fbpx

បុគ្គលិក Google ប្រឈមមុខនឹងការកាត់ប្រាក់ខែ២៥ភាគរយប្រសិនបើចង់ធ្វើការពីផ្ទះរហូត

បរទេស ៖ នៅក្នុងរបាយការណ៍មួយដែលត្រូវបានទទួលដោយកាសែតរ៉យទ័ររបស់ចក្រភពអង់គ្លេសកាលពីថ្ងៃពុធម្សិលមិញនេះបានបង្ហើបថា បុគ្គលិកទាំងឡាយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google នឹងអាចជ្រើសយកវិធីនៃការធ្វើការងារពីផ្ទះជាអចិន្ត្រៃយ៍ ប៉ុន្តែប្រហែលជានឹងត្រូវប្រឈមមុខទៅនឹងការកាត់ប្រាក់ខែប្រមាណជា២៥ភាគរយ។

កាលពីសប្តាហ៍មុន Google ទើបតែបានប្រកាសក្នុងការអនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួនប្រមាណជា ១០​ ០០០នាក់បន្ថែម ដើម្បីឲ្យពួកគេអាចបន្តធ្វើការងារពីផ្ទះក្នុងពេលដែលក្រុមហ៊ុនក៏ធ្លាប់បានបង្ហាញពីការគាំទ្រខ្លាំងទៅលើវិធីសាស្ត្រនៃការធ្វើការពីចម្ងាយនេះផងដែរ លើសពីនេះ Google ក៏បានប្រកាសពន្យាពេលក្នុងការត្រឡប់ចូលមកធ្វើការងារនៅការិយាល័យវិញទៅដល់ថ្ងៃទី១៨ ខែតុលាផងដែរ ដោយសារតែបញ្ហានៃការរីកដាលនៃវិរុសកូវីដកាន់តែមានចំនួនកើនឡើងសាជាថ្មី។

របាយការណ៍ដដែលបានបញ្ជាក់ទៀតថា នៅក្នុងលក្ខណ្ឌមួយជាក់ស្តែងបានអះអាងថាការគណនានៃការកាត់បន្ថយប្រាក់ខែរបស់បុគ្គលិកនឹងអាចធ្វើឡើងតាមរបៀបនៃការពិនិត្យមើលជាក់ស្តែងទៅនឹងចម្ងាយនៃទីលំនៅរបស់ពួកគេ ប៉ុន្តែក្រោយមកក៏មានការអះអាងថ្មីបានបញ្ជាក់ថា ការកាត់ប្រាក់ខែនឹងធ្វើឡើងដោយមិនគិតគូរទៅលើទីតាំងនៃអាស័យដ្ឋានរបស់បុគ្គលិកឡើយ។

អ្នកនាំពាក្យរបស់ Google បានថ្លែងប្រាប់រ៉យទ័រថា ៖

«កញ្ចប់ប្រាក់សំណងរបស់ក្រុមហ៊ុនតែងតែបានធ្វើឡើងតាមរយៈការកំណត់យកទីតាំងរបស់បុគ្គលិក ហើយយើងនឹងផ្តល់ប្រាក់កម្រៃច្រើនបំផុតទៅឲ្យធៀបទៅនឹងទីផ្សារក្នុងស្រុក និងផ្អែកទៅលើទីតាំងដែលបុគ្គលិកទាំងនោះធ្វើការផងដែរ។ ប៉ុន្តែពាក់ព័ន្ធទៅនឹងរបាយការណ៍នៃការកាត់បន្ថយប្រាក់ខែ២៥ភាគរយ សុំមិនធ្វើការផ្តល់ព័ត៌មានម្អិតបន្ថែមនោះទេ»

យ៉ាងណាក៏ដោយ បើយើងក្រឡេកទៅមើលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ពិភពលោកផ្សេងទៀត ដូចជា Facebook ជាដើម ក៏ធ្លាប់បានអះអាងថា បុគ្គលិករបស់ខ្លួនដែលបន្តធ្វើការងារពីចម្ងាយស្ថិតនៅក្នុងទីតាំងមិនសូវមានផលប៉ះពាល់នឹងអាចប្រឈមមុខទៅនឹងកាត់បន្ថយប្រាក់កម្រៃខ្លះៗ ហើយក្នុងនោះផងដែរ Twitter ក៏ធ្លាប់បានអះអាងថានឹងអនុវត្តកិច្ចការងារស្រដៀងគ្នានេះផងដែរ៕


ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបញ្ចេញឥណទានជាង៤ពាន់លានដុល្លារទៅក្នុងវិស័យកសិកម្ម

គិតត្រឹមខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានផ្តល់ឥណទានទៅវិស័យកសិកម្ម មានចំនួន ១៧,០ ទ្រីលានរៀល សមមូលនឹង ៤,២ ពាន់លានដុល្លារអាមេរិក
ព្រឹត្តិការណ៍, អចលនទ្រព្យ

គម្រោងអភិវឌ្ឍន៍បុរីអាចមានការប្រកួតប្រជែងខ្លាំង ខណៈគម្រោងជាច្រើនដាក់ដំណើរការសាងសង់

គម្រោងអភិវឌ្ឍន៍បុរីជាច្រើន បានបើកដំណើរសាងសង់ព្រមគ្នា ដែលអាចនឹងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំង ក្នុងការចាប់យកអតិថិជន និងការដណ្តើមយកចំណែកទីផ្សារ។
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

ឧទ្យានបន្ទះសូឡាដ៏ធំមួយនៅកម្ពុជាទទួលបានពានរង្វាន់ឆ្នើមពីទស្សនាវដ្តីហិរញ្ញវត្ថុដ៏ល្បីរបស់អង់គ្លេស

ឧទ្យានបន្ទះសូឡាដ៏ធំមួយ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ទើបតែទទួលបានពានរង្វាន់ឆ្នើមពីទស្សនាវដ្តីហរិញ្ញវត្ថុអន្តរជាតិដ៏ល្បីឈ្មោះ IFM ដែលមានមូលដ្ឋាននៅប្រទេស
ជំនួញ, ព្រឹត្តិការណ៍

តើគួរផ្លាស់ប្តូរស្លាកយីហោរអាជីវកម្ម ឬអត់ ក្រោយបញ្ចប់កូវីដ ហើយត្រូវគិតគូរលើចំណុចណាខ្លះ ?

នៅក្នុងបរិបថនៃវិបត្តិកូវីដគែជឿថា មានអាជីវកម្មជាច្រើនបានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងររហូតអ្នកខ្លះសម្រេចចិត្តទ្វារអាជីវកម្ម លុះក្រោយបញ្ចប់វិបត្តិដ៏រាំរ៉ៃនេះ តើគួរផ្លាស់ប្ដូរស្លាក
ជំនួញ, ព្រឹត្តិការណ៍

ដំណាំ២ប្រភេទ ដែលចំណាយពេលដាំរយៈពេលខ្លី ប៉ុន្តែទទួលបានផលច្រើន និងមានទីផ្សារល្អ

ប្រទាលកន្ទុយក្រពើ និងឪឡឹកសម្បកពណ៌មាស ជាប្រភេទដំណាំដែលងាយស្រួលដាំ ងាយថែទាំ ប្រើរយៈពេលខ្លី អាចទទួលបានផលច្រើន និងមានតម្រូវការទីផ្សារខ្ពស់
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ស្ថាប័នធំៗចំនួន២សហការគ្នាលើកកម្ពស់ទទួលបានសេវា និងចំណេះដឹងហិរញ្ញវត្ថុសម្រាប់កសិកម្មនៅកម្ពុជា

ស្ថាប័នធំៗចំនួន២ បានសហការគ្នាលើកកម្ពស់ការទទួលបានសេវាហិរញ្ញវត្ថុ ចំណេះដឹងហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់វិស័យកសិកម្ម និងមីក្រូហិរញ្ញវត្ថុ នៅកម្ពុជាប្រកបដោយគុណភាព និង
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

តើអាជីវកម្មទាំង ៥ ប្រភេទនេះ អាចនឹងមានទីផ្សារខ្លាំងទៀតទេ ក្រោយពេលកូវីដ១៩ ត្រូវបានបញ្ចប់?

អាជីវកម្ម ៖ មកដល់ពេលនេះ អ្នកដឹកនាំអាជីវកម្មព្រមទាំងសហគ្រិនថ្មីៗភាគច្រើនកំពុងស្វែងរកយុទ្ធសាស្ត្រទប់ទល់នឹងការខាតបង់….
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

រូបិយវត្ថុដួលរលំ លុយដុល្លារខ្វះខាតខ្លាំង កំពុងរុញឲ្យវិបត្តិសេដ្ឋកិច្ចមីយ៉ាន់ម៉ាកាន់តែដុនដាបខ្លាំង

ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស មីយ៉ាន់ម៉ា បាន និងកំពុងបន្តដាំក្បាលចុះគួរឲ្យព្រួយបារម្ភ ខណៈដែលតម្លៃនៃរូបយវត្ថុរបស់ខ្លួនធ្លាក់ចុះខ្លាំង បណ្តាក្រុមហ៊ុនបរទេសនាំគ្នាតម្រង់ជួរចាក
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

IMF ព្រមានឱ្យបង្កើនការប្រុងប្រយ័ត្នយ៉ាងខ្ពស់ ចំពោះហានិភ័យអតិផរណាដែលកំពុងកើនឡើង

IMF បានព្រមានថា សេដ្ឋកិច្ចពិភពលោកកំពុងឈានចូលដំណាក់កាលហានិភ័យអតិផរណា ដោយអំពាវនាវឱ្យធនាគារកណ្តាលមានការប្រុងប្រយ័ត្នយ៉ាងខ្ពស់ និងចាត់វិធាន
ព្រឹត្តិការណ៍, អចលនទ្រព្យ

ការផ្គត់ផ្គង់ខុនដូនៅកម្ពុជាបានកើនឡើង ៥,៦% ខណៈវិស័យនេះនៅបន្តរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩

វិស័យខុនដូនៅកម្ពុជានៅតែទទួលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ ខណៈគម្រោងខុនដូមួយចំនួនបានប្រកាសពន្យាពេលការសាងសង់ និង

AMS ECONOMY
@amseconomy