ក្រុមហ៊ុនរុករករ៉ែមាសនៅខេត្តត្បូងឃ្មុំនឹងចាប់ផ្ដើមដំណើរការ បើមិនមានការប៉ះពាល់ដល់បរិស្ថាន

ភ្នំពេញ ៖ បន្ទាប់ពីបានដំណើរការរុករករ៉ែមាសនៅក្នុងតំបន់អូរខ្វាវនៃខេត្តមណ្ឌលគិរីកាលពីខែមិថុនាកន្លងទៅនោះរួចមក ក្រុមហ៊ុន Renaissance Minerals របស់អូស្ត្រាលីដដែលនេះទើបទទួលបានអាជ្ញាបណ្ណក្នុងការរុករករ៉ែនៅតំបន់មួយទៀតដែលស្ថិតក្នុងខេត្តត្បូងឃ្មុំ ដែលកំពុងសិក្សាពីផលប៉ះពាល់។

លោក អ៊ឹង ឌីប៉ូឡា អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនរុករករ៉ែមាសខាងលើនេះ បច្ចុប្បន្នគឺកំពុងតែដំណើរការលើលិខិតស្នាម បទដ្ឋានគតិយុទ្ធផ្សេងៗទៅតាមច្បាប់។ ជាការសំខាន់ទៀតនោះ ក្រុមហ៊ុនតម្រូវឲ្យទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថានជាមុនសិនទើបអាចដំណើរប្រតិបត្តិការបានដោយមិនប៉ះពាល់បរិស្ថាន។

លោកបានបញ្ជាក់ថា ៖

« ក្នុងពេលនេះ ក្រុមហ៊ុនបានចុះទៅកាន់ទីតាំងដែនដីរុករករ៉ែមាសរបស់ខ្លួន ដោយមានក្រុមការងារមន្ត្រីក្រសួងបរិស្ថានផងដែរ ដើម្បីជួបប្រជុំពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងបានធ្វើការណែនាំខ្លួន ក៏ដូចជាផ្សព្វផ្សាយបន្ថែមផងដែរ»

ភាគីអាជ្ញាធរបានស្នើសុំទៅកាន់ក្រុមហ៊ុនឲ្យមានការយោគយល់ ដោយធ្វើយ៉ាងណាកុំឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅនិងអាស្រ័យផលជាមួយរ៉ែមាសជាលក្ខណៈគ្រួសារ។ ដោយឡែក ភាគីដំណាងក្រុមហ៊ុនវិញក៏សុំឲ្យមានការសហការសំដៅធ្វើយ៉ាងណាឲ្យដំណើរការរុករករ៉ែប្រព្រឹត្តទៅដោយរលូនដើម្បីប្រយោជន៍ទាំងសងខាង។

ប្រភពដដែលបានគូសបញ្ជាក់ដែរថា ក្រុមហ៊ុន Renaissance Minerals (Cambodia)​ Limited របស់ប្រទេសអូស្រ្តាលីនេះ បានទទួលអាជ្ញាបណ្ណរុករករ៉ែមាសកាលពីខែមករា ឆ្នាំ២០២១ ពីក្រសួងធនធានរ៉ែ និងថាមពលនៅលើទំហំផ្ទៃដីជាង៨០០គីឡូម៉ែត្រក្រឡា និងមានសុពលភាព៣ឆ្នាំ គឺរហូតដល់ខែមករា ឆ្នាំ២០២៤។

លោកបញ្ជាក់ថា ក្រៅពីចំណូលសារពើពន្ធ ការមកដាក់ទីតាំងការដ្ឋានរុករករ៉ែមាសនេះក៏បានផ្ដល់ផលប្រយោជន៍ជាច្រើនទៀតដល់ពលរដ្ឋក្នុងតំបន់ ដូចជាបានផ្ដល់ការងារដល់ប្រជាពលរដ្ឋ កាត់បន្ថយចំណាកស្រុក អាចបណ្ដុះបណ្ដាលបច្ចេកវិទ្យាថ្មីៗ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ និងសេដ្ឋកិច្ចជាតិ បង្កើនការប្រើប្រាស់សេវាកម្ម និងទំនិញក្នុងស្រុក ព្រមទាំងចូលរួមអភិវឌ្ឍន៍លើវិស័យផ្សេងៗ​ដូចជាការសហការការពារដែនជម្រកសត្វព្រៃ កម្មវិធីដាំដើមឈើ សាងសង់សាលារៀន សង់បង្គន់អនាម័យជាដើម។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុន Renesance Mineral ដែលកំពុងធ្វើអាជីវកម្មនៅតំបន់ហុកខ្វាវ ខេត្តមណ្ឌលគិរី បានចម្រាញ់មាសចំនួន ៣៨ដុំ ស្មើនឹង ៤២៥គីឡូក្រាម បានបង្កើតការងារជាង ១៧៤នាក់ ក្នុងនោះបុគ្គលិកជនជាតិខ្មែរមាន១២៨នាក់ ហើយចំពោះសួយសារដែលបានបង់មកដល់ពេលនេះគឺជាង៤០ម៉ឺនដុល្លារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោកស្រី យូ បូរី ៖ ឌីជីថលពិតជាសំខាន់ក្នុងការជំរុញអាជីវកម្មធុនតូច និងមធ្យម ក៏ដូចជាជំនួញ

ជំនួញ, ព្រឹត្តិការណ៍

• 29/03/2024

បច្ចុប្បន្ននេះ ឌីជីថល បានដើរតួយ៉ាងសំខាន់ក្នុងការបម្រើសេចក្ដីត្រូវការបស់មនុស្ស ដូច្នេះ ចង់ ឬមិនចង់ ប្រជាជនគ្រប់ស្រទាប់ត្រូវតែសម្របខ្លួនឱ្យទាន់បរិបទ

តម្លៃប្រេងឡើងថ្លៃលើសពី ៨៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការផ្គត់ផ្គង់នៅតែបន្តមានភាពតឹងតែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ ៨៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ៨២,៦៣ ដុល្លារក្នុងមួយបារ៉ែល

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/03/2024

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ

ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»