ស្វែងយល់ពីរបៀបទារលុយអ្នកជំពាក់មកវិញដោយមិនប៉ះពាល់ទំនាក់ទំនង

ភ្នំពេញ ៖ អ្នកឲ្យលុយទៅមិត្តភក្តិ ឬសមាជិកគ្រួសារខ្ចី ហើយពួកគេមិនទាន់បានសងអ្នកវិញ នោះអ្នកនឹងគិតថា នេះមិនមែនជាកាដូ ឬអំណោយ​នោះទេ ហើយវាក៏ដល់ពេលដែលត្រូវទារលុយនោះមកវិញដែរ ប៉ុន្តែអ្នកមានអារម្មណ៍តានតឹងក្នុងការធ្វើវា ដោយខ្លាចប៉ះពាល់ដល់ទំនាក់ទំនង។

អ្នកខ្ចីលុយនោះអាចជាមនុស្សដែលជិតស្និទ្ធនឹងអ្នក ដែលអ្នកមិនចង់ឲ្យវាប៉ះពាល់ទំនាក់ទំនងរបស់អ្នកនៅពេលទារលុយនោះទេ។ យ៉ាងណាក៏ដោយ អ្នកត្រូវការប្រាក់របស់អ្នកមកវិញ ដូច្នេះអ្នកសុខចិត្តចាប់ផ្តើមការសន្ទនាមិនស្រួលមួយនេះ។ មានពេលខ្លះអ្នកអាចទទួលបានលទ្ធផលល្អ ប៉ុន្តែពេលខ្លះអ្នកអាចនឹងទារលុយមិនបាន ហើយថែមទាំងអាចប៉ះពាល់ដល់ទំនាក់ទំនងថែមទៀត។

វិធីល្អបំផុតក្នុងការទារលុយមកវិញ គឺអាស្រ័យលើទំនាក់ទំនងរបស់អ្នកជាមួយមនុស្សម្នាក់ទៀត រួមផ្សំនឹងចំនួនទឹកប្រាក់ដែលជំពាក់​ និងស្ថានភាពជាកស្តែង។ ឧទាហរណ៍ ប្រសិនបើអ្នកឲ្យលុយខ្ចីទៅបងប្អូនបង្កើត អ្នកប្រាកដជាមិនមានអារម្មណ៍មិនស្រួលក្នុងការសុំទារលុយមកវិញនោះទេ។

ប្រសិនបើអ្នកឲ្យលុយខ្ចីទៅអ្នកផ្សេង នោះអ្នកអាចប្រើបច្ចេកទេសផ្សេងទើបមានប្រសិទ្ធភាព។ ការនិយាយគ្នាឲ្យបានច្បាស់លាស់ពីដំបូងជាកត្តាចាំបាច់ ដែលរួមបញ្ចូលទាំងការបញ្ជាក់ឱ្យច្បាស់ថា អ្នកផ្តល់ប្រាក់កម្ចី មិនមែនឲ្យជាកាដូ ឬអំណោយទេ និងការកំណត់រយៈពេលជាក់លាក់ណាមួយសម្រាប់សងត្រឡប់វិញ។ វាក៏សំខាន់ផងដែរក្នុងការយល់ថា បុគ្គលនោះដឹងច្បាស់ថា គាត់ជំពាក់លុយអ្នក ប៉ុន្តែគាត់កំពុងមានបញ្ហាហិរញ្ញវត្ថុជាដើម ដែលមិនទាន់អាចសងលុយអ្នកវិញបានតាមពេលវេលា។

បើសិនជាអ្នកមិនអាចចរចាកំណត់រយៈពេលក្នុងការសងត្រឡប់វិញទេ អ្នកអាចលើកឡើងនូវវិធីសងត្រឡប់ដោយមានភាពបត់បែន ដូចជាផ្តល់ឱ្យនូវជម្រើសក្នុងការសងប្រាក់វិញជាការបង់តាមដំណាក់កាលជាក់លាក់ ជាមួយនឹងការចរចាក្នុងលក្ខណៈរួសរាយរាក់ទាក់។


គូសបញ្ជាក់ថា បុគ្គលជំពាក់លុយនោះប្រហែលជាមានអារម្មណ៍មិនស្រួលជាងអ្នកទៅទៀត ដោយសារតែគាត់ត្រូវការជំនួយទើបគាត់ហារមាត់ខ្ចីលុយអ្នក ។ ការជំពាក់លុយនរណាម្នាក់ធ្វើឲ្យគាត់ស្ថិតក្នុងស្ថានភាពមិនស្រណុកចិត្ត ហើយប្រសិនបើយើងចង់បន្តទំនាក់ទំនងឲ្យល្អយើងគួរតែយល់ពីចំណុចនេះ។ ការប្រើអាកប្បកិរិយាក្នុងការទាមទាដោយបង្ខំ នឹងបំផ្លាញទំនាក់ទំនងរបស់អ្នក។ ផ្ទុយទៅវិញការមានទឹកចិត្តល្អ ដោយមានជំហច្បាស់លាស់នឹងធានាថា អ្នកដទៃមិនទាញយកផលប្រយោជន៍ពីអ្នកដោយទទេៗនោះទេ៕
ប្រភព ៖ GoBankingRates.


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់