ទទួលយកចំណេះដឹង និងសិក្សាជំនាញបន្ថែមពីកម្មវិធីសន្និសីទសហគ្រិនកសិកម្មកម្ពុជា

ភ្នំពេញ៖ ក្រុមការងារកម្មវិធី Entrepreneur Square នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ នៅឆ្នាំ២០២១នេះនឹងរៀបចំសន្និសីទសហគ្រិនកសិកម្មកម្ពុជា នៅថ្ងៃទី២៨ ខៃកក្កដា អមជាមួយនឹងវាគ្មិនល្បីៗ មានចំណេះដឹងខ្ពង់ខ្ពស់ ជំនាញ និងបទពិសោធន៍ច្បាស់លាស់នៅក្នុងវិស័យកសិកម្ម។

សន្និសីទសហគ្រិនកសិកម្មកម្ពុជា ជា​សន្និសីទដែលរៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ និងសហការណ៍រៀបចំដោយសហព័ន្ធស្រូវអង្ករកម្ពុជា (Cambodia Rice Federation) និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា (Cambodia Food Manufacture Association) ។ សន្និសីទនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៨ : ៣០ព្រឹក តាមរយៈ ZOOM ក្រោមប្រធានបទ «គំនិតច្នៃប្រឌិតនៃកសិកម្មសម្រាប់ការរីកចម្រើនប្រកបដោយចីរភាព»។

កម្មវិធី Entrepreneur Square ក៏បានអនុវត្តន៍នូវបេសកកម្ម JCI Rise​ ដោយបានលើកស្ទួយ និងជួយក្នុងការស្តារឡើងវិញនៃអាជីវកម្មនានា​ក្នុងអំឡុងពេលកូវីដ-១៩ និងជាជំនួយនូវផ្នែកបច្ចេកទេស និងចំណេះដឹង ដើម្បីជំរុញអាជីវកម្មរបស់ខ្លួនបន្តទៅមុខដោយចីរភាព។

គួរបញ្ជាក់ផងដែរ សន្និសីទសហគ្រិនកសិកម្មកម្ពុជា រយៈពេល៣ម៉ោងកន្លះនេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹងថ្មីៗដែលអាចយកទុកជាទុនក្នុងថ្ងៃមុខបានរួមមាន៖

១- ផ្លាស់ប្ដូរគំនិតថ្មីៗ ទាក់ទងនឹងព័ត៌មានគោលនយោបាយរាជរដ្ឋាភិបាល និងយុទ្ធសាស្រ្ត ឆ្នាំ២០២០-២០៣០ និន្នាការនៃទីផ្សារ។

២-ផ្ដល់ឱកាស ដើម្បីគាំទ្រកម្មវិធីនានាទាំងរបស់រដ្ឋ និងឯកជនរួមមានការជួយផ្នែកបច្ចេកទេស ដើម្បីពន្លឿនអាជីវកម្មរបស់សហគ្រិនកសិកម្ម។

អ្វីដែលកាន់តែពិសេសនោះគឺកម្មវិធីនេះត្រូវបានគាំទ្រដោយក្រសួងសេដ្ឋកិច្ច  និងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ, អគ្គនាយកដ្ឋានកសិកម្ម, សហគ្រិនខ្មែរ (Khmer Enterprise) , FEED THE FUTURE, USAID,  Australian Aid និង Cambodia Agricultural Value Chain Program(CAVAC)។ មិនតែប៉ុណ្ណោះ កម្មវិធីនេះត្រូវបានបែងចែកជា ៤ ផ្នែករួមមាន៖

១- ដំណើរការ បញ្ហា និងឱកាសសម្រាប់វិស័យកសិកម្មកម្ពុជា

២-គោលនយោបាយអភិវឌ្ឍន៍កសិកម្មរបស់រាជរដ្ឋាភិបាលឆ្នាំ២០៣០ និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញកសិកផល

៣-ករណីផ្សេងៗរបស់ធុរៈកិច្ចកសិកម្ម មេរៀន ឧបសគ្គ និងដំណើរឆ្ពោះតទៅមុខ

៤-កញ្ចប់ជំនួយគាំទ្រដល់សហគ្រិនកសិកម្មកម្ពុជា

សន្និសីទសហគ្រិនកសិកម្មកម្ពុជានេះ មានការចូលរួមក្រោមអធិបតីដ៏ខ្ពង់ខ្ពស់នៃវាគ្មិនកិត្តិយសជាច្រើនរូប ដែលនឹងឡើងបកស្រាយប្រធានបទទាំង៤នោះមានដូចជា៖

  • ឯកឧត្តម ស្រី វុឌ្ឍី រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
  • ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃ​សហគ្រិនខ្មែរ(Khmer Enterprise)
  • បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ ដំណាំ អនាម័យ និងភូតគាមអនាម័យ
  • លោក ឡៅ ប៉ូលីវេត អនុប្រធាននាយកដ្ឋានគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងសារពើពន្ធនៃអគ្គនាយកដ្ឋានគោលនយោបាយ
  • លោកឧកញ៉ា សុង សារ៉ន​ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា
  • លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា
  • លោក ដួង សារ៉ាក់ ប្រធាន Agribusiness of IFC-Asia Pacific
  • កញ្ញា  ជឺ ពន្លឺ ដែលជាប្រធាន Agricultural Competitiveness Lead, CAVAC
  • អ្នកស្រី អ៊ិត កល្យាណ ដែលជាអនុប្រធានគម្រោងហាវែសII​ របស់​ USAID
  • ដូច្នេះ សូមកុំភ្លេចចុះឈ្មោះចូលរួមតាមរយៈតំណភ្ជាប់៖

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់​ពីតម្លៃសន្មត​ក្នុង​ការទិញ-លក់អចលនទ្រព្យ​​ ដែល​អ្នកវិនិយោគគួ​រតែដឹង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

តម្លៃសន្មត​ដែល​គេប្រើប្រាស់ក្នុងវិស័យអចលនទ្រព្យ​គឺមានសារ​សំខាន់​សម្រាប់​ម្ចាស់​ក្រុមហ៊ុន ឬអ្នកគ្រប់​គ្រង​ក្រុមហ៊ុន​ ជាពិសេសនៅក្នុងពេលដែលមានការទិញ-លក់

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយវិនិយោគ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

គណៈកម្មាធិការវិនិយោគ និងគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន បានពិភាក្សាដើម្បីស្វែងរកធាតុចូលសម្រាប់ធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀត​ណាម

អាជីវកម្មសង្គម Okra ផ្ដល់អគ្គិសនីដល់ប្រជាជននៅតំបន់ដាច់ស្រយាល និងលើកស្ទួយថាមពលស្អាត

ជំនួញ, ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍

• 23/04/2024

ក្រុមហ៊ុន Okra បានកំណត់យកប្រជាជននៅតាមតំបន់ដាច់ស្រយាលជាប្រជាជនគោលដៅ ក្នុងការជួយសម្រាលការចំណាយថ្លៃអគ្គិសនីរបស់ពួកគេ។

កម្ពុជា រំពឹង​ទទួលបានការ​វិនិយោគ​ និងទេសចរ​ពីប្រទេស​ចិន​បន្ថែ​ម​ក្រោយដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការ​បរទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជារំពឹងថា​​ ក្នុងឆ្នាំ២០២៤​នេះ នឹងទទួលបាន​វិនិយោគិន ​និង​ទេសចរពីប្រទេ​សចិន​បន្ថែមទៀត​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ចិន​

Olam Agri ជំរុញការបណ្តុះបណ្តាលកសិករលើផលិតកម្មស្រូវ ដើម្បីជួយពួកគេបង្កើនប្រាក់ចំណូល

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/04/2024

Olam ផ្តល់កម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយសម្រាប់ដល់កសិករជាដៃគូដែលផ្តោតទៅលើលក្ខខណ្ឌ និងគោលដៅរបស់កសិករជាមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។

ផែនការហិរញ្ញវត្ថុ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ក្រុមគ្រួសារនីមួយៗ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/04/2024

គ្រួសារនីមួយៗតែងតែងមានក្តីស្រមៃចង់មានរំហូរសាច់ប្រាក់គ្រប់គ្រាន់ក្នុងដៃសម្រាប់ចំណាយលើការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំជាដើម ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ

កម្ពុជា – ចិន ឯកភាពគ្នាជំរុញវិស័យទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជា-ចិន បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ការហោះហើរត្រង់ និងយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

ក្រុងរុនតាឯក និងពាក់ស្នែង បាន និងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

រាជរដ្ឋាភិបាល​ បានជំរុញឱ្យ​រៀបចំ​បង្កើត​បុរីជនបទនៅតាម​បណ្ដាខេត្ត​នានា​ទូទាំង​ប្រទេស ​ដើម្បីលើកកម្ពស់​ដល់សុខុមាលក្នុងការ​រស់នៅ​របស់ប្រជាពលរដ្ឋ

ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ផ្លែដូងស្រស់របស់កម្ពុជាទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

https://bit.ly/3hQNceq