បរទេស ៖ ប្រទេសហ្វីលពីនកាលពីសប្តាហ៍មុនបានប្រកាសអនុញ្ញាតឲ្យដំណើរការនូវកម្មវិធីផ្សារលក់ទំនិញអនឡាញមួយដែលផ្តោតសំខាន់តែទៅលើប្រភេទអាហារស្រស់ និងផលិតផលកសិកម្ម ដែលដាំដុះដោយពលរដ្ឋក្នុងស្រុកប៉ុណ្ណោះ។
កម្មវិធីទូរសព័្ទដែលត្រូវបានគេស្គាល់ឈ្មោះថា GrabSupermarket Fresh គឺជាផ្នែកមួយនៃអាជីវកម្មរបស់ក្រុមហ៊ុនយក្ស ជួល និងកក់រថយន្តតាក់ស៊ី Grab ប៉ុន្តែកម្មវិធីថ្មីនេះនឹងក្លាយទៅជាអាជីវកម្មដ៏ថ្មីស្រឡាងមួយមិនធ្លាប់មាននៅឡើយនៅក្នុងទីផ្សារប្រទេសហ្វីលពីនដែលចាប់យកតែការលក់ផលិតផលជាអាហារស្រស់ ផ្លែឈើស្រស់ និងដំណាំកសិកម្មនានា ដែលដាំដុះដោយពលរដ្ឋក្នុងស្រុក។ GrabSupermarket នៅក្នុងប្រទេសហ្វីលីពីន គឺជាផ្សារអនឡាលើកទី៣ហើយនៅក្នុងទីផ្សារតំបន់អាស៊ីអាគ្នេយ៍បន្ទាប់ពីប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី ហើយសម្រាប់ទីផ្សារនៅក្នុងប្រទេសហ្វីលីពីនវិញ Grab បានសហការគ្នាជាមួយកសិដ្ឋានធំៗក្នុងប្រទេសដូចជា Teraoka Family Farm, Bukidnon Milk Company, Emerald Fresh, 28 Derby, Tender Bob’s និង Don Bangusផងដែរ។
ការបញ្ជាទិញត្រូវបានក្រុមហ៊ុនកំណត់ឡើងដោយមានរយៈពេលមិនលើសពី២៤ម៉ោងឡើយ ឬមានន័យថា កម្ម៉ង់ថ្ងៃនេះ អតិថិជននឹងទទួលបានទំនិញនៅថ្ងៃបន្ទាប់ ហើយពេលវេលានៃការកម្ម៉ង់ចុងក្រោយមុនថ្ងៃដឹកទំនិញគឺត្រឹមម៉ោង៥ល្ងាចប៉ុណ្ណោះ។
លោក Anton Bautista ប្រធានផ្នែកដឹកជញ្ជូនរបស់ Grab Philippines បាននិយាយថាសេវាកម្មថ្មីនេះនឹងអាចជួយទៅដល់អតិថិជន របស់ខ្លួនក្នុងការទទួលបានអាហារស្រស់ដែលមានគុណភាពកាន់តែប្រសើរ ជាពិសេសនៅក្នុងអំឡុងពេលនៃការរាតត្បាតដោយកូវីដ និងការបិទទ្វារក្រុងជាដើម៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 25/04/2024
គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ
ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/04/2024
ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ
Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/04/2024
Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ