តម្រូវការទីផ្សារសណ្តែកដីរបស់សកលលោកនឹងមានកំណើនរាប់សិបលានតោនក្នុង១ឆ្នាំ

បរទេស៖ ជាដំណឹងដ៏ល្អមកវិញសម្រាប់ក្រុមប្រទេសអ្នកផលិត និងនាំចេញសណ្តែកដី ក្រោយមានការបញ្ជាក់ពីស្ថាប័នអន្តរជាតិដែលសិក្សាស្រាវជ្រាវពីទីផ្សារបានលើកឡើងថា តម្រូវការសណ្ដែកដីនឹងកើនឡើងខ្ពស់រហូតដល់រាបសិបលានតោនក្នុងមួយឆ្នាំ ខណៈដែលប្រទេសចិនបានក្លាយជាទីផ្សារដ៏ធំ និងមានតម្រូវការរហូតដល់ជាង១៧លានតោន។

សណ្តែកដីគឺជាផលិតផលកសិកម្មដែលពេញនិយមបំផុតមួយរបស់ពិភពលោកដោយសារតែអត្ថប្រយោជន៍ និងភាពងាយស្រួលក្នុងការទទួលទានរបស់វាហើយវាត្រូវបានគេចែកចាយយ៉ាងទូលំទូលាយនៅក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ក្នុងទម្រង់ជាប្រេង ជាម្សៅ អាហារសម្រន់ និងប៊ឺសណ្តែកដីជាដើម។ ទោះបីជាយ៉ាងណាក្តី នៅក្នុងអំឡុងពេលនៃការរាតត្បាតដោយកូវីដនេះ តួលេខនៃការនាំចេញសណ្តែកដីទៅកាន់ទីផ្សារអន្តរជាតិត្រូវបានដាំក្បាលចុះខ្លាំងបំផុត។

តាមរយៈស្ថាប័នអន្តរជាតិដែលសិក្សាស្រាវជ្រាវពីទីផ្សារបានលើកឡើងថា តម្រូវការសណ្ដែកដីនឹងកើនឡើងខ្ពស់រហូតដល់រាបសិបលានតោនក្នុងមួយឆ្នាំ ខណៈដែលប្រទេសចិនបានក្លាយជាទីផ្សារដ៏ធំ ដែលមានតម្រូវការរហូតដល់ជាង១៧លានតោន។  នៅក្នុងរបាយការណ៍មួយដែលបានធ្វើការព្យាករណ៍រយៈពេលវែង និងចេញផ្សាយដោយ The Mordor Intellgience បានបញ្ជាក់ថា សម្រាប់ពេលវេលា៥ឆ្នាំខាងមុខនេះ គិតពីឆ្នាំ២០២១ ទៅដល់ឆ្នាំ២០២៦ ទីផ្សារសណ្តែកដី នឹងមានតម្រូវការខ្ពស់ស្មើនឹងកម្រិតកាលពីមុនកូវីដនោះឡើងវិញ។

លើសពីនេះ ទីផ្សារដែលនឹងមានកម្លាំងខ្លាំង ដើម្បីប្រមូលទិញផលិតផលទាំងនេះគឺមានដូចជានៅតំបន់អាស៊ីអាគ្នេយ៍ និងប្លុកអឺរ៉ុប ហើយបើតាមការព្យាករណ៍បានបង្ហាញថា កំណើននៃការផ្គត់ផ្គង់ទីផ្សារសណ្តែកដីនៅទូទាំងសកលលោកនឹងមានការកើនឡើងប្រមាណជា ៤,៥ភាគរយសម្រាប់រយៈពេល៥ឆ្នាំនេះ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ប្រទេសចិន និងប្រទេសឥណ្ឌាត្រូវបានគេដឹងថា គឺជាអ្នកបញ្ជាទិញ ហើយក៏ជាអ្នកនាំចេញសណ្តែកដីច្រើនជាងគេបំផុតរបស់សកលលោកផងដែរ ដោយក្នុងនោះប្រទេសទាំងពីរអាចប្រមូលបានចំណែកប្រមាណជា ៣៦ភាគរយនៃការប្រើប្រាស់សណ្តែកដីទូទាំងពិភពលោក។

នៅក្នុងឆ្នាំ២០១៩ ដដែល ប្រទេសចិន គឺជាអ្នកផលិតបានសណ្តែកដីច្រើនជាងគេបំផុតលើលោកឬប្រមាណជា៤១ភាគរយនៃទីផ្សារ ឬប្រមាណជា១៧,៥លានតោន ហើយតាមពីក្រោយដោយប្រទេសឥណ្ឌា ៦,៨លានតោន, នីហ្ស៊េរីយ៉ា ៣លានតោន និងសហរដ្ឋអាមេរិក ២,៥លានតោន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ជំរុញឱ្យ​រៀបចំ​ទីក្រុង​ដើម្បី​សុខុមាលភាពពលរដ្ឋ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​ជំរុញឱ្យក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​រៀបចំទីក្រុង​ដោយផ្ដោត​លើ​សុខុមាលភាព​ពលរដ្ឋ​

Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/04/2024

Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ

អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/04/2024

អត្រាអតិផរណានៅកម្ពុជា ត្រូវបានព្យាករថានឹងបន្តថមថយនៅក្នុងរង្វង់ ២,០% នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ស្របពេលកំណើនសេដ្ឋកិច្ចមានសម្ទុះវិជ្ជមានប្រសើរ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ទីផ្សារក្រមាខេត្តតាកែវ នៅតែមានប្រជាប្រិយភាព និងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 18/04/2024

បច្ចុប្បន្ន ទីផ្សារក្រមាក៏នៅតែមានដំណើរការ ព្រោះក្រៅពីការប្រើប្រាស់ ក្រមាក៏ជាអំណោយដ៏មានអត្ថន័យសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់ក្នុងឱកាសនានាផងដែរ។

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។

ប្រជាពលរដ្ឋ​ខ្មែរ​​រីករាយ​នឹង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិប្រកបដោយស្នាមញញឹម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ប្រជាពលរដ្ឋខ្មែរបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងបរិយាកាសសាមគ្គីភាព រំភើប និងសប្បាយរីករាយ ជាមួយនឹងស្នាមញញឹម