fbpx

សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍

ភ្នំពេញ ៖ ក្រោយការពិនិត្យឃើញជាក់ស្ដែង និងយោងលើភាពចាំបាច់ការងារអាស្រ័យដោយលទ្ធផល និងសមិទ្ធលផលការងារជា​ច្រើន​កន្លងមក​របស់ក្រុម​ការងារអន្តរក្រសួងគ្រប់គ្រង ក្នុងការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ផងនោះ រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ ​សម្រេច​បង្កើត​គណៈ​កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ហៅកាត់ថា គ.ជ.អ.អ.ជាផ្លូវការ។

តាមអនុក្រឹតរបស់រាជរដ្ឋាភិបាលដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបាន​ផ្សព្វផ្សាយ​ដោយ​ក្រសួង​ទេសចរណ៍នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់អំពីបទប្បញ្ញត្តិទូទៅថា ការបង្កើត​គណៈកម្មាធិការ​ជាតិគ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ គឺដើម្បីដឹកនាំ និងជំរុញការអភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និងអេកូទេសចរណ៍នៅទូទាំងប្រទេសកម្ពុជា។

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នេះ មានឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ជាប្រធាន, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាអនុប្រធានអចិន្ត្រៃយ៍ និងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធាន ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមជាមួយគណៈអភិបាលខេត្តជាសមាជិក។

រាល់ខ្លឹមសារ និងសេចក្ដីលម្អិតនៃអនុក្រឹត្យមានបង្ហាញជូនទាំងស្រុងដូចខាងក្រោមនេះ ៖


ព្រឹត្តិការណ៍

វឌ្ឍនភាព ៖ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងព្រះសីហនុសម្រេចបានជាង៤០ភាគរយ

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងព្រះសីហនុ សម្រេចបានជាង ៤០ភាគរយ លឿនជាងផែនការ ជាមួយនឹងសកម្មភាពការងារយ៉ាងសកម្ម ដើម្បីឈានទៅដល់ការបញ្ចប់
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

វិនិយោគិនចិនបានបោះទុនវិនិយោគជាង ២៧ ពាន់លានដុល្លារនៅកម្ពុជា

វិនិយោគចិនបានបណ្តាក់ទុនវិនិយោគសរុបប្រមាណជាង ២៧ ពាន់លានដុល្លារអាមេរិកនៅកម្ពុជា គិត ខណៈច្បាប់វិនិយោគត្រូវបានដាក់ឲ្យអនុវត្ត និងរំពឹងថាអាចទាក់ទាញវិនិយោគិនចិន
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ស្វែងយល់ពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលបានបង្កើតនៅឆ្នាំ ២០១៦ (AIIB) គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីដែលមានបេសកកម្មផ្តល់ហិរញ្ញប្បទានដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ៖ សំណល់សំរាមក៏មានតម្លៃជាសេដ្ឋកិច្ច ប្រសិនបើយើងយកទៅកែច្នៃ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានអះអាងថា សំណល់សំរាមក៏មានតម្លៃជាសេដ្ឋកិច្ចដែរ ប្រសិនបើយើងចេះញែកតាមប្រភេទ និងយកទៅកែច្នៃ ឲ្យក្លាយរបស់ដែលមានប្រយោជន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

ពលរដ្ឋនៅតំបន់ទីបេមានចំនួនតិច ប៉ុន្តែអាចផលិតថាមពលអគ្គិសនីបានជិត៩ពាន់លានគីឡូវ៉ាត់ម៉ោង

ក្រុមហ៊ុនរដ្ឋទទួលបន្ទុកកិច្ចការងារអគ្គិសនីជាតិ The Tibet Electric Power Co., Ltd របស់ទីបេ បានបាននាំចេញថាមពលអគ្គិសនីទៅបរទេសបានរហូតទៅដល់ ៨,៩៨ពាន់លានគីឡូវ៉ាត់
ជំនួញ, ព្រឹត្តិការណ៍

ភាគហ៊ុនវិនិយោគគម្រោងកសិកម្មនៃ BRI កើនឡើងលើសពី ១៧ពាន់លានដុល្លារអាមេរិក

ភាគហ៊ុនវិនិយោគរបស់ប្រទេសក្នុងបណ្តាប្រទេសនៃគម្រោង BRI បានកើនលើសពី ១៧ពាន់លានដុល្លារអាមេរិកបន្ទាប់ពីបានដំណើរការអស់រយៈពេល៨ឆ្នាំ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជារំលឹកម្ចាស់រថយន្ដអត់ពន្ធត្រូវបង់ពន្ធឱ្យបានរួសរាន់

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានក្រើនរំលឹកសាជាថ្មីដល់ម្ចាស់រថយន្ដអត់ពន្ធទាំងអស់ ត្រូវរួសរាន់មកបង់ពន្ធឱ្យបានមុនដំណាច់ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីទទួល
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២

ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានពិនិត្យ និងឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ដោយឥតកែប្រែជាមួយនឹងសំឡេងគាំទ្រចំនួន
ព្រឹត្តិការណ៍, អចលនទ្រព្យ

ខេត្តព្រះសីហនុ និងសៀមរាប ជាគោលដៅទេសចរណ៍ឈានមុខគេនៅកម្ពុជា

ខេត្តព្រះសីហនុ និងខេត្តសៀមរាប បានក្លាយជាគោលដៅទេសចរណ៍ និងសេដ្ឋកិច្ចយ៉ាងសំខាន់ និងឈានមុខគេនៅកម្ពុជា ក្រោយការខិតខំអភិវឌ្ឍន៍សំណាក់រាជរដ្ឋាភិបាលកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

បន្ទប់ទឹកចល័ត The Throne រូបរាងតូចតែផ្តល់ប្រយោជន៍ច្រើនដល់មនុស្ស និងបរិស្ថាន

The Throne គឺជាបន្ទប់ទឹកអនាម័យ ឬបង្គន់ចល័តដែលមានរូបរាងតូចច្រឡឹង ដែលអាចជួយកែប្រែរបៀបរស់នៅប្រចាំថ្ងៃរបស់មនុស្សនៅពេលបច្ចុប្បន្ននេះ និងបន្តទៅថ្ងៃអនាគត

AMS ECONOMY
@amseconomy