គួរពង្រឹងអាជីវកម្មរបស់អ្នកដោយវិធីណាសម្រាប់ឆ្នាំ២០២១

បរទេស ឆ្នាំ២០២០ គឺជាឆ្នាំដែលពោរពេញទៅដោយការឈឺចាប់នៃអាជីវកម្មរាប់រយពាន់ម៉ឺនទីកន្លែងលើសកលលោក ប៉ុន្តែវាក៏បានក្លាយទៅជាឱកាសដ៏អស្ចារ្យសម្រាប់មនុស្ស និងអាជីវកម្មមួយចំនួនតូចផងដែរ។ អាជីវកម្មភាគច្រើន ជាពិសេសខ្នាតតូចក្នុងចំនួនដល់ទៅ៩២ ភាគរយបានដួលរលំដោយសារតែមិនបានត្រៀមខ្លួន និងមិនមានប្រាក់បម្រុងទុកសម្រាប់វិនិយោគឡើងវិញនេះ។ បើយោងតាមការស្រាវជ្រាវរបស់ The Forbes។

ឆ្នាំ២០២១ ជាពេលវេលាសម្រាប់ធ្វើការអបអរសាទរ ខណៈដែលវ៉ាក់សាំងការពារកូវីដ បានដំណើរការចែកចាយដែលវាបានធ្វើឲ្យអាជីវកម្មជាច្រើនមានក្តីសង្ឃឹមឡើងវិញ ប៉ុន្តែអ្នកត្រូវចាំថាឥរិយាបទរបស់ទីផ្សារនឹងមិនអាចរក្សាដដែលដូចពីមុនកូវីដនោះឡើយ ដូចនេះត្រូវតែគិតគូរឲ្យបានច្បាស់លាស់ជាងមុនប្រសិនបើអ្នកចង់បន្តអាជីវកម្មរបស់អ្នក ឬបង្កើតអាជីវកម្មថ្មីណាមួយ។

យ៉ាងណាក៏ដោយ ទោះជាអ្នកកំពុងដំណើរការអាជីវកម្ម ឬគ្រោងនឹងចាប់ផ្តើមអាជីវកម្មថ្មីក្តី ក៏ត្រូវតែពិចារណាទៅលើវិធី ៦ យ៉ាងខាងក្រោមនេះអាចក្លាយជាជំនួយការគិតរបស់អ្នកដើម្បីអាចបង្កើតលទ្ធភាពក្នុងការពង្រីកអាជីវកម្មទាំងនោះបាន៖

.ផ្តោតយកទំនាក់ទំនងអាជីវកម្មដែលមានអាយុកាលវែងតើផលិតផលរបស់អ្នកជាវត្ថុដែលអតិថិជនរបស់អ្នកមិនអាចខ្វះបានមានគុណប្រយោជន៍ខ្លាំងឬទេ? បើមែននោះពួកគេនឹងក្លាយទៅជាអតិថិជនរបស់អ្នកមួយជីវិត។ ជាសេវាកម្មក្តី​​ ជាផលិតផលក្តី អ្នកត្រូវតែច្នៃប្រឌិតវាឲ្យទៅជាផលិតផលដែលមានទំនាក់ទំនងខ្លាំងជាមួយនឹងអតិថិជន។

.យល់ និងផ្តោតសំខាន់លើអតិថិជនដែលចំគោលដៅបំផុត ៖ ការប្រកួតប្រជែងមានវត្តមាននៅគ្រប់ទីកន្លែង ប៉ុន្តែតើអ្នកបានដឹងទេថាអតិថិជនប្រភេទណាដែលបានគិតថាផលិតផលរបស់អ្នកគឺវត្ថុដ៏អស្ចារ្យបំផុតសម្រាប់គេទេ? ស្វែងរកនិងកំណត់ឲ្យបានក្រុមអតិថិជនទាំងនោះ និងស្វែងយល់បន្ថែមអំពីចំណង់របស់គេនោះអាជីវកម្មរបស់អ្នកនឹងគ្មានពាក្យថាលក់មិនដាច់នោះឡើយ។

.បណ្តាញសង្គមក្នុងសម័យកូវីដនេះបណ្តាញសង្គមត្រូវបានប្រដូចទៅនឹងកាំភ្លើងធំ និងទំនើបបំផុតសម្រាប់ធ្វើសង្គ្រាមប្រជែងទីផ្សារ។តើអ្នកបានយល់ដឹងអ្វីខ្លះពីវា? យ៉ាងហោចណាស់ក៏បានដឹងពីរបៀបនៃការប្រើប្រាស់ជាមូលដ្ឋានដែរ ទើបអ្នកអាចស្វែងរកអ្នកជំនាញមកជួយអ្នកបានបើមិនដូច្នេះ សូម្បីតែគេនិយាយក៏អ្នកមិនយល់ដែរថាត្រូវធ្វើម៉េចទើបអាចទាញយកប្រយោជន៍ពីវាបាន។

.ទាក់ទងផ្ទាល់ជាមួយនឹងអតិថិជនជាក្បាច់ថ្មី និងងាយស្រួលមែនទែន។ បច្ចុប្បន្នមនុស្សម្នាក់យ៉ាងហោចណាស់ក៏មាន Facebook, Twitter, Linkedin ឬ Telegram ដែរ ដែលវាសុទ្ធតែជាសេវាដោយមិនមានចំណាយប្រាក់ច្រើនឡើយ។ តើអ្នកពិតជាចង់ឲ្យយីហោរបស់អ្នកល្បីល្បាញ និងទទួលស្គាល់ខ្លាំងដែរឬទេ។ អតិថិជនម្នាក់វិធីទំនាក់ទំនងមួយមួយទល់នឹងមួយជារឿងល្អបំផុតទោះបីជាត្រូវចំណាយពេលច្រើនបន្តិចក្តី។

៥ . ផ្តល់ជូនកញ្ចប់ពិសេសសាមញ្ញៗ និងងាយៗ ៖ ឌីសាញកញ្ចប់ផលិតផលរបស់អ្នកឲ្យលើសពីផលិតផលធម្មតាជាមួយនឹងគុណតម្លៃបន្ថែម ប៉ុន្តែក្នុងលក្ខខណ្ឌងាយៗ និងសាមញ្ញ ប៉ុន្តែមានអត្ថន័យគួរឲ្យទទួលយកបានមួយ។ ឧទាហរណ៍ទិញម៉ូតូក្នុងខែនេះប្រគល់ជូនមួកសុវត្ថិភាពស្រោមដៃឈុតជិះម៉ូតូជាដើម។

៦.វិនិយោគលើយីហោរបស់អ្នកម្តងទៀត ៖ ពិនិត្យលើទិន្នន័យលក់របស់អ្នកពីត្រីមាសទី១ ដល់ត្រីមាសទី៤ ថាតើពេលណាដែលការលក់របស់អ្នកធ្លាក់ចុះខ្លាំង។ ដូចនេះអ្នកនឹងអាចរៀបចំកញ្ចប់ថវិកាមួយចំនួនដើម្បីត្រៀមសម្រាប់ផែនការឆ្នាំក្រោយនៅក្នុងរដូវកាលមួយនោះ ឬចាយទៅលើការផ្សព្វផ្សាយយីហោបន្ថែមទៀតពីចម្ងាយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ