hackers លួចលុយចេញពីទីផ្សារដោះដូរលុយអេឡិចត្រូនិកជប៉ុនជិត១០០លានដុល្លារ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC បានឲ្យដឹងថា ទីផ្សារប្តូរលុយអេឡិចត្រូនិកដ៏ល្បី និងនាំមុខគេបំផុតរបស់ជប៉ុនដែលមានឈ្មោះថា Liquid ត្រូវបានគេរាយការណ៍ថាបានទទួលរងការវាយប្រហារពីសំណាក់ក្រុម hackers មួយក្រុម ហើយប្រមូលយកប្រាក់បានរហូតទៅដល់ជិត១០០លានដុល្លារអាមេរិក។

ហេតុការណ៍នេះត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍លួចលុយអេឡិចត្រូនិកធំបំផុតលើកទី២ហើយក្នុងរយៈពេលតែប៉ុន្មានថ្ងៃនេះប៉ុណ្ណោះដោយកាលពីសប្តាហ៍មុនលុយអេឡិចត្រូនិកដែលមានទំហំប្រមាណជា ៦០០លានដុល្លារត្រូវបានលួចចេញពីបណ្តាញ Network របស់ Poly Network រួចម្តងហើយដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានធ្វើឡើងដោយ Liquid បានបញ្ជាក់ទៀតថា ដោយសារតែបញ្ហានេះ បច្ចុប្បន្នខ្លួនកំពុងចាប់ផ្តើមផ្លាស់យកលុយអេឡិចត្រូនិកទាំងអស់នោះចេញពី Warm Wallets ផ្ទេរចូលទៅក្នុងគណនេយ្យ Cold Wallets បណ្តោះអាសន្ន ដើម្បីធានាឲ្យបាននូវសុវត្ថិភាព។

គួរឲ្យដឹងដែរថា Warm ឬ Hot Wallets គឺសំដៅទៅលើរបៀបនៃកិច្ចដំណើរការចូលទៅដល់គណនេយ្យរបស់អ្នកប្រើប្រាស់លុយអេឡិចត្រូនិកកាន់តែងាយស្រួល ឬអនឡាញ ខណៈដែលពាក្យថា Cold Wallets គឺជាវិធី និងទីកន្លែងរក្សាគណនេយ្យលុយអេឡិចត្រូនិកដោយមិនមានអនឡាញឡើយ ឬហៅថា Offline ដែលវាជាទូទៅគឺមានសុវត្ថិភាព១០០ភាគរយ និងខ្ពស់បំផុតពីការក្លែងបន្លំ និងលួច។

ក្រុមហ៊ុនអ្នកប្រឹក្សា​ និងវិភាគ blockchain ដែលមានឈ្មោះថា Elliptic បាននិយាយថា តាមរយៈការស្រាវជ្រាវរបស់ខ្លួនបានរកឃើញថាគណនេយ្យសាច់ប្រាក់ជាលុយអេឡិចត្រូនិកប្រមាណជា ៩៧លានដុល្លារ ត្រូវបាន hackers លួចយកទៅ ហើយភាគច្រើនគឺជាលុយអេឡិចត្រូនិករបស់ BitCoin និង Ethereum។

មកដល់ពេលនេះ Liquid កំពុងធ្វើការយ៉ាងមមាញឹកបំផុតដើម្បីតាមដានសកម្មភាពរបស់គណនេយ្យទាំងនោះ ហើយក៏កំពុងធ្វើការងារយ៉ាងកៀកកិតជាមួយនឹងក្រុមហ៊ុនដោះដូរលុយអេឡិចត្រូនិកផ្សេងទៀត ដើម្បីអាចបង្កក និងរារាំងដំណើរការផ្ទេរ ការដោះដូរលុយដោយក្រុម hackers ផងដែរ។

គួរឲ្យដឹងដែរថា Liquid ជាក្រុមហ៊ុនដែលបានបង្កើតឡើងតាំងតែពីឆ្នាំ២០១៤ មានអតិថិជនមកពីជុំវិញប្រទេសជាង១០០ប្រទេស និងមានចំនួនអតិថិជនរាប់សិបលាននាក់ផងដែរ ហើយក៏ជាក្រុមហ៊ុនស្ថិតនៅក្នុងចំណោមទីផ្សារដោះដូរលុយអេឡិចត្រូនិកធំបំផុតទាំង២០របស់ពិភពលោកដោយមាន CoinMarketCap Data ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់