កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ G-20 ព្រមព្រៀងកំណែប្រព័ន្ធពន្ធថ្មី

បរទេស៖ ក្រុម​ប្រទេស​សេដ្ឋកិច្ច​លំដាប់​កំពូល​ទាំង ២០ ឬ ហៅ​កាត់​ថា​ក្រុម​ប្រទេស G-20 បាន​គាំទ្រ​​កំណែ​ទម្រង់​ប្រព័ន្ធ​ពន្ធ​សាជីវកម្ម​ពិភពលោក​ ដែល​ដាក់​ចេញ​ដោយ​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ (OECD) នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារ​កណ្ដាល​នៃ​ G-20 ​ធ្វើ​ឡើង​រយៈពេល ២ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី៩ និង​ថ្ងៃ​ទី១០ ខែ​កក្កដា នៅ​ឯ​​ទីក្រុង​ពាណិជ្ជកម្ម​បុរាណ Venice ប្រទេស​អ៊ីតាលី​។

កិច្ចប្រជុំ​កាល​ពី​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ​គឺ​ជា​កិច្ច​ប្រជុំ​ជួប​មុខ​គ្នា​ដោយ​ផ្ទាល់​លើក​ដំបូង​រវាង​រដ្ឋមន្ត្រី​សមាជិក​ G20 ចាប់​តាំង​ពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩ ប៉ុន្តែ​មាន​រដ្ឋមន្ត្រី​ខ្លះ​ដូច​ជា រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ចិន​លោក Liu Kun បាន​ចូល​រួម​តាម​ប្រព័ន្ធ​វីដេអូ។ ​ក្រោយ​ពី​ប្រជុំ​បាន​បញ្ចប់​ ក្រុម​រដ្ឋមន្ត្រី និង​ទេសាភិបាល​ធនាគារ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​ប្រវែង ៦ ទំព័រ​ ដែល​និយាយ​ពី​ទិដ្ឋភាព​សេដ្ឋកិច្ច​ពិភពលោក ក៏​ដូច​ជា​យុត្តិនាការ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ១៩​ផង​ដែរ។

តាម​រយៈ​សេចក្ដីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ខាង​លើ​នេះ ក្រុម​ប្រទេស​ G-20 បាន​ប្រកាស​ពី​ការ​ឯកភាព​គ្នា​លើ​ចំណុច​សំខាន់​ៗ​នៃកិច្ចព្រមព្រៀង​ថ្មី​សម្រាប់​កំណែ​ទម្រង់​ប្រព័ន្ធ​ពន្ធ​អន្តរជាតិ​របស់​អង្គការ សម្រាប់​កិច្ច​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច(OECD) ដែល​យល់ព្រម​ដោយ​ប្រទេស​ចំនួន ១៣១ កាល​ពី​សប្ដាហ៍​មុន​នេះ។ ក្របខ័ណ្ឌ​កំណែទម្រង់​ប្រព័ន្ធ​ពន្ធ​អន្តរជាតិ​នេះ​មាន ២សសរស្ដម្ភ ដែល​ជា​លទ្ធផល​នៃ​ការ​ចរចា​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ ហើយ​ក្របខ័ណ្ឌ​មាន​បំណង​ពង្រឹង​ស្ថិរភាព​ប្រព័ន្ធ​ពន្ធ​អន្តរជាតិ​ទៀត​ផង​។

សសរស្ដម្ភ​ទាំង​ ២នេះ​មាន​ដូច​ជា (១) ធានា​ឱ្យ​បាន​នូវ​ការ​បែងចែក​សិទ្ធិ​ក្នុង​ការ​យក​ពន្ធ​ពី​ក្រុមហ៊ុន​ពហុជាតិ​ធំ​ៗ ដែល​រួម​មាន​ក្រុមហ៊ុន Amazon និង Google ជា​ដើម​ ទៅ​តាម​បណ្ដា​ប្រទេស​ដែល​ក្រុមហ៊ុន​ទាំង​នេះ​បាន​ទទួល​ប្រាក់​ចំណេញ​។ នេះ​បាន​សេចក្ដី​ថា ក្រុមហ៊ុន​ទាំង​នេះ​ត្រូវ​តែ​បង់​ពន្ធ​ឲ្យ​ប្រទេស​នានា ដែល​សាខា​របស់​ខ្លួន​ដំណើរការ ដោយ​មិន​ត្រឹម​តែ​បង់​ពន្ធ​ឱ្យ​ប្រទេស​ដែល​មាន​ទីស្នាក់ការ​កណ្ដាល​នោះ​ទេ។ (២) កំណត់​អត្រា​ពន្ធ​សាជីវកម្ម​អប្បបរមា​ឱ្យ​ស្មើគ្នា​ជុំវិញ​ពិភពលោក​ ដើម្បី​កុំ​ឱ្យ​ក្រុមហ៊ុន​ទាំង​នោះ​គេច​ចេញ​ពី​ការ​បង់ពន្ធ​ ដោយ​រើ​ទីស្នាក់ការ​កណ្ដាល​សាជីវកម្ម​របស់​ខ្លួន ទៅ​ប្រទេស​ដែល​មាន​អត្រា​ពន្ធ​ទាប​បំផុត។ ពន្ធ​សាជីវកម្ម​ជា​ពន្ធ​ដែល​យក​លើ​ប្រាក់​ចំណេញ​របស់​ចំណូល​ក្រុមហ៊ុន​ធំ​ៗ​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ក្រុម​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ G-20 មិន​បញ្ជាក់​ថា ពិភពលោក​ត្រូវ​កំណត់​យក​ពន្ធ​ប៉ុន្មាន​នោះ​ទេ ដោយ​ការ​ចរចា​ពី​ព័ត៌មាន​លម្អិត​ផ្សេងៗ​ទៀត​គឺ​នៅ​បន្ត​នៅ​ឡើយ​។ យោង​តាម​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បារាំង​លោក Bruno Le Maire បាន​ឱ្យ​ដឹង​ថា ក្រុម​រដ្ឋមន្ត្រី​នឹង​ធ្វើ​ការ​ចរចា​ជា​លើក​ចុង​ក្រោយ​នៅ​ខែ​តុលា​ខាង​មុខ​នេះ។ ប្រសិន​បើ​ការ​ចរចា​បាន​សម្រេច គម្រោង​កំណែ​ទម្រង់​អស់​ទាំង​នេះ​នឹង​ត្រូវ​ចាប់​ផ្ដើម​អនុវត្ត​នៅ​ឆ្នាំ២០២៣។

កម្រិត​ពន្ធ​សាជីវកម្ម​អប្បបរមា ១៥% ជា​គំនិត​ផ្ដួចផ្ដើម​របស់​សហរដ្ឋអាមេរិក​ក្រោម​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ចូ បៃដិន​។

បើ​តាម​ការ​ប៉ាន់ស្មាន​របស់​ OECD បាន​ឲ្យ​ដឹង​ថា ពិភពលោក​អាច​នឹង​ចំណេញ​ប្រាក់​ប្រមាណ ១០០ពាន់​លាន​ដុល្លារ​ពី​សសរ​ស្ដម្ភ​ទី១ និង​១៥០ពាន់​លាន​ដុល្លារ​ពី​សសរ​ស្ដម្ភ​ទី២។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ