ក្រសួងសេដ្ឋកិច្ចនឹងដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមអនឡាញដំណាក់កាលទី២

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីពីការដាក់ឲ្យដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានសម្រាប់ដំណាក់កាលទី២​ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ក្នុងគោលបំណងពង្រីកវិសាលភាពនៃការចូលរួមរបស់ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាផ្ដល់ភាពងាយស្រួលបន្ថែមទៅដល់ការស្នើសុំអាជ្ញាប័ណ្ណប្រកបអាជីវកម្មតាមប្រព័ន្ធអនឡាញ។


តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា ការដាក់ឲ្យដំណើរការនៃដំណាក់កាលទី២នេះ គឺធ្វើឡើងបន្ទាប់ពីការសម្រេចបានជាលទ្ធផលវិជ្ជមានក្នុងដំណាក់កាលទី១ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ ដោយបានផ្ដល់ផលចំណេញទាំងពេលវេលា និងថវិកាសម្រាប់ភាគីទាំងសងខាងគឺទាំងស្ថាប័នរដ្ឋ និងភាគីក្រុមហ៊ុនឯកជន។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានបញ្ចេញនូវការគិតសុទិដ្ឋិនិយមចំពោះការពង្រីកនេះដោយលោកមានប្រសាសន៍ថា នេះជាជោគជ័យថ្មីមួយទៀតសម្រាប់ក្រុមហ៊ុនឯកជនក្នុងការដំណើរការសុំសិទ្ធិធ្វើអាជីវកម្ម ដោយបានដោះស្រាយនូវបញ្ហានៃការយឺតយ៉ាវលើការរៀបចំបែបបទកាលពីមិនទាន់មានប្រព័ន្ធនេះ។

លោកឧកញ៉ាបានបន្ថែមថា ៖

«ប្រព័ន្ធនេះបានជួយសម្រួលទាំងពេលវេលា និងថវិកាទៅដល់ក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋដែលពាក់ព័ន្ធ! ជាពិសេស ទោះបីជាម្ចាស់អាជីវកម្មមិនបានស្នាក់នៅស្រុកខ្មែរ ក៏គេនៅតែអាចចុះបញ្ជីតាមប្រព័ន្ធអនឡាញបានយ៉ាងងាយស្រួលដោយគ្រាន់តែគោរពតាមលក្ខខណ្ឌដែលបានកំណត់»

នៅក្នុងដំណាក់កាលទី២នៃការដាក់ឲ្យប្រើនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ នឹងមានការចូលរួមបន្ថែមពីសំណាក់ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ ក្នុងនោះរួមមានក្រសួងចំនួន៤ រួមមាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ជាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបន្ថែមពីលើស្ថាប័នរដ្ឋចំនួន៦ដែលបានសហការគ្នាក្នុងដំណាក់កាលទី១កន្លងទៅ។ ការធ្វើបែបនេះអាចបង្កើនទំនុកចិត្តដល់វិនិយោគិន ដែលអាចនាំឲ្យមានការកើនឡើងក្នុងការនាំចេញទំនិញដែលមានការទទួលស្គាល់ច្បាស់លាស់។

ស្ថិតក្នុងស្ថានភាពដែលមិនអំណោយផលដល់ការជួបជុំនេះ ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់បម្រើឲ្យដំណើរការចុះបញ្ជីអាជីវកម្មគឺជារឿងដែលចាំបាច់ និងគួរតែមាន។ ម៉្យាងទៀត ការចុះបញ្ជីអាជីវកម្មជាការបង្កើតអត្តសញ្ញាណផ្ទាល់ខ្លួនសម្រាប់អាជីវកម្ម ជៀសវាងការផាកពិន័យផ្សេងៗដែលអាចឈានដល់ការតម្រូវឱ្យបិទទ្វារអាជីវកម្ម ព្រមទាំងទទួលបានការគាំពារតាមផ្លូវច្បាប់។

អ្វីដែលកាន់តែសំខាន់ទៀតនោះគឺការមានអត្តសញ្ញាណអាជីវកម្មនេះអាចទាក់ទាញអតិថិជន​ដែលជាក្រុមហ៊ុនធំៗ មានបញ្ជាទិញក្នុងទំហំធំ ព្រោះគ្មានក្រុមហ៊ុនធំណា ចង់រកស៊ីជាមួយអាជីវកម្មដែលមិនចុះបញ្ជីនោះទេ។ ក្រៅពីនេះវាអាចជួយសម្រួលដល់កម្ចីប្រាក់ពីធនាគារ និងការវិនិយោគពីវិនិយោគិន ទទួលបានអត្ថប្រយោជន៍ផ្សេងៗពីបេឡាជាតិរបបសន្តិសុខសង្គមសម្រាប់និយោជិត​ និងបំពេញកាតព្វកិច្ចជាពលរដ្ឋ ក្រោមច្បាប់និងបទប្បញ្ញត្តិនៃប្រទេសកម្ពុជា។

គួរបញ្ចាក់ថា ក្នុងរយៈពេល១ឆ្នាំការដាក់ឱ្យដំណើរការនេះ មានការស្នើសុំបញ្ជីអាជីវកម្មសរុប ៦ ៩៧៤ សំណើ ក្នុងនោះ ពាក្យស្នើសុំដែលបានអនុម័តមានចំនួន ៦ ១៦៤ សំណើ និងពាក្យស្នើសុំដែលកំពុងត្រួតពិនិត្យ ៨១០សំណើ ដោយមិនមានពាក្យស្នើសុំណាដែលបានបដិសេធឡើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីខែមិថុនាឆ្នាំ២០២១កន្លងទៅ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់