fbpx

ចំណេះដឹង ៖ ស្វែងយល់ពីប្រវត្តិទីផ្សារភាគហ៊ុន

ទីផ្សារភាគហ៊ុន គឺជាផ្នែកសំខាន់មួយនៃសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ននេះ។ ប្រទេសនៅជុំវិញពិភពលោកពឹងផ្អែកលើទីផ្សារភាគហ៊ុនជាផ្នែកមួយសម្រាប់កំណើនសេដ្ឋកិច្ច។ គ្រប់ក្រុមហ៊ុនយក្សនៅលើពិភពលោកសុទ្ធសឹងមានដាក់លក់ភាគហ៊ុននៅក្នុងទីផ្សារភាគហ៊ុន។ ក្នុងអត្ថបទនេះយើងនឹងស្វែងយល់អំពីប្រវត្តិនៃទីផ្សាភាគហ៊ុន។

ទីផ្សារភាគហ៊ុនមិនមានរូបរាងពិតប្រាកដនោះទេគិតត្រឹមសតវត្សរ៍ទី១៥។ ទោះយ៉ាងណាក៏ដោយ គេឃើញមានឧទាហរណ៍មួយចំនួននៃទីផ្សារដំបូងដែលស្រដៀងនឹងទីផ្សារភាគហ៊ុន។ នៅទសវត្សរ៍ឆ្នាំ១១០០ បារាំងមានប្រព័ន្ធមួយដែលមានអ្នកគ្រប់គ្រងបំណុលកសិកម្មនៅទូទាំងប្រទេសជំនួសឲ្យធនាគារ។ រូបភាពនេះត្រូវបានគេមើលឃើញថាជាឧទាហរណ៍ដ៏សំខាន់ដំបូងបង្អស់នៃឈ្មួញកណ្តាល។ ក្រោយមកពាណិជ្ជករនៃទីក្រុង Venice ត្រូវបានគេឃើញថាបានជួញដូរមូលបត្ររដ្ឋាភិបាលតាំងពីដើមសតវត្សរ៍ទី១៣ ។ មិនយូរប៉ុន្មានធនាគារិកនៅតាមទីប្រជុំជនជិតខាងរបស់ប្រទេសអ៊ីតាលី ក៏បានចាប់ផ្តើមជួញដូរមូលបត្ររដ្ឋផងដែរ។

ទោះយ៉ាងណាក៏ដោយ គេទទួលស្គាល់ជាទូទៅថាទីក្រុង Antwerp នៃប្រទេសបែលហ្ស៊ិកមានប្រព័ន្ធផ្សារភាគហ៊ុនដំបូងគេនៅលើពិភពលោក។ ទីក្រុង Antwerp គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មនៃប្រទេសបែលហ្ស៊ិក ហើយក៏វាជាទីតាំងរស់នៅរបស់ គ្រួសារ Van der Beurze ដែលជាត្រកូលមានឥទ្ធិពលធំមួយក្នុងទ្វីបអឺរ៉ុប។ ប៉ុន្តែទីផ្សារភាគហ៊ុនដំបូងទាំងនេះមិនមានការជួញដូរភាគហ៊ុនក្រុមហ៊ុនឯកជននោះទេ ទោះបីហេដ្ឋារចនាសម្ព័ន្ធ និងស្ថាប័នមានលក្ខណៈប្រហាក់ប្រហែលនឹងទីផ្សារភាគហ៊ុននាពេលបច្ចុប្បន្ននេះក៏ដោយ។ ផ្ទុយទៅវិញទីផ្សារទាំងនេះមានការជួញដូរទាក់ទងនឹងកិច្ចការរបស់រដ្ឋាភិបាល អាជីវកម្មនិងបំណុលបុគ្គល។

ក្រុមហ៊ុន East India Company ត្រូវបានគេទទួលស្គាល់ជាទូទៅថាជាក្រុមហ៊ុនពាណិជ្ជកម្មសាធារណៈដំបូងបង្អស់នៅលើពិភពលោក។ ក្រុមហ៊ុន East India Company គឺជាក្រុមហ៊ុនឯកជនមួយ ដែលទទួលបានសិទ្ធិរកស៊ីពីព្រះមហាក្សត្រយានីអេលីសាបិតទី១ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៦០០ ។ ក្រុមហ៊ុននេះកើតចេញពីក្រុមអាជីវករមួយក្រុមនៅទីក្រុងឡុងដែលធ្វើជំនួញទិញគ្រឿងទេសនៅតាមកោះនានាក្នុងប្រទេសឥណ្ឌូនេស៊ីសព្វថ្ងៃ។ ដោយឡែកការធ្វើដំណើរតាមផ្លូវទឹកពីទ្វីបអឺរ៉ុបមកទ្វីបអាស៊ីមិនមែនជារឿងងាយស្រួលនោះទេកាលពីសម័យនោះ ពោលគឺមានគ្រោះថ្នាក់ និងហានិភ័យខ្ពស់។ មានកប៉ាល់ជាច្រើនដែលធ្វើដំណើរចេញទៅរមែងមិនបានត្រឡប់មកវិញ ដោយសារគ្រោះថ្នាក់តាមផ្លូវ ដែលធ្វើឲ្យវិនិយោគិនខាតបង់ប្រាក់ទាំងអស់ដែលបានចំណាយលើកប៉ាល់ទាំងនោះ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុន East India Company បានប្រើរូបមន្តមួយគឺ ជំនួសឱ្យការវិនិយោគក្នុងកប៉ាស់មួយ ហើយប្រថុយនឹងការបាត់បង់ប្រាក់ទាំងអស់ វិនិយោគិនអាចទិញភាគហ៊ុនពីម្ចាស់កប៉ាស់ជាច្រើន។ ទោះបីជាកប៉ាល់មួយត្រូវបានបាត់បង់ក្នុងចំណោមកប៉ាល់៣ ឬ៤ក៏ដោយ ក៏វិនិយោគិននៅតែអាចរកប្រាក់ចំណេញបាន។ និយាយជារួមទៅ វិនិយោគិនអាចទិញភាគហ៊ុន និងមូលបត្របំណុលពីក្រុមហ៊ុន East India Company ហើយវិនិយោគិនម្នាក់ៗនឹងមានសិទ្ធិទទួលបានភាគរយថេរនៃប្រាក់ចំណេញរបស់ក្រុមហ៊ុន East India Company ។ រូបមន្តនេះទទួលបានជោគជ័យយ៉ាងខ្លាំង ហើយត្រូវបានក្រុមហ៊ុនផ្សេងទៀតនៅទូទាំងប្រទេសអង់គ្លេស បារាំង ប៊ែលហ្សិក និងហូល្លង់ យកគំរូតាម។

ចំពោះទីតាំងជួញដូរនៅពេលនោះ ហាងកាហ្វេគឺជាទីតាំងនៃការជួញដូរភាគហ៊ុន ដោយសារតែវិនិយោគិនមកហាងកាហ្វេដើម្បីជួបជុំគ្នាទិញ និងលក់ភាគហ៊ុន។ ប៉ុន្តែពិភពជំនួញទាំងនេះនឹងកាន់តែមានប្រសិទ្ធិភាពជាងមុនប្រសិនបើមានទីតាំងទីផ្សារច្បាស់លាស់ដែលអ្នកជំនួញអាចរកស៊ីជួញដូរបានដោយមិនចាំបាច់ដើររកតាមហាងកាហ្វេដែលមានមនុស្សច្រើននោះទេ។

ក្រោមហេតុផលនេះ ផ្សារហ៊ុនក្រុងឡុងដ៍(London Stock Exchange)ត្រូវបានបង្កើតឡើងជាផ្លូវការនៅឆ្នាំ១៨០១ ។ ដោយឡែកមុនឆ្នាំ១៨២៥ ក្រុមហ៊ុនផ្សេងៗមិនត្រូវបានអនុញ្ញាតឱ្យដាក់លក់ភាគហ៊ុននៅក្នុងផ្សារមូលបត្រក្រុងឡុងនេះទេ ដែលនេះបានលេចចេញជាការបង្កើតផ្សារហ៊ុនញូវយ៉ក ឬ New York Stock Exchange (NYSE)ក្នុងឆ្នាំ ១៨១៧ ហើយផ្សារហ៊ុនទីក្រុងឡុងដ៍គឺជាទីផ្សារភាគហ៊ុនដ៏សំខាន់សម្រាប់ទ្វីបអឺរ៉ុប ខណៈផ្សារហ៊ុនញូវយ៉កគឺជាផ្សារហ៊ុនដ៏សំខាន់សម្រាប់ទ្វីបអាមេរិក និងពិភពលោក។

បន្ទាប់ពីបានគ្របដណ្តប់សេដ្ឋកិច្ចពិភពលោកអស់រយៈពេលច្រើនជាង១សតវត្សរ៍មក ទីផ្សារភាគហ៊ុនញូវយ៉ក(NYSE)បានប្រឈមនឹងគូប្រជែងលើកដំបូងរបស់ខ្លួននៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ។ នៅឆ្នាំ១៩៧១ មានស្ថាប័នធំចំនួនពីរ គឺសមាគមជាតិអ្នកចែកចាយមូលបត្រ និងអាជ្ញាធរនិយ័តករឧស្សាហកម្មហិរញ្ញវត្ថុ (National Association of Securities Dealers and Financial Industry Regulatory Authority)បានបង្កើតផ្សារហ៊ុន NASDAQ ។ NASDAQ ត្រូវបានរៀបចំខុសគ្នាពីផ្សារហ៊ុនធម្មតា។ ឧទាហរណ៍ជំនួសឱ្យការមានទីតាំងជួញដូរ NASDAQ ធ្វើការទាំងស្រុងនៅលើបណ្តាញកុំព្យូទ័រ ហើយរាល់ការជួញដូរទាំងអស់ត្រូវបានធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិក។ ការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិកបានផ្តល់ឱ្យ NASDAQ នូវគុណសម្បត្តិសំខាន់ៗមួយចំនួនលើគូប្រកួតប្រជែង។ ទោះជាយ៉ាងណា ការប្រកួតប្រជែងរវាង NASDAQ និង NYSE កើតមានការផ្លាស់ប្តូរកាន់តែប្រសើរ។ ឧទាហរណ៍នៅឆ្នាំ២០០៧ NYSE បានរួមបញ្ចូលជាមួយ Euronext ដើម្បីបង្កើត NYSE Euronext ដែលជាផ្សារភាគហ៊ុនមហាសមុទ្រអាត្លង់ទិកដំបូងគេនៅលើពិភពលោក។

សព្វថ្ងៃនេះស្ទើរតែគ្រប់ប្រទេសទាំងអស់នៅលើពិភពលោកសុទ្ធតែមានទីផ្សារភាគហ៊ុនផ្ទាល់ខ្លួន។ ដូចជាទីផ្សារភាគហ៊ុនធំៗ នៅក្នុងប្រទេសអភិវឌ្ឍន៍មួយចំនួន រួមមាន កាណាដា ជប៉ុន ហុងកុង និងសីង្ហបុរីជាដើម បានបង្កើតឡើងក្នុងអំឡុងសតវត្សរ៍ទី១៩ និង២០ ។  សព្វថ្ងៃនេះជារៀងរាល់ថ្ងៃប្រាក់រាប់ទ្រីលានដុល្លារត្រូវបានគេជួញដូរនៅលើផ្សារភាគហ៊ុននៅជុំវិញពិភពលោក។ គូសបញ្ជាក់ថា ប្រទេសកម្ពុជាក៏មានទីផ្សារភាគហ៊ុនផ្ទាល់ខ្លួនផងដែរ ដែលមានឈ្នោះជាផ្លូវការថា ​ផ្សារមូលបត្រកម្ពុជា។ សព្វថ្ងៃនេះមានក្រុមហ៊ុនចំនួន១៣កំពុងដាក់លក់មូលបត្រនៅក្នុង​ផ្សារមូលបត្រកម្ពុជា ដែលមាន៧ក្រុមហ៊ុនដាក់លក់មូលបត្រកម្មសិទ្ធិ និងមាន៦ក្រុមហ៊ុនផ្សេងទៀតដាក់លក់មូលបត្របំណុល៕


ព្រឹត្តិការណ៍

វឌ្ឍនភាព ៖ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងព្រះសីហនុសម្រេចបានជាង៤០ភាគរយ

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងព្រះសីហនុ សម្រេចបានជាង ៤០ភាគរយ លឿនជាងផែនការ ជាមួយនឹងសកម្មភាពការងារយ៉ាងសកម្ម ដើម្បីឈានទៅដល់ការបញ្ចប់
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

វិនិយោគិនចិនបានបោះទុនវិនិយោគជាង ២៧ ពាន់លានដុល្លារនៅកម្ពុជា

វិនិយោគចិនបានបណ្តាក់ទុនវិនិយោគសរុបប្រមាណជាង ២៧ ពាន់លានដុល្លារអាមេរិកនៅកម្ពុជា គិត ខណៈច្បាប់វិនិយោគត្រូវបានដាក់ឲ្យអនុវត្ត និងរំពឹងថាអាចទាក់ទាញវិនិយោគិនចិន
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ស្វែងយល់ពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលបានបង្កើតនៅឆ្នាំ ២០១៦ (AIIB) គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីដែលមានបេសកកម្មផ្តល់ហិរញ្ញប្បទានដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ៖ សំណល់សំរាមក៏មានតម្លៃជាសេដ្ឋកិច្ច ប្រសិនបើយើងយកទៅកែច្នៃ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានអះអាងថា សំណល់សំរាមក៏មានតម្លៃជាសេដ្ឋកិច្ចដែរ ប្រសិនបើយើងចេះញែកតាមប្រភេទ និងយកទៅកែច្នៃ ឲ្យក្លាយរបស់ដែលមានប្រយោជន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

ពលរដ្ឋនៅតំបន់ទីបេមានចំនួនតិច ប៉ុន្តែអាចផលិតថាមពលអគ្គិសនីបានជិត៩ពាន់លានគីឡូវ៉ាត់ម៉ោង

ក្រុមហ៊ុនរដ្ឋទទួលបន្ទុកកិច្ចការងារអគ្គិសនីជាតិ The Tibet Electric Power Co., Ltd របស់ទីបេ បានបាននាំចេញថាមពលអគ្គិសនីទៅបរទេសបានរហូតទៅដល់ ៨,៩៨ពាន់លានគីឡូវ៉ាត់
ជំនួញ, ព្រឹត្តិការណ៍

ភាគហ៊ុនវិនិយោគគម្រោងកសិកម្មនៃ BRI កើនឡើងលើសពី ១៧ពាន់លានដុល្លារអាមេរិក

ភាគហ៊ុនវិនិយោគរបស់ប្រទេសក្នុងបណ្តាប្រទេសនៃគម្រោង BRI បានកើនលើសពី ១៧ពាន់លានដុល្លារអាមេរិកបន្ទាប់ពីបានដំណើរការអស់រយៈពេល៨ឆ្នាំ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជារំលឹកម្ចាស់រថយន្ដអត់ពន្ធត្រូវបង់ពន្ធឱ្យបានរួសរាន់

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានក្រើនរំលឹកសាជាថ្មីដល់ម្ចាស់រថយន្ដអត់ពន្ធទាំងអស់ ត្រូវរួសរាន់មកបង់ពន្ធឱ្យបានមុនដំណាច់ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីទទួល
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២

ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានពិនិត្យ និងឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ដោយឥតកែប្រែជាមួយនឹងសំឡេងគាំទ្រចំនួន
ព្រឹត្តិការណ៍, អចលនទ្រព្យ

ខេត្តព្រះសីហនុ និងសៀមរាប ជាគោលដៅទេសចរណ៍ឈានមុខគេនៅកម្ពុជា

ខេត្តព្រះសីហនុ និងខេត្តសៀមរាប បានក្លាយជាគោលដៅទេសចរណ៍ និងសេដ្ឋកិច្ចយ៉ាងសំខាន់ និងឈានមុខគេនៅកម្ពុជា ក្រោយការខិតខំអភិវឌ្ឍន៍សំណាក់រាជរដ្ឋាភិបាលកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

បន្ទប់ទឹកចល័ត The Throne រូបរាងតូចតែផ្តល់ប្រយោជន៍ច្រើនដល់មនុស្ស និងបរិស្ថាន

The Throne គឺជាបន្ទប់ទឹកអនាម័យ ឬបង្គន់ចល័តដែលមានរូបរាងតូចច្រឡឹង ដែលអាចជួយកែប្រែរបៀបរស់នៅប្រចាំថ្ងៃរបស់មនុស្សនៅពេលបច្ចុប្បន្ននេះ និងបន្តទៅថ្ងៃអនាគត

AMS ECONOMY
@amseconomy