សេដ្ឋកិច្ចទីផ្សាររថយន្តពិភពលោកនឹងធ្លាក់ចុះចំនួនផ្គត់ផ្គង់ ខណៈដែលក្រុមហ៊ុនផលិតព្រមានពីបញ្ហាកង្វះបន្ទះឈីប

បរទេស៖​ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អង់គ្លេស Jaguar Land Rover បានព្រមានថា បញ្ហាកង្វះខាតបន្ទះឈីប​នៅពេលនេះនឹង​អាច​​ធ្វើឲ្យ​ផលិតកម្ម​របស់ខ្លួនកាត់​បន្ថយ​មកត្រឹមតែពាក់កណ្តាលប៉ុណ្ណោះនៅក្នុងត្រីមាសទី៣នេះក្នុងពេលដែល Volkswagen Group ក៏បាន​អះ​អាងដែរថា ផលប៉ះ​ពាល់​​នេះ​ក៏នឹងធ្វើឲ្យផលិតកម្មរបស់ខ្លួនធ្លាក់ចុះខ្លាំងដូចគ្នានៅក្នុងត្រីមាសទី៣ នេះមានត្រឹមតែចំនួនព្យាករណ៍ប្រហែល​ជា ៤៥០ ០០០ គ្រឿងប៉ុណ្ណោះ។

បញ្ហាកង្វះខាតបន្ទះឈីបបានក្លាយទៅជាកត្តាសំខាន់បំផុតដែលកំពុងទាញឲ្យផលិតកម្មគ្រឿងអេឡិចត្រូក ជាពិសេសការផលិតរថយន្តទាំង​ឡាយ​របស់​ក្រុមហ៊ុន​នៅក្នុងឧស្សាហកម្មនៅលើសកលលោកមានភាពយឺតយ៉ាវក្នុងរយៈពេលជាច្រើនខែរួចមកហើយ។

យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញបានឲ្យដឹងថា ទោះបីជាក្រុមហ៊ុនផលិតរថយន្តព្រមទាំងក្រុមហ៊ុន​ផ្គត់ផ្គង់បន្ទះឈីប​បាន​ខិត​ខំជំនះយ៉ាងខ្លាំងរហូតទទួលបានលទ្ធផលល្អប្រសើរកាលពីពាក់កណ្តាលឆ្នាំកន្លងមកនេះក៏ដោយ ប៉ុន្តែពួកគេនៅ​តែបានព្រមានខ្លាំងៗផងថា បើបញ្ហា​បែបនេះនៅតែបន្តកើតមានឡើងដដែលនោះវានឹងធ្វើឲ្យមានផលប៉ះពាល់កាន់តែអាក្រក់ជាក់ជា​មិនខាន​នាពេលខាងមុខ។

បន្ទះឈីប គឺជាឧបករណ៍ដ៏ចាំបាច់បំផុតនៅក្នុងការផលិតប្រព័ន្ធបញ្ជាចរន្តអគ្គិសនីនៅពីខាងក្នុងរថយន្ត ជាពិសេសរថយន្តទំនើបៗបច្ចេកវិទ្យា​ចុងក្រោយ ប៉ុន្តែវាបានទទួលរងនូវបញ្ហាខ្វះខាតនៃការផលិតគិតចាប់តាំងតែពីដើមឆ្នាំ២០២១កន្លងមកម្ល៉េះ ដោយសារតែអ្នកផលិតបានបង្វែរ​ផលិតផលនេះទៅផ្គត់ផ្គង់​ជាមួយនឹងក្រុមហ៊ុនអ្នកផលិតឧបករណ៍អគ្គិសនីប្រើប្រាស់ក្នុងផ្ទះដែលកំពុងកើនឡើងនូវតម្រូវការក្នុងអំឡុង​ពេល​កូវីដ​នោះជំនួសវិញ។

ជាលទ្ធផលនៅពេលដែលក្រុមហ៊ុនអ្នកផលិតរថយន្តអាចត្រឡប់មករកដំណើរការផលិតបន្ទះឈីបវិញក្នុងស្ថានភាពដែលល្អប្រសើរជាងមុនពីកូវីដនោះវាបែរជាបានធ្វើឲ្យបង្អាក់ទៅដល់ផលិតកម្មរថយន្ត ហើយថែមទាំងបានធ្វើឲ្យរោងចក្រមួយចំនួនត្រូវបង្ខំចិត្តបិទទៀត​ផងដោយ​សារ​តែមិនមាន​បន្ទះឈីបគ្រប់គ្រាន់​នៅ​ក្នុងស្តុក ហើយមិនអាចបញ្ជាទិញបន្ថែមបាន។

ជាមួយគ្នានេះ ខណៈដែលក្រុមអ្នកវិភាគ និងក្រុមហ៊ុនអ្នកផលិតរថយន្តកន្លងមកបានបង្ហាញពីភាពទុកចិត្តថា បញ្ហាកង្វះខាតបន្ទះឈីប​នេះ​នឹង​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់ផលិតកម្មរថយន្តតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងមកដល់ពេលនេះពួកគេបានមើលឃើញកាន់តែច្បាស់ថាវា​នឹង​បន្តផលប៉ះពាល់រហូត​ទៅ​ដល់ចុងឆ្នាំ២០២១ជាក់ជាមិនខាន។

ក្រៅពីនោះក្រុមហ៊ុនផលិតរថយន្តធំៗផ្សេងទៀតសុទ្ធតែបានធ្វើការបង្ហាញនូវក្តីព្រួយបារម្ភដូចគ្នាចំពោះផលិតកម្មនៅក្នុងត្រីមាសទី៣ និងទី៤ ដូចជាក្រុមហ៊ុន​ផលិតរថយន្តអាមេរិក Ford ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan ព្រមទាំងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្ត Valeo ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»

ប្រើជំនាញកសិកម្មបើកកសិដ្ឋានចិញ្ចឹមឃ្មុំទទួលបានផលជោគជ័យគួរឱ្យជាទីមោទនៈ

ជំនួញ, ព្រឹត្តិការណ៍

• 28/03/2024

បារាយណ៍ហាន់នី ជាកសិដ្ឋានចិញ្ចឹមឃ្មុំមួយត្រូវបានបង្កើតឡើងដោយនិស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើ ហើយប្រើប្រាស់ជំនាញនេះមកចិញ្ចឹមឃ្មុំអាចប្រមូលផលបាន ១តោនក្នុងមួយរដូវកាល

ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួន​១៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/03/2024

ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/03/2024

ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បិទបញ្ចប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍លើកទី២ បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លានៃកិច្ចសហប្រតិបត្តិការភាពច្នៃប្រតិដ្ឋ