បរទេស ៖ សារព័ត៌មាន the Bloomberg នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា អាជ្ញាធរនៃទីក្រុងហុងកុងបានចាប់ខ្លួនមនុស្សចំនួន 6 នាក់ដែលពាក់ព័ន្ធទៅនឹងករណីលាងលុយខ្មៅប្រមាណជា 2.5 ពាន់លានដុល្លារហុងកុង ស្មើនឹងប្រមាណជា 322 លានដុល្លារ។
នៅក្នុងចំណោមជនសង្ស័យទាំង6នាក់ ក្នុងនោះមានបុរសចំនួន 5នាក់ និងស្ត្រីម្នាក់ ត្រូវបានគេដឹងថាមានដំណើរការគណនេយ្យធនាគារផ្ទាល់ខ្លួនដល់ទៅ 60នៅតាមបណ្តាធនាគារធំៗរបស់ក្រុងហុងកុងដើម្បីអាចប្រតិបត្តិការលាងលុយរបស់ពួកគេ ដោយគិតចាប់តាំងតែពីខែមករាឆ្នាំ2018 ដល់ខែកុម្ភៈឆ្នាំ2020 ប្រតិបត្តិការផ្ទេរលុយសរុបរបស់ពួកគេមានចំនួនរហូតដល់ទៅ 2,600 ដង។
ទីក្រុងហុងកុងបានក្លាយទៅជាគោលដៅសម្រាប់ការលាងលុយខ្មៅដ៏មានសកម្មភាពបំផុត ហើយករណីទាំងនេះបានកើតឡើងជាច្រើនដងមកហើយនៅក្នុងឆ្នាំ 2021នេះ ដោយក្នុងនោះកាលពីខែកន្លងទៅមនុស្សចំនួន 12នាក់ត្រូវបានប៉ូលីសចាប់ឃាត់ខ្លួនពាក់ព័ន្ធទៅនឹងករណីស្រដៀងគ្នានេះ។
ក្រៅពីនេះកាលពីខែមករា អាជ្ញាធរក្រុងហុងកុងក៏បានចាប់ខ្លួនបុគ្គលិកធនាគារមួយចំនួនដែលបានប្រព្រឹត្តិសកម្មភាពលាងលុយកខ្វក់ជាង 6.3 ពាន់លានហុងកុងដោយពួកគេបានព្យាយាមប្រើប្រាស់រយៈពេល 4ឆ្នាំដើម្បីដំណើរការលាងលុយ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។
Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ
Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ