ពីក្រដាសច្នៃជាប្រអប់អំពូល3D ដ៏ស្រស់ស្អាត និងអាចរកចំណូលជិត1,000ដុល្លារក្នុងមួយខែ

អាចនិយាយបានថាជាការបង្កើតគំនិតថ្មីនៃសិល្បៈមួយបែបដែលអាចយកក្រដាសមកច្នៃប្រឌិតធ្វើជាប្រអប់អំពូល 3D ដ៏ស្រស់ស្អាត និងគួរជាទីទាក់ទាញ​បំផុត​ជាមួយនឹងការរំលេចនូវរូបភាពក្នុងទ្រង់ទ្រាយជាសិល្បៈខ្មែរយ៉ាងអស្ចារ្យ ហើយអាចរកចំណូលបានពីការលក់ខ្ទង់ពាន់ដុល្លារក្នុងមួយខែ។

ជាយុវជនខ្មែរម្នាក់ដែលមានទេពកោសល្យផ្នែកគំនូររស់នៅក្នុងរាជធានីភ្នំពេញមានឈ្មោះ ពៅ វិសាល បានព្យាយាមបង្កើតនូវអាជីពថ្មីមួយ​ដោយការ​កែច្នៃ​ក្រដាសធ្វើជាប្រអបអំពូល 3D រំលេចចេញនូវរូបភាពនានាគួរជាទីចាប់អារម្មណ៍សម្រាប់ជាគ្រឿងតាំងលម្អនៅក្នុងគេហដ្ឋាន សណ្ឋាគារ បូទិក ជាដើម។

ពាក់ព័ន្ធទៅនឹងអាជីព និងអាជីវកម្មបង្កើតប្រអប់អំពូល 3D នេះ យុវជន ពៅ វិសាល បានប្រាប់ឱ្យដឹងថា សម្រាប់អាជីវកម្មថ្មីដែលបង្កើត​ឡើងដោយ​ដៃមួយ​នេះ ដំបូងឡើយគឺធ្វើឡើងតាមការនឹកឃើញតែប៉ុណ្ណោះ ហើយក៏លេចចេញជារូបរាងល្អប្លែកគួរឱ្យចាប់អារម្មណ៍ និងបន្តធ្វើដោយមានការរចនាបន្ថែមជារូប​គំនូរ​ក្នុងទម្រង់ជាសិល្បៈបែបខ្មែរ ហើយកាត់តាមរូបភាពដើម្បីបិទតម្រៀបពីលើគ្នា និងមានពន្លឺអំពូលនៅពីក្នុងដើម្បីរំលេចឱ្យឃើញពីទម្រង់នៃរូបភាព​បែប​ស្រមោល។

យុវជនរូបនេះបានលើកឡើងថា ៖

“ខ្មែរយើងមានសិល្បៈច្រើនប្រភេទ ច្រើនទម្រង់ណាស់ ដូចជារូបអប្សរា រូបរបាំខ្មែរ រូបប្រាសាទ រូបល្ខោនខោល រូបទេសភាព និងមានទម្រង់រូបភាពជាច្រើនទៀតដែលសុទ្ធតែមានភាពស្រស់ស្អាត និងរស់រវើក។ ខ្ញុំបង្កើតអំពូលនេះឡើងគឺដោយសារការ​ស្រឡាញ់​សិល្បៈ​ខ្មែរ ហើយក៏មានគំនិតមួយថា បើសិនជាយើងបញ្ចូលសិល្បៈខ្មែរទៅក្នុងអំពូល នៅពេលយើងបើកទៅវានឹងស្អាតប្លែកភ្នែកខុសពីរូបគំនូរធម្មតា”

យុវជន ពៅ វិសាល បានបញ្ជាក់ថា ៖

“ខ្ញុំទើបតែដាក់លក់នៅលើទីផ្សារក្នុងរយៈពេលប្រមាណ6ខែនេះតែប៉ុណ្ណោះ ដោយកាលពីដំបូង ខ្ញុំបង្កើតបាន​ប្រមាណ 6-7 ប្រអប់ ហើយដាក់លក់នៅលើ Page facebook មរតកកវី ដែលមានលក់ផ្ទាំងរូបភាពកាលពីជំនាន់មុនៗ ហើយក៏ទទួលបានការ​គាំទ្រពី​អ្នក​ដែលមានចំណូលចិត្តផ្នែកសិល្បៈខ្មែរ ក្រោយមកខ្ញុំក៏ចាប់ផ្តើមយកចិត្តទុកដាក់ក្នុងការបង្កើតប្រអប់អំពូក3Dនេះជាបន្តបន្ទាប់ដើម្បីបំពេញតាមការចង់​បាន​របស់អតិថិជនដែលកុម្ម៉ង់ទិញតាម Page របស់ខ្ញុំ ដែលអ្នកទិញទាំងនោះមានខ្លះរស់នៅភ្នំពេញ ហើយខ្លះទៀតនៅតាមបណ្តាខេត្ត”

ការផលិតអំពូល3D បែបសិល្បៈនេះ គឺទាមទារឱ្យមានការច្នៃប្រឌិតខ្ពស់ក្នុងការគូរគំនូរនៅលើក្រដាស កាត់ក្រដាសតាមទម្រង់រូបភាពយ៉ាងយក​ចិត្ត​ទុក​ដាក់។ ចំណែកឯសម្ភារៈក្នុងការផលិតគឺមានតែក្រដាស និងអំពូល LED ពីរគ្រាប់ ដែលនាំចូលមកពីក្រៅប្រទេស។ សម្រាប់ការរចនាម៉ូត ក្បាច់ ឬទម្រង់​នៃ​រូបភាព គឺអាស្រ័យលើការច្នៃក្រដាសបិទភ្ជាប់ម្ដងមួយស្រទាប់ៗ ត្រួតស៊ីគ្នាដែលជាមធ្យមមាន7ស្រទាប់ ឬច្រើនជាងនេះអាស្រ័យលើរូបភាព។ ពេលអំពូលជះពន្លឺ​ពីក្រោយមក​ត្រូវស្រទាប់ក្រដាសទាំងនោះ ដែលមើលទៅហាក់ដូចជាក្រដាសតែមួយផ្ទាំង ប៉ុន្តែមានសម្រស់ស្រស់ស្អាតជាងគំនូរ​ធម្មតា។

តាមរយៈនៃការដាក់លក់ប្រអប់អំពូល 3D នៅលើបណ្តាញសង្គមដែលមានឈ្មោះថា «មរតកកវី» នេះក្នុងមួយខែយុវជន ពៅ វិសាល អាចលក់​ចេញបានប្រមាណ 20-30 ប្រអប់អំពូល ដោយប្រអប់អំពូល1មានតម្លៃ 20-25ដុល្លារ ហើយរាល់ការដាក់លក់នៅលើ Page មួយនេះ ក៏មាន​ចំនួនកំណត់ ពោលគឺធ្វើឱ្យបានរួចរាល់ចំនួន 10ប្រអប់អំពូល ទើបចាប់ផ្ដើមផុសលក់តែម្ដង ហើយរហូតមកដល់ពេលនេះច្នៃបានប្រមាណជាង២០ម៉ូដខុសៗគ្នា។ ឆ្លៀតនៅក្នុងឱកាសនេះ យុវជន ពៅ វិសាល ក៏បានថ្លែងអំណរគុណចំពោះអ្នកដែលមានទឹកចិត្តស្រឡាញ់សិល្បៈបែបខ្មែរ ជាពិសេសអតិថិជនដែល​តែង​តែគាំទ្រ​ផលិតផលខ្មែរដែលបង្កើតឡើងដោយដៃ និងជាស្នាដៃកូនខ្មែរ ដែលទាំងអស់នេះគឺជារូបភាពមួយបង្ហាញពីការចូលរួមលើកស្ទួយវប្បធម៌ជាតិ និងសេដ្ឋកិច្ចជាតិ​ផងដែរ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់​ពីតម្លៃសន្មត​ក្នុង​ការទិញ-លក់អចលនទ្រព្យ​​ ដែល​អ្នកវិនិយោគគួ​រតែដឹង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

តម្លៃសន្មត​ដែល​គេប្រើប្រាស់ក្នុងវិស័យអចលនទ្រព្យ​គឺមានសារ​សំខាន់​សម្រាប់​ម្ចាស់​ក្រុមហ៊ុន ឬអ្នកគ្រប់​គ្រង​ក្រុមហ៊ុន​ ជាពិសេសនៅក្នុងពេលដែលមានការទិញ-លក់

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយវិនិយោគ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

គណៈកម្មាធិការវិនិយោគ និងគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន បានពិភាក្សាដើម្បីស្វែងរកធាតុចូលសម្រាប់ធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀត​ណាម

អាជីវកម្មសង្គម Okra ផ្ដល់អគ្គិសនីដល់ប្រជាជននៅតំបន់ដាច់ស្រយាល និងលើកស្ទួយថាមពលស្អាត

ជំនួញ, ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍

• 23/04/2024

ក្រុមហ៊ុន Okra បានកំណត់យកប្រជាជននៅតាមតំបន់ដាច់ស្រយាលជាប្រជាជនគោលដៅ ក្នុងការជួយសម្រាលការចំណាយថ្លៃអគ្គិសនីរបស់ពួកគេ។

កម្ពុជា រំពឹង​ទទួលបានការ​វិនិយោគ​ និងទេសចរ​ពីប្រទេស​ចិន​បន្ថែ​ម​ក្រោយដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការ​បរទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជារំពឹងថា​​ ក្នុងឆ្នាំ២០២៤​នេះ នឹងទទួលបាន​វិនិយោគិន ​និង​ទេសចរពីប្រទេ​សចិន​បន្ថែមទៀត​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ចិន​

Olam Agri ជំរុញការបណ្តុះបណ្តាលកសិករលើផលិតកម្មស្រូវ ដើម្បីជួយពួកគេបង្កើនប្រាក់ចំណូល

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/04/2024

Olam ផ្តល់កម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយសម្រាប់ដល់កសិករជាដៃគូដែលផ្តោតទៅលើលក្ខខណ្ឌ និងគោលដៅរបស់កសិករជាមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។

ផែនការហិរញ្ញវត្ថុ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ក្រុមគ្រួសារនីមួយៗ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/04/2024

គ្រួសារនីមួយៗតែងតែងមានក្តីស្រមៃចង់មានរំហូរសាច់ប្រាក់គ្រប់គ្រាន់ក្នុងដៃសម្រាប់ចំណាយលើការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំជាដើម ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ

កម្ពុជា – ចិន ឯកភាពគ្នាជំរុញវិស័យទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជា-ចិន បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ការហោះហើរត្រង់ និងយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

ក្រុងរុនតាឯក និងពាក់ស្នែង បាន និងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

រាជរដ្ឋាភិបាល​ បានជំរុញឱ្យ​រៀបចំ​បង្កើត​បុរីជនបទនៅតាម​បណ្ដាខេត្ត​នានា​ទូទាំង​ប្រទេស ​ដើម្បីលើកកម្ពស់​ដល់សុខុមាលក្នុងការ​រស់នៅ​របស់ប្រជាពលរដ្ឋ

ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ផ្លែដូងស្រស់របស់កម្ពុជាទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣