៅក្នុងក្របខណ្ឌរដ្ឋ ឬជាមន្ត្រីរាជការ ទោះជា​អ្នកមិនចង់ចូលនិវត្តន៍ក៏ចាំបាច់ត្រូវតែធ្វើដែរ  ប៉ុន្តែបើអ្នកបម្រើការងារនៅក្នុងវិស័យឯកជនជារឿងផ្សេង បើអ្នកនៅតែជាធនធានដែលមិនអាចខ្វះបាន ឬខ្លួន​អ្នកផ្ទាល់មិនទាន់មានផែនការនេះនៅឡើយ។  តាមពិត អាយុត្រឹមនេះគឺសមល្មមបំផុតក្នុងការចូលនិវត្តន៍ ព្រោះជាវ័យដែលកម្លាំងអនថយ ភាពរហ័ស​រហួន​ក៏លែងសូវមានដែរ។

2.អ្នកមិនជាប់ជំពាក់ធនាគារទៀតឡើយ ៖ អត្ថន័យងាយៗត្រង់ចំណុចនេះបើអ្នកសងធនាគារអស់ហើយ និងមិនជំពាក់អ្នកណាគេទៀតទេ​នោះវាគឺជាពេលវេលា​ដ៏​សមរម្យបំផុតសម្រាប់អ្នក។

3.អ្នកមិនមានភាពចាំបាច់ដើម្បីទទួលខុសត្រូវលើការចាយវាយរបស់កូន ៖ ក្នុងវ័យនេះទៅហើយអ្នកប្រហែលជាមានកូនដែលត្រូវបានរៀបចំគ្រួសាររួចទៅហើយ ដោយអ្នកមិនគួរខ្វល់ខ្វាយទៅលើជីវិតរបស់ពួកគេទៀតនោះទេ។ ពួកគេមានគ្រួសារ មានកូន និងមានមុខរបរដែលអាចរកចំណូលបាន ដូច្នេះវាគឺជាពេលវេលា​មួយ​ដែលអ្នកគួរតែពិចារណាក្នុងការចូលនិវត្តន៍។

4.អ្នកមានកញ្ចប់ប្រាក់មួយចំនួនដើម្បីចាយពេលចូលនិវត្តន៍ ៖ ការចូលនិវត្តន៍មានន័យថាអ្នកនឹងក្លាយជាមនុស្សដែលមិនមានប្រភពចំណូលជាប្រចាំទៀតនោះទេ ដូច្នេះត្រូវចាំទុកថាអ្នកត្រូវតែមានកញ្ចប់លុយមួយដែលអាចប្រើប្រាស់សម្រាប់ការចាយវាយក្នុងពេលវេលាដែលនៅសេសសល់សម្រាប់ជីវិតចុងក្រោយរបស់អ្នក។

5.ប្តី ឬប្រពន្ធរបស់អ្នកបានយល់ព្រមនៅពេលអ្នកប្រាប់ថាចង់ចូលនិវត្តន៍ ៖

លុះត្រាណាតែអ្នកជាអ្នករស់នៅតែម្នាក់ឯងមិនមានប្រពន្ធ ឬប្តីបើមិនដូច្នេះទេអ្នកគួរតែធ្វើការពិភាក្សាជាមួយនឹងដៃគូរបស់អ្នកជាមុនសម្រាប់ផែនការចូលនិវត្តន៍របស់អ្នកជារឿងចាំបាច់ ពីព្រោះថាពួកគាត់ក៏នឹងក្លាយទៅជាផ្នែកមួយ និងមនុស្សតែម្នាក់គត់ដែលនៅជិតអ្នកបំផុតក្រោយពេលចូលនិវត្តន៍។

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»

ប្រើជំនាញកសិកម្មបើកកសិដ្ឋានចិញ្ចឹមឃ្មុំទទួលបានផលជោគជ័យគួរឱ្យជាទីមោទនៈ

ជំនួញ, ព្រឹត្តិការណ៍

• 28/03/2024

បារាយណ៍ហាន់នី ជាកសិដ្ឋានចិញ្ចឹមឃ្មុំមួយត្រូវបានបង្កើតឡើងដោយនិស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើ ហើយប្រើប្រាស់ជំនាញនេះមកចិញ្ចឹមឃ្មុំអាចប្រមូលផលបាន ១តោនក្នុងមួយរដូវកាល

ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួន​១៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/03/2024

ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/03/2024

ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បិទបញ្ចប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍លើកទី២ បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លានៃកិច្ចសហប្រតិបត្តិការភាពច្នៃប្រតិដ្ឋ