គំនិតច្នៃប្រឌិត ៖ ពីផ្លែដូងក្លាយជាគ្រឿងអលង្កា ចំណីអាហារ និងសម្ភារប្រើប្រាស់យ៉ាងសម្បូរបែប

តាកែវ ៖ ដូង ជាដំណាំហូបផ្លែមួយប្រភេទដែលមនុស្សទូទៅបានស្គាល់យ៉ាងច្បាស់ និងដឹងពីអត្ថប្រយោជន៍ក្រោយការទទួលទានទាំងទឹកដ៏ឆ្ងុយ ផ្អែមឆ្ងាញ់ពេលនៅខ្ចី លុះពេលទុំក៏នៅតែអាចប្រើជាប្រយោជន៍សម្រាប់វត្ថុធាតុដើមផ្សំជាគ្រឿងដាំស្លរ ធ្វើបង្អែមជាដើម ប៉ុន្តែមនុស្សភាគច្រើនទំនងជាមុនទាន់បានជ្រាបច្បាស់នោះទេថា គុណប្រយោជន៍នៃសំបកដូងទុំនៅមានច្រើនយ៉ាងទៀត រាប់ទាំងការប្រើប្រាស់សម្រាប់ដាំដុះ ការកែច្នៃធ្វើជាសម្ភារប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងតាំងលម្អលំនៅដ្ឋាន គ្រឿងអលង្ការលម្អខ្លួនប្រាណ រួមទាំងស្បែកជើងយ៉ាងស្រស់ស្អាត និងមានគុណភាពល្អផងដែរ។

គ្រប់សម្ភារប្រើប្រាស់ និងបណ្តាផលិតផល គ្រឿងតាំងលម្អរ ក៏ដូចជាស្បែកជើងដូចដែលបានរតៀបរាប់ជូននៅខាងលើនេះ​ ត្រូវបានគេដឹងថា បច្ចុប្បន្នកំពុងត្រូវបានកែច្នៃ និងផលិតនៅក្នុងសិប្បកម្មតំបន់មួយកន្លែង មានឈ្មោះថា CoCo De Takeo Handicrafts ដែលមានទីតាំងស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ និងបានផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋមួយចំនួនផងដែរ។

លោក សាត ភារម្យ ជាអ្នកគ្រប់គ្រងទូទៅនៃសិប្បកម្មដូងតាកែវ (CoCo De Takeo Handicrafts) បានប្រាប់ AMS ឲ្យដឹងថា លោកបានចាប់ផ្តើមអាជីព និងផលិតសម្ភារៈប្រើប្រាស់ រួមទាំងគ្រឿងតាំងលម្អដែលកែច្នៃចេញពីសំបកដូង និងត្រឡោកដូងនេះជាច្រើនឆ្នាំមកហើយ។ ម៉្យាងទៀត ក្រៅពីផលិតផលដែលច្នៃចេញពីសម្បកដូង និងត្រឡោកដូងនេះ លោកក៏បានផលិតចេញជាប្រភេទ សាប៊ូ ប្រេងដូង និងស្ករគ្រាប់ដូង ដែលកែច្នៃចេញពីសាច់ដូង រួមជាមួយនឹងផលិតផលស្មុគដែលធ្វើពីស្លឹកដូងផងដែរ ពោលគឺធ្វើយ៉ាងណាអាចឲ្យសង្វាក់ផលិតកម្មនៅក្នុងសិប្បកម្មមួយនេះ ប្រើឲ្យអស់លទ្ធភាពនៃធនធានដែលបានមកពីរុក្ខជាតិដូងតែម្ដង។

លោក សាត ភារម្យ បានមានប្រសាសន៍ថា ៖

«ផលិតផលដែលយើងបានផលិតទាំងនោះរួមមាន ផលិតផលកែច្នៃពីសាច់ដូង មានដូចជា ប្រេងដូង ស្ករគ្រាប់ដូង សាប៊ូដូង ឯត្រឡោកដូង យើងច្នៃជាគ្រឿងអលង្ការ សម្ភារប្រើប្រាស់ ហើយសំបកដូងយើងច្នៃធ្វើជាស្បែកជើង កម្រាលជូតជើង និងទ្រនាប់កែវជាដើម។ បន្ថែមលើនេះ ស្លឹកដូងក៏យើងច្នៃធ្វើជាស្មុគសម្រាប់វេចខ្ចប់ផលិតផល ហើយកម្ទេចសំបកដូងដែលសល់ពីការទាញយកសរសៃនោះត្រូវបានកែច្នៃជាជីកំប៉ុសទៀតផងដែរ»

លោកបន្តថា ៖

«ដោយឡែកវត្ថុធាតុដើម គឺផ្លែដូងនេះទៀតសោត យើងប្រើប្រាស់ដូងទុំ គឺប្រើតែដូងខ្មែរប៉ុណ្ណោះ ដែលបានពីការប្រមូលទិញដូងក្នុងស្រុករបស់ប្រជាជនក្នុងភូមិនៅខេត្តតាកែវ និងខេត្តកំពតជាដើម ដែលជាផ្នែកមួយជួយលើកកម្ពស់សេដ្ឋកិច្ចកសិករដែលមានដូងអាចដឹកមកលក់ឱ្យយើងបានផងដែរ។ ម្យ៉ាងវិញទៀត ដោយសារមើលឃើញពីសក្ដានុពលដំណាំដូងនៅខេត្តទាំងនេះ ទើបយើងបានព្យាយាមច្នៃឱ្យបានច្រើនមុខតាមដែលអាចធ្វើទៅបាន»

នេះជាអ្វីដែលលោក ភារម្យ បានបញ្ជាក់ប្រាប់។

ទាក់ទងទៅនឹងបច្ចេកទេស អ្នកគ្រប់គ្រងរូបនេះបានបង្ហើបថា គឺពួកគាត់ជួលគ្រូឱ្យមកបង្រៀនខ្លះ និងមានប្រជាជនដែលធ្លាប់បានរៀននៅសាលាបច្ចេកទេសខ្លះ ហើយខ្លះទៀតគឺគេស្រាវជ្រាវសាកល្បងដោយខ្លួនឯង។ តួយ៉ាងក្នុងការផលិតស្បែកជើងធ្វើពីសំបកដូង គេត្រូវចំណាយពេលយូរ និងច្រើនដំណាក់កាលដូចជា គេត្រូវបកសំបកដូងទុំ រួចយកសំបកដូងដែលពុះចេញពីផ្លែដូងនេះទៅកិន ហើយហូតយកសរសៃ និងវេញបញ្ចូលគ្នា។ បន្ទាប់មកគេត្បាញជាកម្រាលរួចកាត់ជាទម្រង់ស្បែកជើង ហើយដេរពុម្ពភ្ជាប់នឹងក្រមាអំបោះទើបរួចរាល់។

ដោយសារតែការផលិតមានច្រើនដំណាក់ និងប្រើរយៈពេលយូរបែបនេះហើយ ទើបធ្វើឱ្យតម្លៃស្បែកជើងធ្វើពីស្រកីដូងនេះមានតម្លៃរាងខ្ពស់បន្តិចគឺចាប់ពី 12ដុល្លារឡើងទៅដែលមានជាប្រភេទស្បែកជើងផ្ទាត់ ស្បែកជើងស៊ក និងអាចទទួលកម្ម៉ង់កាត់ម៉ូដតាមតម្រូវការអតិថិជនផងដែរ។ ចំពោះគុណភាពទៀតសោត ស្បែកជើងប្រភេទនេះគឺមានភាពធន មាំ មិនងាយដាច់ គ្រាន់តែវារឹង និងជកទឹកបន្តិចនៅពេលសើម។ 

អតិថិជនគោលដៅរបស់សិប្បកម្មមួយនេះ គឺផ្ដោតលើភ្ញៀវទេសចរ ដោយសារនៅតំបន់នោះគេបានបង្កើតជាអេកូទេសចរណ៍ដែលភ្ញៀវអាចទៅកម្សាន្ត និងមើលពីការផលិតនៅសិប្បកម្មបានទៀតផង។ ក្រៅពីនេះផលិតផលប្រេងដូង ក៏ដូចជាស្ករគ្រាប់ដូង ក៏មានដាក់លក់នៅសិប្បកម្ម ក៏ដូចជាហាងមួយទីតាំងទៀតស្ថិតនៅរាជធានីភ្នំពេញ ម្ដុំផ្សារឈូកមាស នៅក្បែរអាកាសយានដ្ឋានអន្តរជាតិ-ភ្នមពេញ រួមនឹងបណ្តាផ្សារទំនើបនានាផងដែរ។

លោក សាត ភាមរម្យ បានមានប្រសាសន៍បន្តឲ្យដឹងទៀតថា សិប្បកម្មដូងនេះ មានទម្រង់ជាសហគ្រិនសង្គម ដែលមានបុគ្គលិកជាង ៤០នាក់ និងបង្កើតឡើងក្នុងគោលបំណងបង្កើតការងារដល់ជនពិការ និងស្ត្រីដែលទទួលបានការអប់រំតិចតួចនៅតាមជនបទ ដើម្បីឱ្យពួកគាត់មានចំណូលសមរម្យសម្រាប់ចិញ្ចឹមជីវិត។ ចំពោះបុគ្គលិកពេញម៉ោងគេមានផ្ដល់ជាប្រាក់ខែ និងខ្លះទៀតមានផ្ដល់កន្លែងស្នាក់នៅ និងអាហារហូបចុកប្រចាំថ្ងៃ ហើយក៏មានការងារបន្ទាប់បន្សំផ្សេងទៀតសម្រាប់អ្នកធ្វើការក្រៅម៉ោងនៅតាមផ្ទះដែលខ្វះខាតផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រៅពីសិប្បកម្មដូង គេក៏មានសិប្បកម្មតម្បាញសូត្រ និងអំបោះ ច្នៃជាប្រេងស្លឹកគ្រៃ ផលិតផលពីម្រុំ  និងការច្នៃស្លឹកចេកធ្វើជាក្រដាសដែលសិប្បកម្មរបស់លោកកំពុងតែខិតខំស្រាវជ្រាវផលិតជាបន្តបន្ទាប់។ ស្ថិតក្នុងស្ថានភាពដ៏តឹងតែងនៃការរីករាលដាលនៃជំងឺកូវីដ-១៩ លោកបានលើកឡើងថា មានផលប៉ះពាល់ដល់ការលក់យ៉ាងខ្លាំង ដោយសារអតិថិជនគោលដៅរបស់លោកគឺជាភ្ញៀវទេសចរ។ បញ្ហាមួយទៀតគឺតម្លៃ ដោយសារវត្ថុធាតុដើមក្នុងស្រុកថ្លៃ ហើយវត្ថុធាតុដើមមួយចំនួនទៀតត្រូវការនាំចូលទើបធ្វើឱ្យតម្លៃផលិតផលខ្ពស់ ហើយប្រជាជនខ្មែរពុំសូវនិយមប្រើ។

នៅថ្ងៃខាងមុខ លោក ភារម្យ មានចក្ខុវិស័យចង់ពង្រីកការកែច្នៃកសិផលនៅក្នុងសហគមន៍ឱ្យបានច្រើន រួមជាមួយនឹងកសិទេសចរណ៍ដែលអាចទទួលភ្ញៀវទេសចរឱ្យមើលកន្លែងផលិត កសិដ្ឋាន សួនច្បារ មានអាហារដ្ឋាន មានបន្លែ និងការចិញ្ចឹមសត្វជាដើម។ ជាចុងក្រោយ អ្នកគ្រប់គ្រងរូបនេះសូមសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរជួយគាំទ្រផលិតផលក្នុងស្រុកដែលមានគុណភាពល្អមិនចាញ់ផលិតផលនាំចូល ពិសេសស្ថិតក្នុងស្ថានភាពនេះ ដែលអាចចូលរួមជួយដល់សហគមន៍ក្នុងស្រុក ក៏ដូចជាជួយសម្រាលបន្ទុកប្រជាពលរដ្ឋ និងជនពិការដែលអាស្រ័យផលជាមួយសិប្បកម្មដោយប្រយោលផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ