fbpx

ដើមឆ្នាំ2021 រដ្ឋាភិបាលសម្រេចអនុម័តលើគម្រោងចំនួន4 ដែលមានទុនវិនិយោគសរុបជាង 16 លានដុល្លារ

នៅដើមឆ្នាំ2021នេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន4ទៀត និងត្រូវបានគណៈកម្មការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចគាំទ្រ និងអនុម័តទាំងស្រុងដោយមានទុនវិនិយោគសរុបចំនួន 16.5 លានដុល្លារ បង្កើតឱកាសការងារបានជាង 2,000 កន្លែង។

គម្រោងវិនិយោគចំនួន4 ស្ថិតក្នុងវិស័យឧស្សាហកម្មដោយការបង្កើតរោងចក្រស្ថិតនៅក្នុងខេត្តក្រុងចំនួន 4ផ្សេងគ្នារួមមាន ៖

ទី1- គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទរបស់ក្រុមហ៊ុន CHANGHUI (CAMBODIA) HANDBAG MFR. CO., LTD មានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ5 ភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ 2.4លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន718កន្លែង។

ទី2- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន JIAN YUAN TONG GARMENT CO., LTD មានទីតាំងវិនិយោគស្ថិតនៅអគារ D12 សួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ 2.4 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន364កន្លែង។

ទី3- គម្រោងបង្កើតរោងចក្រផលិតធុងទឹកកករបស់ក្រុមហ៊ុន POLYMER PLASTIC PRODUCTS (CAMBODIA) CO., LTD មានទីតាំងវិនិយោគស្ថិតនៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ 3.9 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន200កន្លែង។

ទី4- គម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន HC GLOBAL TEXTILE CO., LTD មានទីតាំងវិនិយោគស្ថិតនៅភូមិគោកឃ្មោង ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ 7.8 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 843កន្លែង៕

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរៀបចំពិធីមង្គលការឡើងវិញ ប៉ុន្តែកំណត់ចំនួនភ្ញៀវចូលរួមត្រឹម ២០០នាក់

សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យមានការរៀបចំពិធីមង្គលការឡើងវិញ ប៉ុន្តែត្រូវបានកំណត់ចំនួនចូលរួមត្រឹម២០០នាក់ប៉ុណ្ណោះ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប នឹងផ្តោតសំខាន់ទៅលើកិច្ចពិភាក្សាលើវិស័យ SMEs ក្នុងការចូលរួមធ្វើអាជីវកម្ម

វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ បានចាប់ផ្តើមប្រព្រឹត្តទៅហើយព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នេះ ដោយបានផ្តោតទៅសហគ្រាសធនតូច និង
ជំនួញ, ព្រឹត្តិការណ៍

អន្ទង់នៅជប៉ុនអាចលក់បានតម្លៃជិត ៤ម៉ឺនដុល្លារក្នុង ១គីឡូក្រាម

អន្ទង់ត្រូវបានគេចាត់ទុកថាប្រភេទសត្វរស់នៅក្នុងទឹក និងផ្តល់សាច់ជាអាហាររបស់មនុស្សដ៏មានតម្លៃ និងកម្របំផុតនៅក្នុងប្រទេសជប៉ុនដែលជារៀងរាល់ឆ្នាំតម្លៃរបស់វាមានការប្រែប្រួល
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

តើអាជីវកម្មប្ដូរប្រាក់ត្រូវមានកាតព្វកិច្ចអ្វីខ្លះ និងតម្រូវឱ្យមានដើមទុនតម្កល់នៅធនាគារជាតិប៉ុន្មាន?

ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវប្រកាសស្តីពីការផ្តល់អាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតសម្រាប់អាជីវកម្មប្តូរប្រាក់ ដើម្បីបង្កើនប្រសិទ្ធភាពដល់អាជីវកម្មប្តូរប្រាក់ និងលើកកម្ពស់ប្រាក់រៀល។
ព្រឹត្តិការណ៍, អចលនទ្រព្យ

បច្ចុប្បន្នភាព ៖ តម្លៃដីធ្លីក្នុងទីក្រុងភ្នំពេញនៅតែបន្តកើនឡើងតិចតួច ខណៈដែលបណ្តាខេត្តសំខាន់ៗមានការធ្លាក់ចុះ

បើទោះជាស្ថានភាពនៃការទិញលក់ជាក់ស្ដែងត្រូវបានប្រតិបត្តិករអះអាងថាមានការធ្លាក់ចុះខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់តម្លៃដីធ្លី និងអចលនវត្ថុនៅរាជធានីភ្នំពេញ…
ជំនួញ, ព្រឹត្តិការណ៍

វិស័យឯកជន ផ្តើមប្រើបច្ចេកវិទ្យាឌីជីថលដើម្បីកាត់បន្ថយចំណាយបង្កើនប្រាក់ចំណេញ

វិស័យឯកជន ផ្តើមប្រើបច្ចេកវិទ្យាឌីជីថល ដើម្បីកាត់បន្ថយចំណាយ បង្កើនប្រាក់ ចំណេញ ក្រោមការគាំទ្រពីសំណាក់ក្រសួងពាណិជ្ជកម្ម……..
ជំនួញ, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

គំនិតច្នៃប្រឌិត ៖ យកអាចម៍មាន់ប្រែក្លាយវាលស្ងួតហួតហែងទៅជាដីចំការផ្លែក្រូចទំហំ 30 គីឡូម៉ែត្រក្រឡា

តំបន់មួយស្ថិតនៅក្បែរទីក្រុង Chincha Alta ប្រទេសប៉េរ៉ូ ដែលធ្លាប់តែជាវាលរហោស្ថាន ដីស្ងួតហែងគ្មានជីជាតិទាល់តែសោះ សូម្បីតែតំណក់ទឹកភ្លៀងក៏ស្ទើរតែគ្មានពេញមួយឆ្នាំនោះ បច្ចុប្បន្នត្រូវបានប្រែក្លាយទៅជាដីចំការផ្លែក្រូចស្អេកស្កះ មានទំហំរហូតដល់…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អត្ថបទពាណិជ្ជកម្ម

កសិដ្ឋានចិញ្ចឹមត្រីក្នុងស្រុកនៅតែអាចផ្គត់ផ្គង់ទីផ្សារបានគ្រប់គ្រាន់

ផ្ទុយពីការលើកឡើងថាការផ្គត់ផ្គង់ត្រីនៅក្នុងទីផ្សារជួបបញ្ហានោះ ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីដែលជាវារីវប្បករនៅកម្ពុជាបានអះអាងថា ការបញ្ចេញត្រីពីក្នុងស្រះបញ្ជូនទៅកាន់……
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

រយៈពេល២ឆ្នាំខាងមុខ ការជួញដូរមូលបត្រនៅកម្ពុជារំពឹងថានឹងកើនឡើងដល់១លានដុល្លារក្នុង១ថ្ងៃ

ខណៈដែលពិភពលោកជួបភាពមិនច្បាស់លាស់ដោយសារវិបត្តិកូវីដ១៩ ប៉ុន្តែសម្រាប់ផ្សារមូលបត្រកម្ពុជានៅតែបន្តឆ្ពោះទៅមុខ ខណៈការជួញដូររំពឹងថានឹងកើនឡើងដល់ ១ លានដុល្លារក្នុង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

ទីផ្សារស្ករសពិភពលោកនឹងបន្តកើនឡើងជាង ២០០លានតោនក្នុងមួយឆ្នាំ

បច្ចុប្បន្ន ទីផ្សារស្ករសជាសកលនៅតែមានតម្រូវការកើនឡើងជាបន្តបន្ទាប់សម្រាប់ប្រើប្រាស់ជាគ្រឿងផ្សំនៅក្នុងវិស័យចំណីអាហារទូទៅ ហើយនឹងបន្តកើនឡើងរហូតដល់ ២០០លានតោន

AMS ECONOMY
@amseconomy