ពីកាកសំណល់ផ្កាសែនព្រេនរាប់លានតោន ដែលអាចបំពុលមនុស្សជាង400លាននាក់ក្លាយជាធូបប្រើប្រាស់ដ៏ពេញនិយម

ឥណ្ឌា៖​ ទន្លេគង្គាដែលជាទីគោរពបូជាដ៏ល្បីល្បាញរបស់ឥណ្ឌាមួយរយៈចុងក្រោយនេះត្រូវបានពិភពលោកមើលឃើញថា ក្លាយជាបញ្ហាដ៏ឈឺក្បាលបំផុតសម្រាប់រដ្ឋាភិបាលនៃប្រទេសឥណ្ឌា ជាពិសេសក្រោយការផ្ទុះឡើងសាជាថ្មីនៃវីរុសកូវីដ ដែលកំពុងរីករាលដាលទៅដល់មនុស្សរាប់លាននាក់ ខណៈដែលក្នុងមួយថ្ងៃមានអ្នកឆ្លងជំងឺប្រមាណជាង3ម៉ឺននាក់។

បញ្ហាមួយទៀតដែលទើបតែត្រូវបានគេចាប់អារម្មណ៍ផងដែរនោះ ទន្លេគង្គា បានក្លាយជាទីកន្លែងប្រមូលផ្តុំនូវកាកសំណល់រាប់លានតោន បង្កឡើងពីផ្កាដែលគេសែនព្រេនគោរពសាសនាហិណ្ឌូ។ អ្វីដែលជាហេតុផលសំខាន់ធ្វើឲ្យមានកំណើននៃចំនួនផ្កាអណ្តែតទឹកដល់ទៅជាង 1,000 តោនជារៀងរាល់ថ្ងៃនេះ គឺកើតចេញពីជំនឿដែលគេជឿថា វាជាផ្កាស័ក្តសិទ្ធិ មិនអាចបោះបង់ចោលក្នុងធុងសំរាមបាន ខណៈដែលអ្នកស្រាវជ្រាវបានរកឃើញថា សំណល់ផ្កាដែលអណ្តែតក្នុងទឹកដ៏លើសលប់នេះបានផ្តល់នូវផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពមនុស្សប្រមាណ 400 លាននាក់ ដែលកំពុងប្រើប្រាស់ទឹកទន្លេគង្គាប្រចាំថ្ងៃ។

យ៉ាងណាក៏ដោយ ភាពភ្ញាក់ផ្អើលថ្មីមួយទៀតដែលកំពុងក្លាយជាចំណាប់អារម្មណ៍របស់ពិភពលោកផងដែរនោះ គឺគំនិតច្នៃប្រឌិតរបស់បុរសម្នាក់ដែលមានឈ្មោះថា Ankit Agarwal​ បានប្រែក្លាយសំណល់ផ្កាទាំងនោះទៅជាសរសៃធូបក្រអូបសម្រាប់ប្រើប្រាស់ដ៏មានប្រជាប្រិយភាព និងមានការគាំទ្រពីសំណាក់ក្រុមហ៊ុនវិនិយោគដ៏ធំប្រចាំប្រទេសឥណ្ឌា Tata Business Group រហូតបង្កើតជារោងចក្រផលិតធូបមានឈ្មោះថា Phool ហើយបានផ្តល់ឱកាសការងារដល់ប្រជាជនប្រមាណ100នាក់ ដែលភាគច្រើនជាស្ត្រីមានជីវភាពទីទល់ក្រ ខ្សត់ខ្សោយ និងធ្លាប់មានមុខរបរជាអ្នករើសសំរាម។

បច្ចុប្បន្ននេះ ជាមួយនឹងដំណើរការលើផលិតកម្មផលិតធូប ដែលច្នៃពីសំណល់ផ្កាអណ្តែតទឹករាប់លានតោនទាំងនោះ​ត្រូវបានគេបែងចែកកម្លាំងដើរប្រមូល និងស្រង់យកផ្កាចេញពីទឹកមុនពេលវារលួយធ្វើឲ្យទឹកកង្វក់មួយផ្នែក ហើយមួយផ្នែកទៀតជាក្រុមអ្នករៀបចំបែងចែកផ្កាធម្មជាតិ និងផ្កាជ័រ ដើម្បីយកទៅហាលសម្ងួត សម្រាប់ត្រៀមកិនជាម្សៅផលិតចេញជាធូប។

ក្រុមការងារដែលជាអ្នកប្រមូល និងស្រង់ផ្កា ត្រូវធ្វើការនៅតាមទីកន្លែងផ្សេងគ្នាចំនួន 19 ទីតាំងក្នុងមួយថ្ងៃ ដែលស្ថិតទីក្រុង Kanpur ហើយបន្តយកវាទៅចាក់នៅរោងចក្ររបស់ Phool ។ ក្រោយពេលនាំយកទៅដល់រោងចក្រ បុគ្គលិកផ្សេងទៀតចាប់ផ្តើមធ្វើការបែងចែកផ្កាទៅតាមពណ៌ បន្ទាប់មកសន្លឹកផ្កាទាំងនោះ ទៅហាលឲ្យស្ងួតមុនពេលយកទៅកិនក្លាយជាម្សៅ ដោយលាយជាមួយនឹងទឹក ព្រមទាំងប្រេងម្សៅម្យ៉ាងរហូតដល់វាស្ងួតដែលអាចយកទៅរុំធ្វើជាធូបបាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់