ដាំដំណាំលើទឹកអាចទទួលបានទិន្នផលខ្ពស់ ចំណូលបានច្រើន និងមានទីផ្សារល្អ

ដំណាំលើប្រព័ន្ធទឹកត្រូវបានគេចាត់ទុកថាជាដំណាំដាំដោយប្រើច្ចេកទេសថ្មីមានលក្ខណៈទំនើបដែលទាមទារឱ្យមានទាំងជំនាញ បទពិសោធន៍ ទាំងការដាំ និងថែទាំទើបអាចទទួលបានទិន្នផលខ្ពស់។

លោក តុង រដ្ឋា ជាគ្រូបង្រៀនដាំដំណាំលើទឹកដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រដំណាំនៅប្រទេសថៃបានមានប្រសាសន៍ប្រាប់ AMS ថា ការដាំដំណាំ ឬបន្លែលើទឹកមានច្រើនប្រភេទ ដែលវាជាបច្ចេកវិទ្យាទំនើបមិនមែនចេះតែនឹកឃើញដាំទេ ពៅលគឺទាមទារឱ្យមានការរៀនពីបច្ចេកទេស និងមានបទពិសោធន៍ច្បាស់លាស់ បើមិនចេះគ្រប់គ្រងសារធាតុចិញ្ចឹម ជី និងសីតុណ្ហភាពនោះទេ បន្លែ ឬដំណាំទាំងនោះនឹងងាប់អាសារបង់ជាមិនខាន។

ការដាំដំណាំលើប្រព័ន្ធទឹកត្រូវបានអ្នកជំនាញចែកចេញជា3 គឺប្រព័ន្ធ NFT ប្រព័ន្ធ DFT និងប្រព័ន្ធ DRFT ហើយប្រព័ន្ធដែលមានការពេញនិយមដាំ​ជាងទេគឺប្រព័ន្ធ DRFT។ ក្រៅពីនេះក៏មានការដាំដោយប្រើចំហាយទឹក ឬក៏ខ្យល់ ដាំដោយប្រើប្រាស់វត្ថុជំនួសដី និងចែកជាសរីរាង្គ និងអសរីរាង្គ។

លោក តុង រដ្ឋា បានបន្តឲ្យដឹងថា ដំណាំលើទឹកនេះគឺមានភាពងាយស្រួដោយសារមិនចាំបាច់ជ្រោយដី ហាលដី ដកស្មៅ និងស្រោចទឹកដូចការដាំ​នៅ​លើ​ដី​នោះទេ ហើយក៏អាចដាំបានគ្រប់រដូវកាលអាស្រ័យលើការថែទាំដិតដល់។ ម្យ៉ាងវិញទៀត អាចចំណេញពេលវេលាដោយសាររយៈពេលនៃការដាំដុះ​គឺតិច​ជាង​ការដាំនៅលើដីប្រមាណ7-10ថ្ងៃ។

ពាក់ព័ន្ធទៅនឹងការថែទាំ គឺត្រូវមើលថែ និងសង្កេតនៅតាមរងនីមួយៗជារៀងរាល់ថ្ងៃ មើលថែប្រព័ន្ធចំហាយទឹក ជាពិសេសនៅពេលមាន​បម្រែបម្រួល​អាកាសធាតុ កម្ដៅឡើងខ្លាំង ឬមានជំងឺផ្សេងៗដែរត្រូវដោះស្រាយ។ ដោយឡែកចំពោះ ទិន្នផលផលដែលទទួលបានវិញ បន្លែដែលដាំនៅលើទឹកមាន​សភាព​ស្រួយ មានអនាម័យ និងមានរសជាតិឆ្ងាញ់ជាងបន្លែដែលដាំនៅលើដីធម្មតា។

ចំពោះបន្លែដែលដាំនៅលើទឹកក៏ត្រូវបានគេចែកចេញជា2ប្រភេទ គឺការដាំដោយប្រើជី AB គេហៅថាបន្លែសុវត្ថិភាព ចំណែកការដាំដោយប្រើ​ជីសរីរាង្គ​គេ​ហៅថា បន្លែសរីរាង្គ។ ពិសេសជាងនេះទៅទៀត ដោយសារបន្លែលើទឹកអាចដាំបានគ្រប់រដូវកាល វាក៏ជាឱកាសល្អសម្រាប់កសិករនៅរដូវប្រាំងដែល​គេពុំ​អាច​ដាំដំណាំអ្វីបាន ធ្វើឱ្យទិន្នផលបន្លែលើទឹកមានទីផ្សារល្អ។ នេះជាចំណុចខ្លះៗដែលលោកបានបញ្ជាក់ប្រាប់។

យ៉ាងណាមិញ ការដាំដំណាំលើប្រព័ន្ធទឹកនេះក៏មានផលវិបាកខ្លះៗដែរ ជាពិសេសនៅពេលចាប់ផ្ដើមដំបូងដែលគេត្រូវចំណាយច្រើនទៅលើការទិញសម្ភារៈ ធ្វើរង និងរៀនបច្ចេកទេសដាំដុះ ប៉ុន្តែក្រោយពេលដំណាំដុះលូតលាស់មានទំហំធំល្អ និងអាចផ្គត់ផ្គង់ទីផ្សារបានវានឹងផ្តល់ចំណូលបានច្រើន។

គួរបញ្ជាក់ដែរថា ក្រៅពីបង្រៀងនច្ចេកទេសដាំ លោក រដ្ឋា ក៏បានបើកជាកសិដ្ឋានដំណាំលើទឹក F1-Hydroponics ដោយខ្លួនឯងផ្ទាល់ដែលបានច្នៃ​វត្ថុធាតុដើម​ផ្សេងៗដោយចំណាយដើមទុនប្រមាណ 100ដុល្លារ និងបានពង្រីកជាបន្តបន្ទារហូតប់ដល់ទៅពីរទីតាំងគឺនៅខេត្តកំពង់ធំមួយកន្លែង និងរាជធានី​ភ្នំពេញមួយកន្លែងទៀត។ ក្រៅពីនេះលោកក៏មានលក់ជាសម្ភារៈផ្សេងៗសម្រាប់ដាំដំណាំលើទឹកដែលនាំចូលពីប្រទេសថៃផងដែរ។

សូមសម្រាប់ថា បងប្អូនប្រជាពលរដ្ឋដែលចង់ដាំដំណាំលើប្រព័ន្ធទឹកនេះ អាចធ្វើជារងដាំ ឬក៏ដាំជាលក្ខណៈគ្រួសារដោយប្រើដើមទុនតិចក៏បាន។ ចំណែក​អ្នក​​ដែលចង់ដាំជាលក្ខណៈធំដុំសម្រាប់លក់វិញ អាចឱ្យធ្វើជារង តម្លើងប្រព័ន្ធទឹកវិល និងធ្វើជា Greenhouse ឬអាចធ្វើជាផ្ទះកញ្ចក់ទៀតកាន់​តែប្រសើរ​ដែលកាន់តែងាយស្រួលក្នុងការគ្រប់គ្រងទាំងសីតុណ្ហភាព អាកាសធាតុ និងការពារពីការបំផ្លាញរបស់សត្វល្អិតចង្រៃ។ យ៉ាងណាក៏ដោយ ការយល់ដឹង​ពី​បច្ចេកទេស​ក្នុងការដាំ ការយល់ដឹងពីការថែទាំ ដាក់ជី នៅតែជាកត្តាសំខាន់សម្រាប់អ្នកដាំដែលចាំបាច់ត្រូវតែស្វែងយល់ឲ្យបានច្បាស់លាស់។

ជាមួយនឹងការលើកឡើងពីបច្ចេកទេសថ្មីនៃការដាំដុះដំណាំលើទឹកខាងលើនេះ លោក តុង រដ្ឋា បានជំរុញ និងលើកទឹកចិត្តដល់បណ្តា​កសិករនានាគួរងាក​មក​ចាប់អារម្មណ៍ស្វែងយល់ និងចាប់យកជំនាញដាំចុះដោយបច្ចេកទេសថ្មីនេះ ដ្បិតថាការដាំដុះអាចមានភាពលំបាកជាងការដាំដំណាំលើដីធម្មតាបន្តិច ប៉ុន្តែ​ការទទួលបានផលពីការដាំមានអត្រាខ្ពស់ មានទីផ្សារល្អ និងទទួលបានតម្លៃថ្លៃ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ