ក្រុមហ៊ុនដ៏ធំរបស់អាល្លឺម៉ង់ Bosch ដាក់ដំណើរការរោងចក្រផលិតបន្ទះឈីបតម្លៃជាង 1,200លានដុល្លារ

បរទេស៖​​ កាលពីថ្ងៃដើមសប្ដាហ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាល្លឺម៉ង់ដែលមានឈ្មោះល្បីល្បាញបំផុត Robert Bosch  ដែលមនុស្សជាច្រើនតែងហៅកាត់ថា Bosch បានបើកឲ្យដំណើរការនូវរោងចក្រផលិតបន្ទះឈីបដ៏ធំបំផុតមួយរបស់ខ្លួនដែលមានតម្លៃរហូតទៅដល់ 1,200 លានដុល្លារ ស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់។

នៅក្នុងចំណោមបណ្តារោងចក្រផលិតបន្ទះឈីបជាច្រើនស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់ ក្រុមហ៊ុន Robert Bosch បានដាក់គោលដៅក្នុងការប្រកួត​ប្រជែង​ជាមួយរោងចក្រធំៗដទៃទៀត ដែលកំពុងមានដំណើរការក្នុងឧស្សាហកម្មមួយនេះ ខណៈដែលទីផ្សារសាកលលោកកំពុងខ្វះខាតបន្ទះឈីប ​រួមជាមួយ​នឹង​ក្ដីសង្ឃឹមថា នឹងអាចពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការផ្គត់ផ្គង់ដោយផ្ទាល់ទៅកាន់ក្រុមហ៊ុនផលិតរថយន្តនានានៅលើពិភពលោកដោយមិនឆ្លងកាត់​ក្រុមហ៊ុន​កណ្តាលនោះទៀតឡើយ។

ថ្លែងនៅក្នុងពិធីដាក់ឲ្យដំណើរការរោងចក្រដ៏ធំដែលមានតម្លៃវិនិយោគរហូតដល់ជាង 1,200លានដុល្លារមួយនេះ មេដឹកនាំប្រទេសអាល្លឺម៉ង់ លោកស្រីអធិកាបតី Angela Merkel បានមានប្រសាសន៍ថា ៖ «បញ្ហាកង្វះខាតបន្ទះឈីបបានធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងទៅដល់ការព្យាយាមងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់នៅពេលនេះ ដូច្នេះ វាគឺជាពេលវេលាដ៏សំខាន់ក្នុងការពង្រឹងការផ្គត់ផ្គង់នេះឡើងវិញ។ ពួកយើងត្រូវតែមានការប្តេជ្ញាចិត្តចំពោះកិច្ចការងារទាំងនេះ  ព្រោះគូប្រកួតប្រជែងរបស់យើងនៅលើពិភពលោកសុទ្ធតែមានភាពមមាញឹកក្នុងការអភិវឌ្ឍ និងពង្រឹងសមត្ថភាពរបស់ពួកគេ ពោលគឺមិនមានអ្នកណាម្នាក់នៅស្ងៀមនោះទេ»។

គួរឲ្យដឹងដែរថា រោងចក្ររបស់ Bosch  ត្រូវបានគេដឹងថា បានទទួលជំនួយប្រមាណជា 243 លានដុល្លារ ពីសំណាក់កម្មវិធីជំនួយរបស់រដ្ឋាភិបាលក្រោមគម្រោងវិនិយោគរបស់សហភាពអឺរ៉ុប ហើយចាប់ពីខែកក្កដាខាងមុខនេះតទៅ ការផលិតបន្ទះឈីបសម្រាប់ឧបករណ៍ថាមពល ឬ power tool នឹងចាប់ផ្តើម ហើយបន្តដោយបន្ទះឈីបសម្រាប់ប្រព័ន្ធរថយន្តនៅក្នុងខែកញ្ញា។

អនុប្រធានសហភាពអឺរ៉ុប លោក Margreth Vestager បាននិយាយថា ក្រុមហ៊ុន Bosch គឺជាអ្នកដែលបានគាំទ្រយ៉ាងខ្លាំងទៅលើកិច្ចខិតខំប្រឹងប្រែងរបស់តំបន់អឺរ៉ុបក្នុងការធ្វើឲ្យបាននូវការផ្គត់ផ្គង់បន្ទះឈីបកើនឡើងចំនួន 2  ដងឬប្រមាណជា 20 ភាគរយនៃចំណែកទីផ្សារពិភពលោកនៅត្រឹមឆ្នាំ2030 ខាងមុខនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ