ពលរដ្ឋហុងកុងចាយលុយសរុបជិត 1,300លានដុល្លារទិញលំនៅដ្ឋានឯកជននៅអង់គ្លេសដើម្បីបានចូលសញ្ជាតិ

បរទេស ៖ យោងតាមតួលេខចុងក្រោយមួយដែលត្រូវបានចេញផ្សាយដោយ​ Edgeprop របស់ប្រទេសសិង្ហបុរីបានបង្ហាញថា ចាប់តាំងពីរដ្ឋាភិបាល​អង់​គ្លេស​បានប្រកាសផ្តល់ឱកាសដល់ពលរដ្ឋហុងកុងក្នុងការចូលសញ្ជាតិរួចមក គិតត្រឹមរយៈពេល9ខែប៉ុណ្ណោះ ពលរដ្ឋរបស់ទីក្រុងហុងកុងជាច្រើនបានចាយ​​លុយ​សរុបប្រមាណ 959លានផោន ឬស្មើនឹងប្រមាណជា 1,300លានដុល្លារលើការទិញអចលនទ្រព្យជាប្រភេទលំនៅដ្ឋានឯកជននៅអង់គ្លេស។

ចាប់តាំងពីដើមខែកក្កដា ឆ្នាំ​2020 ដល់ខែមីនាឆ្នាំ2021 ពលរដ្ឋហុងកុងបានទិញយកលំនៅដ្ឋានប្រមាណជា​ 1,932 យូនីត ស្មើនឹងប្រមាណ 4 ភាគរយនៃលំនៅដ្ឋានសរុបរបស់អង់គ្លេសដែលបានដាក់លក់។ នេះបើយោងតាមការស្រាវជ្រាវ និងការវាយតម្លៃដោយក្រុមហ៊ុននាំមុខផ្នែកអចលនទ្រព្យ Benham and Reeves របស់អង់គ្លេស ដោយលំនៅដ្ឋានក្នុងមួយយូនីតគិតជាមធ្យមក្នុងតម្លៃប្រមាណ​ 469,269 ផោន ឬជាងកន្លះលានដុល្លារ។

នៅក្នុងរបាយការណ៍របស់ Benham and Reeves ដដែលក៏បានបញ្ជាក់ដែរថា ក្នុងរយៈពេលវេលាដូចគ្នាកាលពីមួយឆ្នាំមុន ពលរដ្ឋហុងកុងបាន​ចំណាយ​លុយទិញលំនៅដ្ឋានឯកជននៅអង់គ្លេសគឺមានត្រឹមតែ​ 377.4 លានផោនប៉ុណ្ណោះ ឬត្រូវជា​ 1 ភាគរយនៃអ្វីដែលអង់គ្លេសអាចលក់បាន។ ទោះបី​ជា​យ៉ាងណាក្តី តួលេខនេះត្រូវបានបដិសេធដោយក្រុមហ៊ុនអ្នកវិភាគផ្សេងទៀតថាជាតួលេខដែលមិនមានទិន្នន័យគ្រប់គ្រាន់នៅឡើយ។

ក្រុមអ្នកទិញអចលនទ្រព្យមកពីហុងកុង គឺជាប្រភពដែលមានសកម្មភាពបំផុតនៅក្នុងទីផ្សារអចលនទ្រព្យរបស់អង់គ្លេសធៀបទៅនឹងបណ្តាជនជាតិផ្សេងទៀតដោយនៅក្នុងនោះហុងកុងមានចំណែកទីផ្សារប្រមាណ 8.5 ភាគរយនៃទំហំទិញអចលនទ្រព្យសរុប។

គួររំលឹកដែរថា រដ្ឋាភិបាលអង់គ្លេសកាលពីពេលថ្មីៗនេះ ក្រោយពេលដែលចិនបានចាប់ផ្តើមរឹតបន្តឹងទៅដល់បញ្ហាសន្តិសុខជាតិរបស់ក្រុងហុងកុងរួចមកខ្លួនបានប្រកាសបង្កើនភាពងាយស្រួលសម្រាប់ពលរដ្ឋហុងកុងដល់ទៅជាង​3 លាននាក់ដែលមានសិទ្ធិគ្រប់គ្រាន់ក្នុងការកាន់លិខិតឆ្លងដែនរបស់អង់គ្លេសផង និងផ្តល់ភាពងាយស្រួលផងសម្រាប់និស្សិត រួមទាំងអ្នកស្វែងរកការងារធ្វើនៅក្នុងប្រទេសអង់គ្លេសផង៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ