G7 នឹងពន្លឿនផែនការបញ្ចប់ការផលិតរថយន្តដើរដោយថាមពលឥន្ធនៈត្រឹមឆ្នាំ ២០៣០

បរទេស៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Bloomberg បានឲ្យដឹងថា កិច្ចប្រជុំនៃមេដឹកនាំក្រុមប្រទេសកំពូលសេដ្ឋកិច្ច G7 លើកទី ៤៧ ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃសុក្រទី១១ ខែមិថុនាឆ្នាំ ២០២១នេះ នឹង ចាប់យកប្រធានបទដ៏សំខាន់មួយនៃមហិច្ឆិតាប្រយុទ្ធប្រឆាំង​ទៅនឹងបម្រែបម្រួល​អាកាស​ធាតុផងដែរ។

កិច្ចការងារមួយក្នុងចំណោមកញ្ចប់ការងារដែលត្រូវធ្វើទៅលើបញ្ហានេះ គឺជាការព្យាយាមផ្លាស់ប្តូរការប្រើប្រាស់រថយន្តរបស់ពិភពលោកពីរថយន្តដើរដោយថាមពលឥន្ធនៈហ្វូស៊ីលទាំងអស់ឲ្យទៅជារថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនីជំនួសវិញនៅត្រឹមចុងទសវត្សរ៍នេះ។

នៅក្នុងឯកសារដែលត្រូវបានដាក់ចូលទៅក្នុងកិច្ចពិភាក្សាត្រូវបានគេមើលឃើញថា រដ្ឋាភិបាលនៃក្រុមប្រទេស​ G7 ត្រូវទាមទារចាំបាច់ឲ្យមានការចូលរួមខិតខំប្រឹងប្រែងឲ្យបានខ្លាំងក្នុងការធានាឲ្យបាននូវកិច្ចការងារអាទិភាពមួយដោយរថយន្តប្រភេទដឹកអ្នកដំណើរទាំងអស់ ដែលប្រើប្រាស់ថាមពលឥន្ធនៈដូចជាប្រេងសាំង និងម៉ាស៊ូត នឹងមិនត្រូវបានដាក់លក់ទៀតឡើយនៅត្រឹមឆ្នាំ២០៣០ ឬអាចឆាប់ជាងនេះ។

មេដឹកនាំទាំងអស់ដែលចូលរួមនៅក្នុងកិច្ចប្រជុំ G7 ធ្វើឡើងនៅក្នុងទីក្រុង Cornwall ចក្រភពអង់គ្លេសនោះក៏នឹងត្រូវធ្វើការប្តេជ្ញាចិត្តបញ្ចេញមូលនិធិរៀងខ្លួនទៅកាន់បណ្តាប្រទេសកំពុងអភិវឌ្ឍ ដើម្បីជួយដល់កិច្ចការងារកាត់បន្ថយការបំពុលបរិយាកាសផងដែរ ទោះបីជាមិនអាចបញ្ជាក់ពីព័ត៌មានលំអិត និងទំហំនៃប្រាក់ជំនួយទាំងនោះក៏ដោយ។

អាមេរិកដែលជាមហាអំណាចសេដ្ឋកិច្ចធំជាងគេបង្អស់លើពិភពលោក ក្រោមរដ្ឋាភិបាលរបស់លោក Joe Biden នោះ ធ្លាប់បានបង្ហាញពីការគាំទ្រខ្លាំងទៅដល់ការវិនិយោគទៅលើទីផ្សារផលិតរថយន្តអគ្គិសនី និងសង្វាក់ផលិតកម្មផងដែរ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ព្រមទាំងអាចបង្កើតឱកាសការងារបន្ថែម។ ប៉ុន្តែអ្វីដែលគេអាចមើលឃើញជាក់ស្តែងនោះគឺថា ផែនការក្នុងប្រទេសរបស់អាមេរិកវិញ គឺហាក់បីដូចជាផ្ទុយស្រឡះទៅនឹងគោលជំហរបស់ខ្លួននៅអន្តរជាតិ ដោយក្នុងនោះរដ្ឋាភិបាលមិនបានធ្វើការហាមប្រាម ឬអំពាវនាវឲ្យមានការបញ្ឈប់ការប្រើប្រាស់រថយន្ តដែលប្រើប្រាស់ថាមពលឥន្ធនៈហ្វូស៊ីលបានច្រើនផុលផុសនៅឡើយ។

ទោះបីជាយ៉ាងណាក្តី ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកធំៗមួយចំនួនដែលរួមមានដូចជា GM ជាដើម បែរជាបានបង្ហាញពីផែនការរបស់គេដោយខ្លួនឯងក្នុងការផ្លាស់ប្តូរសង្វាក់ផលិតកម្មរថយន្តបៃតងនេះឲ្យបាននៅត្រឹមឆ្នាំ២០៣៥ ខណៈដែលក្រុមហ៊ុន Ford Motor Co., កាលពីខែមុខក៏បានសន្យាថានឹងដាក់លក់រថយន្តអគ្គិសនីឲ្យបានចំនួន ៤ គ្រឿងក្នុងចំណោមរថយន្ត ១០ គ្រឿងនៅលើទីផ្សារឲ្យបានត្រឹមឆ្នាំ ២០៣០។

គួរបញ្ជាក់ដែរថា តាមការព្យាករណ៍របស់ក្រុមហ៊ុនជំនាញ BNEF បានឲ្យដឹងថា តួលេខនៃការលក់រថយន្តអគ្គិសនីនឹងមានការកើនឡើងខ្លាំងទៅលើទីផ្សារសាកលលោកដល់ទៅ ៣៤ ភាគរយនៅត្រឹមឆ្នាំ២០៣០ និងកើនឡើងដល់ទៅ ៦៨ ភាគរយនៅត្រឹមឆ្នាំ ២០៤០ បើទោះបីជាមិនមានគោលការណ៍លើកទឹកចិត្តណាមួយបន្ថែមទៀតពីសំណាក់រដ្ឋាភិបាលទាំងឡាយលើពិភពលោកក្តី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ