ក្តាមសេះ ស្ថិតក្នុងគម្រោងអភិរក្សជាធនធានជលផលដ៏មានសារសំខាន់

ក្តាមសេះ បានក្លាយជាធនធានជលផលដ៏មានសារសំខាន់សម្រាប់អ្នកនេសាទតំបន់ឆ្នេរ ជាពិសេសក្តាមសេះក្នុងខេត្តកែបមានឱជារសឆ្ងាញ់។ ហេតុដូច្នេះហើយទើបរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជំនួយមូលនិធិអង្គការធំៗចំនួន​2 ដើម្បីអភិវឌ្ឍធនធាន និងអភិរក្សក្តាមសេះដ៏ពិសេស និងកម្ររបស់កម្ពុជា។

នៅក្នុងការអភិវឌ្ឍគម្រោងរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើត និងគ្រប់គ្រងដែនជម្រកសុវត្ថិភាពក្នុងខេត្តកែប ក្នុងគោលបំណងបង្កើនផលស្តុកក្ដាមសេះ និងធនធានជលផលដទៃទៀត ដោយមានការគាំទ្រពីអាជ្ញាធរខេត្តកែប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានចេញប្រកាសដាក់តំបន់កោះពោធិ៍ក្នុងខេត្តកែបជាដែនជម្រកសុវត្ថិភាពជលផលក្តាមសេះ ដោយហាមឃាត់ការធ្វើនេសាទក្តាមសេះក្នុងតំបន់នេះចាប់ពីខែឧសភាដល់ខែកក្កដាជារៀងរាល់ឆ្នាំ។

យោងតាមបណ្តាញទំនាក់ទំនងអេឡិចត្រូនិក ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងនេសាទ បានបញ្ជាក់ថា ការអភិវឌ្ឍគម្រោងស្ថិតក្រោមជំនួយថវិកាពីមូលនិធិបរិស្ថានសហប្រជាជាតិ (UNEP/GEF) និងផ្នែកបច្ចេក​ទសពីមជ្ឈមណ្ឌលអភិវឌ្ឍជលផលអាស៊ីអាគ្នេយិ៍ (SEAFDEC) Southeast Asian Fisheries Development Center។

“ការអភិវឌ្ឍគម្រោងបានកំណត់យកតំបន់កោះពោធិ៍ ខេត្តកែប ជាទីតាំងដ៏សំខាន់មួយដែលប្រភេទក្តាមសេះនេះ តែងតែមកពងកូនក្នុងចន្លោះពីខែឧសភាដល់ខែកក្កដាជារៀងរាល់ឆ្នាំ ដោយសារទីតាំងនេះមានស្មៅសមុទ្រដ៏ស្តុកស្តម្ភ”

ឯកឧត្តម វេង សាខុន បានថ្លែងបញ្ជាក់ថា

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកែប ក៏បានចេញសេចក្តីណែនាំហាមឃាត់អ្នកនេសាទក្តាមសេះនៅក្នុងរដូវដែលក្ដាមសេះមានពងកូនច្រើន គឺចាប់ពីខែឧសភា ដល់ខែកក្កដា។ ក្រោមកិច្ចសហការនិងគាំទ្រពីអាជ្ញាធរខេត្ត រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងដែលមានការចូលរួមពីអង្គភាពពាក់ព័ន្ធក្នុងការពង្រឹងការអនុវត្តច្បាប់ក្នុងរដូវហាមឃាត់ការធ្វើនេសាទក្ដាមសេះ និងអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាព ព្រមទាំងទម្លាក់ប្រអប់បេតុងបង្កើតជាជម្រកសិប្បនិម្មិត ដើម្បីទប់ស្កាត់ការនេសាទ និងតាមដានការវិវត្តនៃផលស្តុកក្ដាមសេះ និងធនធានជលផលផ្សេងទៀតនៅតំបន់នោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ

តស់ ! មកដឹងពីចំណុចពិសេសទាំង ១០ របស់សហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កន្លែងកម្សាន្តមួយដែលមិនគួរមើលរំលងគឺសហគមន៍នេសាទត្រពាំងសង្កែ ដែលមានឈ្មោះបោះសម្លេងដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់វា ជាពិសេសព្រៃកោងកាងជាង ៤ហិកតា

ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/04/2024

ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស