រាជរដ្ឋាភិបាលជប៉ុនបានបន្តផ្ដល់ថវិកាជំនួយបន្ទាន់ដល់ប្រទេសរងផលប៉ះពាល់ជំងឺកូវីដ-19

ភ្នំពេញ ៖ រាជរដ្ឋាភិបាលជប៉ុនបានបន្តផ្ដល់ថវិកាជំនួយបន្ទាន់ក្នុងទឹកប្រាក់ 36.9 លានដុល្លារដល់សហរដ្ឋអាមេរិកដែលជាជំនួយឥតសំណងបន្ទាន់​ទៅដល់​អង្គការយូនីសេហ្វ UNICEF ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងនោះ​ក៏មានប្រទេសកម្ពុជាផងដែរ ដើម្បីកែលម្អការគ្រប់គ្រងប្រព័ន្ធត្រជាក់សម្រាប់ទុក​ដាក់​វ៉ាក់សាំងក្នុងប្រទេសចំនួន12ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-19។

ថវិកាជិត1លានដុល្លារនៃថវិកាសរុបនឹងត្រូវដកមកប្រើប្រាស់ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងកូវីដ-19 ជាពិសេសដើម្បីបង្កើន​សមត្ថភាពនៃប្រព័ន្ធត្រជាក់តាមរយៈការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារ មធ្យោបាយដឹកជញ្ជូន និងផ្តល់ការបណ្ដុះបណ្ដាលបុគ្គលិកសុខាភិបាល។ សមត្ថភាព​នៃប្រព័ន្ធដែលត្រូវរក្សាទុកក្នុងសីតុណ្ហភាពត្រជាក់មានសារសំខាន់យ៉ាងខ្លាំងសម្រាប់ការដឹកជញ្ជូនវ៉ាក់សាំង ដើម្បីរក្សាប្រសិទ្ធភាពរាប់បញ្ចូលទាំងវ៉ាក់សាំងកូវីដ-19។

នៅក្នុងអំឡុងខែធ្នូ ឆ្នាំ2020 ផ្នែកមួយនៃការរៀបចំត្រៀមវ៉ាក់សាំងនេះ រដ្ឋាភិបាលកម្ពុជាយូនីសេហ្វ និងដៃគូដទៃទៀត បានវាយតម្លៃពីសមត្ថភាពខ្សែចង្វាក់នៃ​ការ​រក្សាទុក​វ៉ាក់សាំង​ក្នុងសីតុណ្ហភាពត្រជាក់របស់ប្រទេស។ ការវាយតម្លៃបានកំណត់វិស័យដែលថវិកាថ្មីនេះនឹងជួយពង្រឹង។ ដូច្នេះជំនួយនេះនឹងជួយពង្រឹង​សមត្ថភាពប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជានៅពេលដែលខ្លួនចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងធំបំផុតនិងលឿនបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ វាមាន​សារៈ​សំខាន់ណាស់ក្នុងការធានាថាការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ-19 មិនធ្វើឱ្យហួសកម្រិតសមត្ថភាព ដើម្បីឱ្យប្រទេសកម្ពុជាបន្តទទួលបាន​អត្ថប្រយោជន៍​នៅពេលដែលជំងឺរាតត្បាតបានចប់។

ការទទួលបាននូវការចាក់វ៉ាក់សាំងដោយស្មើភាព និងឆាប់រហ័ស គឺជាបញ្ហាប្រឈមទូទៅមួយសម្រាប់សហគមន៍អន្តរជាតិ នៅពេលដែលវាធ្វើការឆ្ពោះទៅរក​គោលដៅនៃការមានវ៉ាក់សាំងការពារជំងឺកូវីដ-19 នៅពាសពេញពិភពលោក។ ដើម្បីចូលរួមក្នុងការសម្រេចគោលដៅនេះប្រទេសជប៉ុនបានចូលរួមវិភាគ​ទាន​ចំនួន200 លានដុល្លារអាមេរិកដល់មូលនិធិ COVAX ពិភពលោកដែលជាយន្ដការអន្ដរជាតិដឹកនាំដោយ Gavi, CEPI, the World Health Organisation (WHO) និងUNICEF ដើម្បីធានា និងពន្លឿនការទទួលថ្នាំបង្ការដោយសមធម៌ ដែលកំពុងមានវិវឌ្ឍន៍នៅទូទាំងពិភពលោក ។

លោក Mikami Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាបានមានប្រសាសន៍ថា ៖

“ការចាក់វ៉ាក់សាំងមានសារៈសំខាន់ដូចវ៉ាក់សាំងខ្លួនឯងដែរ។  រដ្ឋាភិបាល​ជប៉ុនប្តេជ្ញាគាំទ្រដល់ការកែលំអកម្មវិធីចាក់វ៉ាក់សាំងនៅទូទាំងប្រទេសកំពុងអភិវឌ្ឍន៍។ បទពិសោធន៍យូរអង្វែងរបស់យូនីសេហ្វ​ ក្នុងការធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាលើកម្មវិធីចាក់វ៉ាក់សាំង គឺជាមូលហេតុដែលយើងមានទំនុកចិត្តយ៉ាងមុតមាំថាជំនួយនេះនឹងជះឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំង​ទៅ​លើការចាក់វ៉ាក់សាំងនេះ។ យើងនឹងបន្តសហការជាមួយទាំងយូនីសេហ្វនិងរដ្ឋាភិបាលកម្ពុជារហូតដល់យើងអាចនិយាយបានថា យើងបានរួមគ្នា និងបានជា​សះស្បើយពីការរីករាលដាលនៃជំងឺកូវីដ-19”

ក្នុងនាមជាអ្នកទិញវ៉ាក់សាំងធំជាងគេបំផុតនៅលើពិភពលោក យូនីសេហ្វត្រូវបានជ្រើសរើសជាទីភ្នាក់ងារលទ្ធកម្ម និងផ្គត់ផ្គង់ឈានមុខគេសម្រាប់ COVAX ។ នៅក្នុងប្រទេសកម្ពុជា យូនីសេហ្វនិងអង្គការសុខភាពពិភពលោកបានចំណាយពេល 3 ទសវត្សជាភ្នាក់ងារបច្ចេកទេសដឹកនាំក្រសួងសុខាភិបាល​ក្នុងការ​ពង្រឹង​កម្មវិធីចាក់ថ្នាំបង្ការថ្នាក់ជាតិដែលផ្តល់អត្ថប្រយោជន៍ដល់កុមាររាប់លាននាក់ជារៀងរាល់ឆ្នាំ។

លោកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលរដ្ឋាភិបាលជប៉ុនបោះជំហានម្តងទៀត​ក្នុង​ការគាំទ្រដល់ប្រទេសកម្ពុជានៅពេលនេះដែលត្រូវការជំនួយជាពិសេសគឺករណីជំងឺកូវីដ-19 កំពុងតែកើនឡើង។ លោកស្រីបានបញ្ជាក់ថា ជំងឺរាតត្បាត​ជា​សកល មិនដឹងពីព្រំដែនទេ ហើយ​វ៉ាក់សាំងត្រូវតែមានដល់ប្រជាជនដែលមានហានិភ័យខ្ពស់បំផុតពីវីរុស។ ថវិកាដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននឹងមានតម្លៃ​មិន​អាចកាត់ថ្លៃបាន ក្នុងការជួយយើងក្នុងការបន្តគាំទ្រដល់រដ្ឋាភិបាលកម្ពុជា ជាមួយនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19 ខណៈពេលត្រូវពង្រឹង​ប្រព័ន្ធ​សុខាភិបាល ដែលនេះគឺជាជំហានក្នុងផ្លូវថ្ម គ្រួស ដ៏លំបាកមួយនៅក្នុងការឆ្ពោះទៅរកការងើបឡើងវិញពីវិបត្តិនេះ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់