អគ្គនាយកដ្ឋានពន្ធដារ ក្រើនរំលឹកជាថ្មីដល់ម្ចាស់អចលនទ្រព្យដែលមានកាតព្វកិច្ចបង់ពន្ធ

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី8 ខែមិថុនា ឆ្នាំ2021 នេះ បានក្រើនរំលឹកដល់អ្នកជាប់ពន្ធលើអចលនទ្រព្យឲ្យរួសរាន់ចូលរួមបង់ពន្ធជូនអគ្គនាយកដ្ឋានពន្ធដារឲ្យបានមុនកាលកំណត់​ ខណៈដែលមានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចការបង់ពន្ធលើអចលនទ្រព្យនៅឡើយ។

អគ្គនាយកដ្ឋានពន្ធដារ ដែលជាស្ថាប័នសំខាន់ក្នុងការប្រមូលចំណូលផ្ទៃក្នុងបានបញ្ជាក់ឱ្យដឹងពីការបង់ពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ2021​នេះ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី30 ខែកញ្ញា ឆ្នាំ2021ខាងមុខនេះ។ ដូច្នេះអ្នកដែលមានចលនទ្រព្យនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តមេត្តារួសរាន់ចូលប្រកាស និងបង់ពន្ធឱ្យបានទាន់ពេលវេលា ជៀសវាងទទួលរងនូវការផាកពិន័យ។

ពាក់ព័ន្ធនឹងបញ្ហាបង់ពន្ធមុនកាលកំណត់នេះ លោក សន សៀប ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុន KEY Real Estate បានប្រាប់ AMS ថា កាតព្វកិច្ចរបស់ម្ចាស់អចលនទ្រព្យគឺត្រូវតែបង់ពន្ធជូនរដ្ឋ ហើយការក្រើនរំលឹករបស់អគ្គនាយកដ្ឋានពន្ធដារដែលរំលឹកដល់អ្នកជាប់ពន្ធលើអចនទ្រព្យឱ្យរួសរាន់ចូលរួមបង់ពន្ធមុនការកំណត់ទៅកាន់អគ្គនាយកពន្ធដារនេះ ក៏មិនប៉ះពាល់អ្វីទៅលើវិស័យអចនទ្រព្យទាំងមូលនោះដែរ។

“ធម្មតាជាកាតព្វកិច្ចបង់ពន្ធគឺត្រូវតែមាន និងត្រូវតែអនុវត្ត ហើយយើងមានកាត​ព្វកិច្ចក្នុងការបង់ពន្ធនេះ គ្រាន់តែថាបង់មុន ឬក្រោយតែប៉ុណ្ណោះ។ ជាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំគិតថា រដ្ឋបានប្រកាសឲ្យមានការបង់ពន្ធឲ្យបានមុនពេលកំណត់ ដូច្នេះបើអ្នកមានលុយគួរទៅបង់ឲ្យបានរួចរាល់ក៏ជារឿងល្អ ប៉ុន្តែបើអ្នកខ្លះនៅត្រូវការលុយប្រើប្រាស់ ឬបង្វិលនៅក្នុងអាជីវកម្មផ្សេងក៏កុំទាន់បង់ ព្រោះវានៅសល់ពេលប្រមាណ2ខែទៀតទើបផុតកាលកំណត់។ ដូច្នេះបើអាចគួរយកទៅប្រើប្រាស់ដើម្បីទទួលបានប្រយោជន៍បន្ថែមក៏ជារឿងល្អ”

លោក សន សៀប បានមានប្រសាសន៍ថា

ពន្ធអចលនទ្រព្យគឺត្រូវធ្វើឡើងចំពោះអចលនទ្រព្យទាំងឡាយណាដែលមានតម្លៃលើសពី100លានរៀលឡើងទៅ ។ ពន្ធនេះ ជាប្រភេទពន្ធផ្ទាល់ដែលតម្រូវឱ្យអ្នកជាប់ពន្ធ ជាកម្មសិទ្ធករ ឬអ្នកកាន់កាប់ ឬអ្នកទទួលផលប្រយោជន៍ចុងក្រោយមកចុះបញ្ជីអចលនទ្រព្យ ដែលអចលនទ្រព្យមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និងខេត្តនៃព្រះរាជាណាចក្រកម្ពុជា ដោយត្រូវធ្វើការប្រកាសបង់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី30 ខែកញ្ញាជារៀងរាល់ឆ្នាំ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បិទបញ្ចប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍លើកទី២ បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លានៃកិច្ចសហប្រតិបត្តិការភាពច្នៃប្រតិដ្ឋ

សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជួបលោក Shen Mingrong ប្រធានក្រុមហ៊ុន Zhenjiang Zhoung និងប្រតិភូសហគ្រាសឧស្សាហកម្មធំៗ១៧ របស់ចិន

វេទិកា Maekyung Cambodia ទាក់ទាញការវិនិយោគ ពាណិជ្ជកម្ម និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកា Maekyung កម្ពុជា ក្រោមមូលបទ "ព្រះរាជាណាចក្រពោរពេញដោយកាលានុវត្តភាព កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តដើម្បីរុញច្រានកំណើនសម្រាប់អនាគត"

ដំណឹងល្អ ! ជនមានពិការភាពជាម្ចាស់អាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម នឹងទទួលបានការលើកកម្ពស់ការបង្កើតផលិតផល និងកម្មសិទ្ធិបញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ជនមានពិការភាពដែលជាម្ចាស់អាជីវកម្ម មីក្រូ តូច និង មធ្យម នឹងទទួលបានការលើកកម្ពស់ក្នុងការបង្កើតផលិតផល សេវាកម្មថ្មីៗ និងរក្សាកម្មសិទ្ធិបញ្ញា

ការជិះរទេះគោនៅប្រដាក គឺជាផលិតផលថ្មីនៃសេវាកម្មទេសចរណ៍កំពុងទាក់ទាញទេសចរបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ការជិះរទេះគោ មើលភូមិអ្នកស្រុក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅភូមិប្រដាក បានក្លាយជាគោលដៅទេសចរណ៍យ៉ាងសំខាន់របស់ទេសចរបរទេស

ហេតុការណ៍កប៉ាល់បុកស្ពាននៅទីក្រុង Baltimore នៃរដ្ឋ Maryland បានធ្វើឱ្យមនុស្ស៦នាក់បាត់បង់ជីវិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

កាលពីថ្ងៃទី ២៦ ខែមីនា រថយន្តជាច្រើនគ្រឿងដែលកំពុងឆ្លងកាត់ស្ពានដែលមានប្រវែងជាង ២,៦ គីឡូម៉ែត្របានធ្លាក់ចូលទឹកបន្ទាប់ពីកប៉ាល់ដឹកកុងតឺន័របានបុកសសរស្ពាន Francis Scott Key