ទស្សនៈ ៖ បន្តិចម្តងៗសិង្ហបុរីនឹងក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មនាំមុខគេរបស់ពិភពលោក

បច្ចេកវិទ្យា៖ ប៉ុន្មានទសវត្សចុងក្រោយនេះ សិង្ហបុរីបានក្លាយទៅជាប្រទេសដែលនាំមុខគេបំផុតធៀបទៅនឹងបណ្តាប្រទេសជិតខាងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទៅលើគ្រប់វិស័យ ជាពិសេសបច្ចេកវិទ្យាឧស្សាហកម្ម និងសកលភាវូបនីយកម្ម លើកលែងតែកសិកម្មមួយមុខតែប៉ុណ្ណោះ ។

មហិច្ឆិតារបស់រដ្ឋាភិបាលសិង្ហបុរីព្រមទាំងធនធានមនុស្សដល់កម្រិតកំពូលដែលអាចធៀបទៅនឹងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើននៅអឺរ៉ុបផង ប្រទេសសិង្ហបុរីបានទទួលទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់ប្រទេសជាដៃគូទាំងនៅក្នុងតំបន់ និងសកលលោកផងដែរ ហើយគេសង្កេតឃើញថារដ្ឋាភិបាលរបស់សិង្ហបុរីក៏កំពុងតែបន្ថែមល្បឿនរបស់ខ្លួនទៅលើកិច្ចការងារទាំងនេះដែរ។

បូករួមទាំងសក្តានុពលជាច្រើនទៀត សិង្ហបុរីត្រូវបានក្រុមអ្នកជំនាញវិភាគជាច្រើននាំគ្នាព្យាករណ៍ថានឹងអាចក្លាយទៅជាប្រទេសមួយដែលនាំមុខគេមិនត្រឹមតែក្នុងតំបន់នោះទេ ប៉ុន្តែទាំងនៅក្នុងចំណោមប្រទេសទាំងឡាយលើសកលលោកផងដែរចំពោះវិស័យឧស្សាហកម្ម ហើយមិនយូរនោះទេ សិង្ហបុរីនឹងក្លាយទៅជាមជ្ឈមណ្ឌលឧស្សាហកម្មនាំមុខគេជាមិនខានដោយផ្អែកទៅលើភស្តុតាង៤ខាងក្រោមនេះ ៖

.ទស្សនៈវិស័យដ៏វែងឆ្ងាយរបស់រដ្ឋាភិបាល ៖ ជាឧទាហរណ៍ស្រាប់ នៅក្នុងប្រវតិ្តនៃកិច្ចការងារផែនការនយោបាយជាតិរបស់សិង្ហបុរី រដ្ឋាភិបាលមួយនេះបានបង្កើតគណកម្មការរៀបចំកិច្ចការងារ និងអភិវឌ្ឍលំនៅដ្ឋាន ឬ HDB​​​ (Housing and Development Board) តាំងតែពីឆ្នាំ១៩៦០មកម្ល៉េះ ដែលគោលនយោបាយនេះមានគោលបំណងសំខាន់គឺត្រូវតែធ្វើឲ្យពលរដ្ឋរបស់ខ្លួនចាកចេញពីបន្ទាត់ក្រីក្រគ្រប់គ្នាទាំងអស់ និងមានផ្ទះដោយខ្លួនឯងគ្រប់គ្នាផងដែរ។

មិនខុសទៅនឹងកិច្ចការងារមួយនេះទេ សិង្ហបុរី ក៏បានរៀបចំកិច្ចការងារទៅជាវប្បធម៌មួយដែលមិនអាចចោលបាននូវផែនការរបស់រដ្ឋាភិបាលទាំងឡាយផ្សេងទៀត ហើយក្នុងនោះក៏មានផែនការដ៏ធំមួយសម្រាប់កិច្ចការងារផលិតកម្មសម្រាប់រយៈពេល១០ឆ្នាំផងដែរ ដោយអាចធ្វើការផ្គត់ផ្គង់មានបូករួមទាំងទៅលើវិស័យផលិតឱសថ វិស័យបច្ចេកវិទ្យា ហិរញ្ញវត្ថុ Fintech ព្រមទាំងបច្ចេកវិទ្យាជិវៈវិទ្យា Bio​Technology ផងដែរ

.សកម្មផលិតកម្មកម្រិតពិភពលោករួមបញ្ជូលជាមួយនឹងប្រព័ន្ធអេកូឡូស៊ី ៖ បច្ចេកវិទ្យាអនាគតជាមួយនឹងប្រព័ន្ធអេកូឡូស៊ីបានក្លាយទៅជាវត្ថុបំណងសំខាន់បំផុតនៅពេលបច្ចុប្បន្ននេះពីសំណាក់ក្រុមហ៊ុនផ្គត់ផ្គង់ធំៗលើលោកហើយយើងអាចមើលឃើញថា សិង្ហបុរី គឺជាទីតាំងដែលផ្តល់ទំនុកចិត្តបំផុតសម្រាប់កិច្ចការងារនេះ ដោយមិនត្រឹមតែជាប្រទេសធំបំផុតទី៣នាំចេញផលិតផលបច្ចេកវិទ្យាចុងក្រោយរបស់ពិភពលោកនោះទេ សិង្ហបុរី ក៏ជាប្រទេសដែលផលិតឱសថចំនួន៤ក្នុងចំណោមឱសថចែកចាយច្រើនបំផុតទាំង១០របស់សកលលោកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនធំៗជាច្រើនទៀត ដូចជា Micron, Shell និង Merck បានជ្រើសយកប្រទេសសិង្ហបុរីធ្វើជាទីកន្លែងសម្រាប់ទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងនាមជាមជ្ឈមណ្ឌលសម្រាប់មន្ទីរពិសោធន៍ និងស្រាវជ្រាវអភិវឌ្ឍន៍ ក៏ដូចជាទីកន្លែងសម្រាប់គ្រប់គ្រងសង្វាក់ផលិតកម្មផងដែរ។

. ប្រទេសសំបូរដោយធនធានមនុស្សមានជំនាញខ្លាំងៗ ៖ ខណៈដែលប្រទេសចិន និងប្រទេសក្នុងតំបន់ជាច្រើននៅអាស៊ីអាគ្នេយ៍នៅតែប្រើប្រាស់កម្លាំងផ្អែកសំខាន់ទៅលើធនធានមនុស្សសុទ្ធសាធនោះ  សម្រាប់តែ សិង្ហបុរី កំពុងឆ្ពោះទៅមុខមុនគេជាមួយនឹងកម្លាំងពលកម្មថ្មីស្របតាមបច្ចេកវិទ្យា និងសម័យបច្ចេកវិទ្យាឧស្សាហកម្ម 4.0 ដោយមានបន្ថែមទាំងម៉ាស៊ីន រ៉ូបូត ផងដែរ។

បច្ចុប្បន្ន សិង្ហបុរី ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខរៀងទី៣នៃក្រុមប្រទេសដែលប្រើប្រាស់ធនធានប្រកបដោយភាពវ៉ៃឆ្លាតបំផុត The Global Talent Competitive Index ហើយក៏ដោយសារគោលនយោបាយ ជាយុទ្ធសាស្ត្រធំៗចំនួន២ដែលកំពុងអនុវត្ត គឺទី១ការវិនិយោគទៅលើជំនាញរបស់ធនធានមនុស្ស ហើយទី២គឺជាការវិនិយោគដ៏ច្រើនទៅលើបច្ចេកវិទ្យារ៉ូបូត។

៤.បង្កើតវប្បធម៌នៃគំនិតច្នៃប្រឌិត ៖ ចំណុចចុងក្រោយនេះគឺ សិង្ហបុរី កំពុង និងនៅតែបន្តភាពរឹងម៉ាំរបស់ខ្លួនទាំងកេរ្ត៍ឈ្មោះទៅលើកម្លាំងដ៏ខ្លាំងក្លាពាក់ព័ន្ធទៅនឹងកិច្ចការងារច្នៃប្រឌិត ដែលកំពុងមានឈ្មោះជាប្រទេសជាប់ចំណាត់ថ្នាក់លេខរៀងទី៣របស់ Bloomberg ដែលជាប្រទេសមានសកម្មភាពច្នៃប្រឌិតខ្លាំងក្លាជាងគេបំផុត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ជំរុញឱ្យ​រៀបចំ​ទីក្រុង​ដើម្បី​សុខុមាលភាពពលរដ្ឋ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​ជំរុញឱ្យក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​រៀបចំទីក្រុង​ដោយផ្ដោត​លើ​សុខុមាលភាព​ពលរដ្ឋ​

Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/04/2024

Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ

អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/04/2024

អត្រាអតិផរណានៅកម្ពុជា ត្រូវបានព្យាករថានឹងបន្តថមថយនៅក្នុងរង្វង់ ២,០% នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ស្របពេលកំណើនសេដ្ឋកិច្ចមានសម្ទុះវិជ្ជមានប្រសើរ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ទីផ្សារក្រមាខេត្តតាកែវ នៅតែមានប្រជាប្រិយភាព និងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 18/04/2024

បច្ចុប្បន្ន ទីផ្សារក្រមាក៏នៅតែមានដំណើរការ ព្រោះក្រៅពីការប្រើប្រាស់ ក្រមាក៏ជាអំណោយដ៏មានអត្ថន័យសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់ក្នុងឱកាសនានាផងដែរ។

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។

ប្រជាពលរដ្ឋ​ខ្មែរ​​រីករាយ​នឹង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិប្រកបដោយស្នាមញញឹម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ប្រជាពលរដ្ឋខ្មែរបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងបរិយាកាសសាមគ្គីភាព រំភើប និងសប្បាយរីករាយ ជាមួយនឹងស្នាមញញឹម