ពីក្មេងស្រីគ្មានផ្ទះសម្បែង ក្លាយជាអ្នកជំនាញជួសជុលយន្តហោះនៅមូលដ្ឋានទ័ពអាកាសអាមេរិក

អ្នកនាង Porsha Lippincott ដែលបច្ចុប្បន្នមិនត្រឹមតែជាអ្នកជំនាញជួសជុលម៉ាស៊ីនយន្តហោះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកជំនាញក្នុងការត្រួតគុណភាពម៉ាស៊ីនយន្តហោះឲ្យមូលដ្ឋានទ័ពដ៏សំខាន់មួយរបស់អាមេរិក ដែលមានឈ្មោះថា Tinker Air Force Base ស្ថិតនៅក្នុងរដ្ឋ Oklahoma ផងដែរ។

ខ្សែជីវិតរបស់នាងកាលពីនៅភាពជាយុវវ័យមិនងាយស្រួលនោះឡើយ ពីព្រោះថាកាលពីវ័យ ១៧ឆ្នាំ នាងត្រូវបង្ខំចិត្តរស់នៅយ៉ាងលំបាក គ្មានផ្ទះសម្បែងពិតប្រាកដនោះទេ និងត្រូវបង្ខំចិត្តធ្វើការបណ្តើរ រៀនសូត្របណ្តើរ ហើយជ្រកកោននៅតែក្នុងសំបកឡាំងទូរទឹកកក​ប៉ុណ្ណោះ។ អ្វីដែលជាការគួរឲ្យកត់សម្កាល់នោះ ជីវិតដ៏លំបាករបស់នាង Porsha ត្រូវបានទូរទស្សន៍ដ៏ល្បីរបស់អាមេរិកយកទៅផ្សព្វផ្សាយជាសាធារណៈក្រោយពេលនាងបានទទួលបានជីវិតដ៏ប្រសើរមួយឡើងវិញ។

Porsha ធ្លាប់បាននិយាយថា ៖

«គ្រានោះខ្ញុំនៅតែបន្តរស់នៅក្នុងសំបកឡាំងទូរទឹកកក បើទោះជាទទួលបានការងារធ្វើនៅក្នុងក្រុមហ៊ុន Sonic ក៏ដោយ ព្រោះចំណូលដែលទទួលបានពីការងារតិចជាងការចំណាយ ចាយមិនគ្រប់គ្រាន់ទើបបង្ខំចិត្តរស់នៅបែបនេះអស់រយៈពេលជាង៣ខែ»

ជិវិតរបស់នាងចាប់ផ្តើមប្រែប្រួលនៅពេលដែលនាងបានទទួលការហៅទូរស័ព្ទពីសំណាក់ក្រុមការងារជំនួយសាធារណៈ ឬ Public Assistance នៃអង្គការមួយមានឈ្មោះថា Bridge ដែលជាអង្គការឯករាជ្យក្នុងការផ្តល់ជម្រកដល់អ្នកគ្មានផ្ទះសម្បែង ហើយទីបំផុតនាងក៏បានទទួលបាននូវអាផាតមិនតូចមួយដើម្បីរស់នៅបណ្តោះអាសន្នរហូតដល់ពេលដែលនាងអាចបញ្ចប់ការសិក្សា និងស្វែងរកការងារបានធ្វើសមរម្យ។

ក្រោយបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ នាង Porsha Lippincott បានទទួលការងារភ្លាមជាមួយនឹងក្រុមហ៊ុន Moor Norman Technology ដែលជាកន្លែងនាងបានយល់ដឹងពីបច្ចេកទេសជួសជុលម៉ាស៊ីនរថយន្ត និងទទួលបានសញ្ញាប័ត្រថ្នាក់ ASEs ដែលគ្រានោះហើយ ជីវិតរបស់នាងបានចាកចេញឆ្ងាយបន្តិចពីភាពជាមនុស្សរស់នៅដោយគ្មានផ្ទះសំបែងផ្ទាល់ខ្លួន ហើយអាចបន្តជីវិតដោយឯករាជ្យជាមួយនឹងប្រភពចំណូលផ្ទាល់ខ្លួន។ យ៉ាងណាក៏ដោយ ការងារនេះនៅមិនទាន់ផ្តល់ភាពងាយស្រួលខ្លាំងដល់រូបនាងនៅឡើយ ទើបធ្វើឲ្យ Porscha ត្រូវបង្ខំចិត្តម្តងទៀតធ្វើការងារដល់ទៅ៣កន្លែងក្នុងពេលតែមួយ ហើយអាចគេងបានត្រឹមតែ ៣ ឬ ៤ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។

ទោះបីជាយ៉ាងណាក្តី ក្រោមជំនួយបន្ថែមពីសេវាសាធារណៈរបស់អង្គការដដែល នាងក៏បានទទួលនូវជំនួយបន្ថែមជាច្រើនមុខទៀតដូចជាការបង់ថ្លៃទឹកភ្លើង និងហ្គាសជាដើម ដែលវាបានជួយសម្រួលឲ្យនាងមិនចាំបាច់ធ្វើការងារទី២ ឬទី៣ឡើយ ហើយក៏បន្តធ្វើការសិក្សាជំនាញបន្ថែម រហូតទទួលបានការងារនៅឯមូលដ្ឋានទ័ពអាកាសអាមេរិកដ៏ល្បីល្បាញមួយគឺ Tinker Air Forces Base ។

ជិវិតតស៊ូដ៏លំបាកព្រមទាំងការព្យាយាមរបស់ខ្លួនឯងផងនោះ បានធ្វើឲ្យនាងបានក្លាយទៅជាមនុស្សដ៏អ្នកជំនាញ ហើយបានកសាងខ្លួនក្លាយទៅជាគ្រូបង្ហាត់ទាំងវ័យក្មេងនៅ Tinker និងបានជួយបង្ហាត់បង្រៀនទៅដល់សិស្ស-និស្សិតជំនាន់ក្រោយជាច្រើនបន្តទៀត​ ហើយស្នាដៃដ៏ធំមួយទៀតរបស់នាងគឺការកែច្នៃផ្នែកមួយចំនួនរបស់ម៉ាស៊ីនយន្តហោះដែលអាចសន្សំថវិកាដល់មូលដ្ឋានទ័ពអាកាសអាមេរិក Tinker ក្នុងទំហំរហូតទៅដល់ ២,៥លានដុល្លារក្នុងមួយឆ្នាំទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ