បរទេស ៖ គិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ ក្រុមហ៊ុនយក្សអាមេរិក Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google បានប្រកាសអំពីតួលេខប្រាក់ចំណេញរបស់ខ្លួនដែលមានទំហំលើសការព្យាករណ៍នាពេលកន្លងមកព្រមទាំងបានប្រកាសក្នុងការទិញភាគហ៊ុនត្រឡប់វិញក្នុងទំហំប្រមាណជា 50ពាន់លានដុល្លារ ខណៈដែលចរន្តសេដ្ឋកិច្ចអាមេរិកបន្តងើបឡើងវិញ ស្របពេលដែលការប្រើប្រាស់សេវាកម្មអនឡាញក៏បានសន្ទុះឡើងខ្លាំងផងដែរ។
មកដល់ពេលនេះភាគហ៊ុនរបស់ Alphabet បានកើនឡើងប្រមាណជា 4.7 ភាគរយ (2,398.61ដុល្លារក្នុងមួយហ៊ុន) ហើយក្នុងនោះ កំណើននៃការលក់ផ្ទាំងផ្សាយពាណិជ្ជកម្មរបស់ Google បានកើនឡើនទៅដល់ 32 ភាគរយនៅក្នុងត្រីមាសដំបូងនៃឆ្នាំ2021ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2020កន្លងទៅ ពោលគឺលើសពីការរំពឹងទុក។ ដោយឡែកតួលេខលក់សរុបរបស់ Alphabet មានការកើនឡើងដល់ទៅ 34 ភាគរយ ឬប្រមាណ 55.3ពាន់លានដុល្លារ ដែលជាចំនួនលើសទៅនឹងអ្វីដែលអ្នកជំនាញធ្លាប់បានព្យាករណ៍ត្រឹមតែ 51.7 ពាន់លានដុល្លារ ឬស្មើនឹង 26ភាគរយតែប៉ុណ្ណោះ។
ក្នុងនោះផងដែរប្រាក់ចំណេញសុទ្ធរបស់ Alphabet បានកើនឡើងរហូតទៅដល់ 162ភាគរយ ស្មើនឹងប្រមាណ 17.9 ពាន់លានដុល្លារ ឬចំណេញបាន 26.29 ដុល្លារក្នុងមួយហ៊ុន ដែលជាចំនួនលើសពីការរំពឹងទុកដែលមានត្រឹមតែ 15.88ដុល្លារក្នុងមួយហ៊ុន។ ទោះជាយ៉ាងណា សម្រាប់ប្រតិបត្តិការនៃការចំណាយរបស់ក្រុមហ៊ុននៅក្នុងត្រីមាសដំបូងនេះត្រូវបានគេដឹងថាមានការកើនឡើងលើសលប់រហូតដល់កម្រិតបំបែកកំណត់ត្រាមិនធ្លាប់មានឡើយគិតចាប់ពីក្រុមហ៊ុនបានប្តូរឈ្មោះជាផ្លូវការមកជា Alphabet កាលពីឆ្នាំ2015 ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧Okra គំរូធុរកិច្ចបរិយាបន្ន ដើម្បីដោះស្រាយបញ្ហាថាមពលស្អាតតម្លៃទាប សំដៅសហគមន៍ក្រីក្រនៅកម្ពុជា
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/03/2024
Okra ជាគំរូធុរកិច្ចបរិយាបន្នមួយនៅកម្ពុជាដែលមានដំណើរអាជីវកម្មតាមរយៈការជួយគាំទ្រ និងផ្គត់ផ្គង់ថាមពលស្អាត តម្លៃទាបសំដៅសហគមន៍ក្រីក្រ
ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 29/03/2024
ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ
អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 29/03/2024
អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន
My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 29/03/2024
My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ