ជាជម្រើសកសិករ ៖ ដំណាំឪឡឹកពណ៌មាស ងាយដាំ ឆាប់បានផល និងមានទីផ្សារល្អ

ត្បូងឃ្មុំ ៖ សំបកពណ៌មាស ព្រមគ្នាជាមួយសាច់ពណ៌ក្រហមឆ្អៅ និងមានរសជាតិផ្អែមឆ្ងាញ់ ជាឪឡឹកមួយប្រភេទដែលត្រូវបានកសិករម្នាក់ដាំនៅលើផ្ទៃដីជាច្រើនហិចតាដោយសារវាឆាប់បានផល និងមានតម្លៃខ្ពស់ក្នុងទីផ្សារ។

លោក ប៊ូ ម៉ាន ជាម្ចាស់ចំការឪឡឹកមួយកន្លែងស្ថិតនៅភូមិបឹងទន្សោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​ បានប្រាប់ AMS ឱ្យដឹងថា លោកបានជ្រើសរើសយកពូជឪឡឹកមកធ្វើការដាំដុះចំនួន៣ប្រភេទ រួមមានពូជឪឡឹកពណ៌លឿង ពូជឪឡឹកពណ៌ការ៉ុត និងពូជឪឡឹកពណ៌មាស ដោយសារវាឆាប់ទទួលបានទិន្នផលច្រើន ចំណាយពេលតិចក្នុងការដាំ និងថែទាំ ហើយអាចលក់បានតម្លៃថ្លៃនៅលើទីផ្សារ ដែលអាចជួយសម្រាលជីវភាពគ្រួសារបានល្អប្រសើរជាងការដាំដំណាំផ្សេងៗ ហើយតាមរយៈចំការឪឡឹកទាំងនេះក៏បានផ្ដល់ការងារដល់បងប្អូនក្នុងភូមិថែមទៀតផង។

លោក ម៊ូ មាន បានមានប្រសាសន៍បញ្ជាក់ថា ៖

«ឪឡឹកជាប្រភេទដំណាំឆាប់ឱ្យផលលឿន ប្រើរយៈពេលដាំតែ ៥០-៦០ ថ្ងៃប៉ុណ្ណោះ គឺអាចប្រមូលផលបានជាបណ្តើរៗហើយ ជាក់ស្ដែងត្រឹមតែការដាំដុះនៅលើផ្ទៃដីមួយហិកតា គឺអាចប្រមូលផលបានពី ១៥-២៥តោន ឬច្រើនជាងនេះប្រសិនបើឪឡឹកល្អខ្លាំង»

«ដោយឡែក ចំពោះតម្លៃឪឡឹកប្រភេទនេះគេអាចលក់រាយក្នុងតម្លៃ ៥ ០០០រៀលក្នុង១គីឡូក្រាម ហើយទិញចាប់ពី ៥០គីឡូក្រាមឡើងទៅគេគិតតម្លៃបោះដុំ  ៣ ០០០រៀលក្នុង១គីឡូក្រាម។ ទីផ្សារឪឡឹកល្អខ្លាំងណាស់ មានការពេញនិយមច្រើនពីបងប្អូនប្រជាជនខ្មែរ ស្ទើរគ្រប់មជ្ឈដ្ឋាន ជាពិសេសទីប្រជុំជន ឬផ្សារទំនើបនៅរាជធានីភ្នំពេញក៏ពេញនិយមខ្លាំងផងដែរ»

ជាអ្វីដែលម្ចាស់ចំការខាងលើបានលើកឡើង

បច្ចុប្បន្ន លោក ប៊ូ ម៉ាន កំពុងធ្វើការដាំដុះឪឡឹកជាដំណាក់កាលៗ លើផ្ទៃដីប្រមាណជាង១០ហិចតា ហើយដើម្បីអាចទទួលបានទិន្នផលខ្ពស់ គឺត្រូវការថែទាំជាប្រចាំដូចជាសម្អាតស្មៅ ដាក់ជី កម្ចាត់សត្វល្អិតដែលបំផ្លាញដំណាំ និងព្យាបាលជំងឺរបស់ដំណាំឪឡឹកផងដែរ។

ទាក់ទងនឹងការចាប់ផ្ដើមពីដំណាក់កាលដំបូង ត្រូវបានម្ចាស់ចំការរូបនេះលើកឡើងថា លោកបានដាំដំណាំឪឡឹកនេះជាង ១០ឆ្នាំមកហើយ ដោយក្នុងផ្ទៃដី ១ហិកតាគេត្រូវចំណាយដើមទុនអស់ប្រហែល ៣ពាន់ដុល្លារដែលចំណាយទៅលើថ្លៃភ្ជួររាស់ដី ការរៀបចំប្រព័ន្ធស្រោចស្រព ថ្លៃពូជ ថ្លៃជី ថ្លៃថ្នាំការពារសត្វល្អិត ថ្លៃប្រេង និងថ្លៃកម្លាំងពលកម្មជាដើម។

យ៉ាងណាមិញ ការដាំឪឡឹកនេះក៏ជួបប្រទះនូវផលលំបាកខ្លះដែរ ដូចជាបញ្ហាអាកាសធាតុក្តៅខ្លាំងពេក ឬភ្លៀងញឹកញាប់ពេក ពិសេសសត្វល្អិតដែលបំផ្លាញដំណាំតែម្ដង។ ក្រៅពីនេះក៏មានបញ្ហាខ្វះខាតមធ្យោបាយដឹកជញ្ជូនទៅកាន់ទីផ្សារពុំទាន់ពេលវេលា មានការយឺតយ៉ាវដែលអាចបណ្តាលឲ្យផ្លែឪឡឹកខូចគុណភាព បាត់បង់រសជាតិ។

បើទោះជាបែបនេះក្ដី ក៏ម្ចាស់ចំការរូបនេះនៅតែមានចក្ខុវិស័យចង់ពង្រីកការដាំដុះឱ្យកាន់តែធំជាងពេលបច្ចុប្បន្ន ដែលក្រៅពីដាំដំណាំឪឡឹក លោកក៏មានដាំដំណាំរួមផ្សំផ្សេងទៀតដូចជា ពោតពណ៌ស្វាយ ត្រសក់ផ្អែមគ្រប់ប្រភេទ និងបន្លែផ្សេងៗដែលមានតម្រូវការនៅលើទីផ្សារផងដែរ។

លោកបានបន្ថែមឲ្យដឹងថា ប្រសិនបើបងប្អូនចង់ដាំដំណាំឪឡឹកជាលក្ខណៈគ្រួសារ ក៏អាចដាំបានដោយខ្លួនឯង តែបើចង់ដាំដំណាំឪឡឹកជាលក្ខណៈអាជីវកម្ម គឺគួរតែរកអ្នកមានជំនាញមកជួយការងារ ទើបអាចធ្វើឲ្យដំណើរការដាំដុះមានភាពរលូន កាត់បន្ថយភាពប្រឈមនឹងការខាតបង់។

ជាមួយគ្នានេះ តាមរយៈ AMS លោកក៏បានថ្លែងអំណរគុណដល់បងប្អូនខ្មែរទាំងអស់ដែលស្រលាញ់ និងគាំទ្រកសិផលធម្មជាតិរបស់ខ្មែរ។ លោកក៏សូមលើកទឹកចិត្តដល់អ្នកដែលចាប់យករបរកសិកម្ម សូមកុំបោះបង់ចោលនូវអ្វីដែលខ្លួនស្រឡាញ់ ទោះបីជាជួបការលំបាក ប៉ុន្តែត្រូវចេះស្វែងរកដំណោះស្រាយ រកជំនួយពីអ្នកជំនាញផ្នែកកសិកម្ម ក៏ដូចជាខាងផ្នែកទីផ្សារ ដើម្បីដោះស្រាយ ក៏ដូចជាអភិវឌ្ឍខ្លួនបន្តិចម្ដងៗ និងឈានទៅរកភាពជោគជ័យបាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់