រដ្ឋាភិបាល សម្រេចហាមឃាត់ជនជាតិឥណ្ឌា និងជនបរទេសទាំងអស់ដែលឆ្លងកាត់ប្រទេសឥណ្ឌាមិនឲ្យចូលកម្ពុជានោះទេ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួង សុខាភិបាលបានសម្រេចធ្វើការហាមឃាត់ជនជាតិឥណ្ឌា និងគ្រប់ជនបរទេសទាំងអស់ដែលចេញពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌាចូលមកកម្ពុជាមួយរយៈពេលក្នុងគោលបំណងទប់ស្កាត់កាលរាលដាលឆ្លងជំងឺកូវីដ19 ដោយអនុវត្តក្រោយរយៈពេល48ម៉ោងពីពេលចេញសេចក្ដីប្រកាសនេះ។

តាមរយៈ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅល្ងាចថ្ងៃទី27  ខែមេសា  ឆ្នាំ 2021នេះ  បានបញ្ជាក់ ថា  ដោយបានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី ក្រសួងសុខាភិបាលមានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍20កុម្ភៈ ការរាតត្បាតនៃជំងឺកូវីដ-19 នៅកម្ពុជាមានសភាពខ្លាំង និងលឿនជាងពេលមុនៗ ហើយតាមការសង្កេត មើលនៅលើពិភពលោក ឃើញថា ក្រៅពីការរាតត្បាតជាសកលនៃវីរុសបម្លែងថ្មីប្រភេទ B117 មានប្រភពមកពី ប្រទេសអង់គ្លេស ទើបតែមានលេចចេញនូវវីរុសបម្លែងថ្មីមួយផ្សេងទៀតឈ្មោះថា B1617 មានប្រភពចេញពី ប្រទេសឥណ្ឌា ដែលមានការឆ្លងខ្លាំង និងមានភាពធ្ងន់ធ្ងរជាងប្រភេទ B1 17 ទៅទៀត។

ដោយពិនិត្យឃើញស្ថានភាពបែបនេះ ក្រសួងសុខាភិបាលសម្រេចហាមឃាត់ការធ្វើដំណើចូលមក ប្រទេសកម្ពុជាមួយរយ:រហូតដល់មានការជូនដំណឹងជាថ្មី ចំពោះជនជាតិឥណ្ឌា និងជនជាតិបរទេសទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា រយៈពេល បីសប្ដាហ៍មុនចូលមកប្រទេសកម្ពុជា តាមផ្លូវអាកាស ឬតាមផ្លូវគោក ដោយត្រូវចាប់អនុវត្តក្រោយ 48ម៉ោង បន្ទាប់ពីចេញសេចក្តីប្រកាសព័ត៌មាននេះតទៅ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន អប្សរា មេឌាសឺវីស (AMS) សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

នស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន AMS សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ធនាគារជាតិនៃកម្ពុជាចេញសេចក្តីបំភ្លឺអំពីប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/03/2024

ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលការប្រើប្រាស់ទូរស័ព្ទទំនើបមានកំណើនខ្ពស់ និងគំនិតផ្តួចផ្តើមថ្មីៗកាន់តែច្រើនពីធនាគារជាតិនៃកម្ពុជា

Okra គំរូធុរកិច្ចបរិយាបន្ន ដើម្បីដោះស្រាយបញ្ហាថាមពលស្អាតតម្លៃទាប សំដៅសហគមន៍ក្រីក្រនៅកម្ពុជា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/03/2024

Okra ជាគំរូធុរកិច្ចបរិយាបន្នមួយនៅកម្ពុជាដែលមានដំណើរអាជីវកម្មតាមរយៈការជួយគាំទ្រ និងផ្គត់ផ្គង់ថាមពលស្អាត តម្លៃទាបសំដៅសហគមន៍ក្រីក្រ

ក្រសួងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ពិភាក្សាលើការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

មន្ត្រីជាន់ខ្ពស់កម្ពុជា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២

លោកស្រី យូ បូរី ៖ ឌីជីថលពិតជាសំខាន់ក្នុងការជំរុញអាជីវកម្មធុនតូច និងមធ្យម ក៏ដូចជាជំនួញ

ជំនួញ, ព្រឹត្តិការណ៍

• 29/03/2024

បច្ចុប្បន្ននេះ ឌីជីថល បានដើរតួយ៉ាងសំខាន់ក្នុងការបម្រើសេចក្ដីត្រូវការបស់មនុស្ស ដូច្នេះ ចង់ ឬមិនចង់ ប្រជាជនគ្រប់ស្រទាប់ត្រូវតែសម្របខ្លួនឱ្យទាន់បរិបទ

តម្លៃប្រេងឡើងថ្លៃលើសពី ៨៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការផ្គត់ផ្គង់នៅតែបន្តមានភាពតឹងតែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ ៨៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ៨២,៦៣ ដុល្លារក្នុងមួយបារ៉ែល

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/03/2024

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ