រដ្ឋាភិបាលបានចំណាយថវិកា 300 លានដុល្លារគាំទ្រដល់ជនក្រីក្រ

អស់រយៈពេលជិតមួយឆ្នាំកន្លងមកនេះ មានគ្រួសារក្រីក្រជិត 3លាននាក់បានទទួល អត្ថប្រយោជន៍ពីជំនួយជាសាច់ប្រាក់រ​បស់រដ្ឋាភិបាលតាមរយៈ​កម្មវិធី​ផ្ទេរ​សាច់ប្រាក់សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងវិបត្តិជំងឺកូវីដ-19 ដោយដំណើរការនេះត្រូវបានគេរំពឹងថានឹងបញ្ចប់មុនដំណាច់ខែមិថុនា។

លោក សំហេង បុរស រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានឱ្យដឹងថារហូតមកដល់ពេលនេះ រាជ​រដ្ឋាភិបាល​កម្ពុជាបានចំណាយថវិកា​ប្រមាណ 300លានដុល្លារអាមេរិកដើម្បីគាំទ្រដល់ជនក្រីក្រដែលកំពុងមានជំងឺរាតត្បាតកូវីដ-19 ខណៈកម្មវិធីផ្តល់​ជំនួយ​សង្គ្រោះបន្ទាន់ជាសាច់ប្រាក់ត្រូវបានចាប់ផ្តើម។  

លោក សំហេង បុរស រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា

លោក សំហេង បុរស បានមានប្រសាសន៍ថា ក្នុងរយៈពេលជិតមួយឆ្នាំកន្លងមកនេះ មានគ្រួសារក្រីក្រជិត 3លាននាក់បានទទួល អត្ថប្រយោជន៍ពីជំនួយ​ជា​សាច់ប្រាក់របស់រដ្ឋាភិបាលតាមរយៈកម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងវិបត្តិជំងឺកូវីដ-19 ដោយដំណើរការនេះត្រូវបាន​គេរំពឹងថានឹងបញ្ចប់មុនដំណាច់ខែមិថុនា ឆ្នាំ2021។

លោក ថេង បញ្ញាធន អគ្គនាយកដ្ឋានផែនការនៃក្រសួងផែនការ បានប្រាប់ឲ្យដឹងថា កម្មវិធីផ្តល់ជំនួយសង្គ្រោះជាសាច់ប្រាក់ ដែលបានចាប់ផ្តើម​នៅខែ​មិថុនា​ ឆ្នាំ2020 គ្រោងនឹងបញ្ចប់នៅខែមិថុនាឆ្នាំ2021ខាងមុខនេះ។ រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមផ្តល់ជំនួយជាសាច់ប្រាក់សម្រាប់ជាការគាំទ្រមួយ​ផ្នែក​បន្ទាប់ពីការបិទខ្ទប់តំបន់ក្រហមដែលនៅបន្ត ទៅដល់គ្រួសារដែលបាត់បង់ឱកាសនៅក្នុងតំបន់ដែលមានការរឹតត្បិត រួមទាំងអ្នកដែលមានសមាជិកគ្រួសារ​បាន​ទទួលមរណភាព និងឆ្លងមេរោគ។

លោក ថេង ផាន់ណាថុន អគ្គនាយកផែនការក្រសួងផែនការ

លោក ថេង បញ្ញាធន បានបញ្ជាក់ថា ៖

“រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់មិនត្រឹមតែទៅលើសុខភាពប្រជាជនប៉ុណ្ណោះទេ ថែមទាំងជីវភាពរស់នៅរបស់ពួកគេទៀតផង។ កម្មវិធីជំនួយជាសាច់ប្រាក់នេះគឺធ្វើឡើងសម្រាប់ក្រុមដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-19នៅក្នុងតំបន់ក្រហម នៅតាមតំបន់បិទខ្ទប់ នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយពីការបណ្តុះបណ្តាលបុគ្គលិកពាក់ព័ន្ធ”

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលការផ្តោតសំខាន់លើគ្រួសារក្រីក្រដែលរងផលប៉ះពាល់ដោយការឆ្លងមេរោគក្នុងស្រុកនៃព្រឹត្តិការណ៍សហគមន៍20កុម្ភៈនៅតាមទីតាំងបិទខ្ទប់ជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញក្រុងតាខ្មៅខេត្តកណ្តាល និងខេត្តព្រះសីហនុ។

គ្រួសារដែលមានសិទ្ធិទទួលបានជំនួយពីកម្មវិធីខាងលើនេះគឺអ្នកដែលងាយរងផលប៉ះពាល់ ដូចជាអ្នកបើកបរ កម្មករសំណង់ អ្នកលក់ដូរតាមចិញ្ចើមថ្នល់ អ្នក​ប្រមូលសំរាមជាដើម ដោយអាចទទួលបានជំនួយក្នុងចន្លោះពី 156,000 រៀល (ប្រហែល 39 ដុល្លារអាមេរិក) និង 311,000 រៀល (ជិត78 ដុល្លារ​អាមេរិក) – អាស្រ័យ លើទំហំនៃចំនួនសមាជិកក្នុងគ្រួសារ។ សម្រាប់កម្មកររោងចក្រដែលរងផលប៉ះពាល់ពីការបិទខ្ទប់នឹងទទួលបានប្រាក់ចំនួន160,000រៀល (40ដុល្លារ) ក្នុងម្នាក់ៗសម្រាប់ឧបត្ថម្ភធនតែមួយ តាមរយៈយន្ដការដែលមានស្រាប់ដែលគ្រប់គ្រងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រុមគ្រួសារដែលមានសមាជិកស្លាប់ដោយជំងឺកូវីដ-19 នឹងទទួលបានថវិកាចំនួន 30ម៉ឺនរៀល (75 ដុល្លារ) បន្ថែមលើការឧបត្ថម្ភជាសាច់ប្រាក់រយៈពេល5 ខែដើម្បីទូទាត់ថ្លៃប្រើប្រាស់អគ្គិសនី។ អ្នកដែលមានសមាជិកគ្រួសារ ឆ្លងជំងឺទាំងក្នុង និងក្រៅតំបន់បិទខ្ទប់នឹងទទួលបានចំនួនប្រហាក់ប្រហែលគ្នាដែលមានសិទ្ធិទទួលបានដូចគ្រួសារក្រីក្រដែលបានរៀបរាប់ខាងលើ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់