fbpx

បើចង់លក់ផ្ទះឆាប់បានដាច់ក្នុងស្ថានភាពវិបត្តិកូវីដ មិនត្រូវពឹងផ្អែកតែលើការព្យួរស្លាកតែមួយមុខនោះទេ

ចំណេះដឹង ៖ សម្រាប់វិធីសាស្ត្រដើម្បីជំរុញការលក់អចលនវត្ថុត្រូវបានគេធ្វើឡើងផ្សេងៗពីគ្នាជាច្រើន ហើយក្នុងនោះលទ្ធផលដែលទទួលបានមកវិញ​ក៏មានភាព​ខុស​គ្នាដែរ ដោយវិធីសាស្ត្រទាំងនោះរួមមានដូចជាការដាក់ស្លាកលក់ ការពឹងផ្អែកទៅលើភ្នាក់ងារ ការផ្សព្វផ្សាយដោយខិតប័ណ្ណ ឬការដាក់លក់នៅតាមបណ្តាញ​ទំនាក់​ទំនងសង្គមជាដើម។

អាចនិយាយបានថា សម្រាប់អ្នកដែលចង់ជំរុញការលក់អចលនវត្ថុឱ្យបានលឿនឆាប់រហ័ស ភាគច្រើនជាអ្នកដែលមានត្រូវការហិរញ្ញវត្ថុជាចាំបាច់ដើម្បី​ដោះ​ស្រាយ ឬបង្វិលសាច់ប្រាក់ទៅលើមុខអាជីវកម្មណាមួយយ៉ាងប្រាកដ ជាពិសេសនៅក្នុងស្ថានភាពដែលកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដនាពេលបច្ចុប្បន្ន ខណៈដែលមាន​មនុស្សជាច្រើនកំពុងជាប់បំណុលធនាគារ។

អ្នកជំនាញនៅក្នុងទីផ្សារអចលនទ្រព្យបានបញ្ជាក់ថា នៅពេលឈានដល់ដំណាក់កាលចុងរបស់អ្នកជំនួញ ដើម្បីអាចបង្វិលហិរញ្ញវត្ថុដោះស្រាយស្ថានការតាមតឹង ក្រៅពីកម្ចីពីធនាគារ គឺមានតែការប្រកាសលក់ទ្រព្យសម្បតិ្តមួយចំនួនដូចជារថយន្ត ឬលក់ផ្ទះជាដើម ដោយការដាក់ស្លាក។ វិធីសាស្ត្រនេះអាចទទួលបានផលដែរ ប៉ុន្តែអត្រាតិចបំផុត ព្រោះបច្ចុប្បន្នមានវិធីសាស្ត្រផ្សេងៗជាច្រើនទៀតដែលអាចមានប្រសិទ្ធភាពខ្ពស់។ លោកអ្នកអាចសាកល្បងបានជាមួយវិធីសាស្ត្រដូចខាង​ក្រោមនេះ ៖

1.ធ្វើវីដេអូ និងរូបភាពពណ៌នាលក្ខណៈពិសេសនៃផ្ទះ ៖

មនុស្សភាគច្រើនដាក់លក់ផ្ទះដោយគ្រាន់តែភ្ជាប់រូបថតផ្ទះត្រឹមតែ1-2សន្លឹកប៉ុណ្ណោះ។ ការធ្វើបែបនេះ បើទោះជាមានអ្នកចង់ទិញក៏ពិបាកនឹងដឹងពីព័ត៌មានលម្អិត​របស់ផ្ទះដែរ ឬទាល់តែទូរស័ព្ទសាកសួរព័ត៌មានបន្ថែម។ ស្ថិតនៅក្នុងសម័យកាលនេះ ការលក់ផ្ទះដោយគ្រាន់តែពឹងអាស្រ័យទៅលើរូបភាពមួយសន្លឹង និងការ​សរសេរដាក់«ផ្ទះលក់» លែងមានប្រសិទ្ធភាពទៀតហើយ ជាពិសេសក្នុងសម័យកូវីដនេះតែម្ដង។ អ្នកគួរចេះប្រើបច្ចេកវិទ្យាក្នុងការផ្សព្វផ្សាយ ដូចជាថត​រូប​ភាពផ្ទះឱ្យច្រើន ថតជាវីដេអូខ្លីបង្ហាញពីលក្ខណៈពិសេសរបស់ផ្ទះ រួមជាមួយនឹងការអត្ថាធិប្បាយដោយផ្ទាល់ដើម្បីជាការផ្តល់បន្ថែមនូវព័ត៌មានចាំបាច់ទៅដល់​អតិថិជនគោលដៅរបស់អ្នក។

2.ត្រៀមឯកសារដែលចាំបាច់ឲ្យបានរួចរាល់៖

កូវីដមិនត្រឹមតែបង្កនូវផលលំបាកសម្រាប់សេដ្ឋកិច្ចសាកល និងសេដ្ឋកិច្ចគ្រួសាររបស់អ្នកនោះទេ សូម្បីតែការជួបជុំគ្នាក៏ត្រូវបានធ្វើឡើងដោយមានកំណត់ផងដែរ។ ការជួបជុំគ្នាច្រើនដងខាតពេលវេលា និងប្រឈមមុខទៅហានីភ័យ ដូច្នេះ ការត្រៀមឯកសារឱ្យបានរួចរាល់គឺជារឿងល្អបំផុត ព្រោះថានៅពេលដែលអ្នកអាច​កំណត់​បាននូវអតិថិជនរួចហើយនោះ ការពិនិត្យមើលឯកសារពាក់ព័ន្ធក៏ជារឿងចាំបាច់។

3.យកចិត្តទុកដាក់បន្ថែមក្នុងអំឡុងពេលមានអតិថិជនចង់មើលផ្ទះរបស់អ្នក៖

អតិថិជនដែលមកសុំមើលផ្ទះរបស់អ្នកពួកគេជាអ្នកដែលបានទទួលព័ត៌មានស្ទើរតែ 100 ភាគរយទៅហើយតាមរយៈវិដេអូលម្អិតខាងលើ ដូចនេះភាគរយនៃការ​លក់គឺស្ទើរតែសម្រេចទៅហើយ។ ដូច្នេះអ្វីជារឿងដែលអ្នកត្រូវធ្វើបន្ទាប់នោះគឺការយកចិត្តទុកដាក់ចំពោះអតិថិជន និងផ្តល់តម្លៃ សារសំខាន់ទៅលើរាល់ការ​និយាយ​ស្ដីរបស់អតិថិជន។

4.ពិភាក្សាបន្ថែមជាមួយនឹងអ្នកជំនាញ៖

ភ្នាក់ងារលក់អចលនវត្ថុគឺជាមនុស្សដែលអ្នកមិនអាចមើលរំលងបាននោះទេ ពីព្រោះថាពួកគេមានជំនាញមូលដ្ឋានច្បាស់ និងស្គាល់ពីកម្រិតអតិថិជន។ ពួកគេមាន​វិធីសាស្ត្រក្នុងការនិយាយ និងដឹងច្បាស់ពីអ្វីដែលអតិថិជនចង់បាន ដូចនេះការបង្កើនទំនាក់ទំនងជាមួយនឹងអ្នកជំនាញដែលជាភ្នាក់ងារស្របច្បាប់គឺជាការបង្កើន​ឱកាស​ក្នុងការលក់ផ្ទះរបស់អ្នកឲ្យកាន់តែឆាប់ដូចគ្នា។

សូមសាកល្បងនូវវិធីសាស្ត្រដូចដែលបានលើកឡើងខាងលើនេះ លោកអ្នកពិតជាអាចជំរុញការលក់ផ្ទះបានលឿនជាក់ជាមិនខាន៕

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ហេតុផលដែលធ្វើឲ្យប្រាក់ដុល្លារមានចរាចរណ៍ទូលំទូលាយនៅក្នុងប្រទេសកម្ពុជា

យោងតាមធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ការប្រើប្រាស់ប្រាក់ដុល្លារយ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជាគឺបណ្តាលមកពីកត្តា ៤ យ៉ាងសំខាន់ៗ
ព្រឹត្តិការណ៍, អចលនទ្រព្យ

​វិបត្តិ​កូ​វី​ដ​19 ក្នុង​ឆ្នាំ2020​ ​ធ្វើ​ឱ្យ​សំណង់​ដែល​វិនិយោគ​ដោយ​បរទេស​ជាង​មួយ​ពាន់​កន្លែង​ផ្អាក​ដំណើរការ​ ​ខណៈ​សំណង់​មាន​ម្ចាស់​ជាខ្មែរ​ជិត 90​កន្លែង​ដំណើរការ​ធម្មតា

នៅ​ក្នុង​ឆ្នាំ​២​០​២​០​ ​ដែល​ជា​ឆ្នាំ​ជួប​វិបត្តិ​ជំងឺ​កូ​វី​ដ​១​៩​នោះ​ ​ខេត្ត​ព្រះ​សី​ហ​នុ ​មាន​សំណង់​ដែល​វិនិយោគ​ដោយ​បរទេស​ជាង​១​ពាន់​កន្លែង​បាន​ផ្អាក​ដំណើរការ​ ​ស្រប​ពេល​ដែល​សំណង់​មាន​ម្ចាស់​ជាខ្មែរ​ជិត​៩​០​កន្លែង​កំពុង​ដំណើរការ​ជា​…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

មតិជាច្រើនជំរុញឱ្យមានការអនុញ្ញាតលើការដឹកទំនិញលក់តាមរឺម៉ក់ចល័តតូចៗក្នុងភូមិសាស្ត្ររាជធានី

មានមតិជាច្រើនបានលើកឡើងពីផលលំបាកក្នុងការស្វែងរកទិញទំនិញចាំបាច់សម្រាប់ផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ ជាពិសេសម្ហូបអាហារបន្ទាប់ពីមានការបិទផ្សារជាច្រើននៅទូទាំង…
ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

យល់ដឹង ៖ ដឹងទេថា តើលុយប្រទេសណាខ្លះដែលមានតម្លៃថ្លៃជាងដុល្លាររបស់អាមេរិក?

នៅពេលដែលមានសំណួរចោទសួរថា តើលុយរបស់ប្រទេសណាដែលមានតម្លៃថ្លៃជាងគេ នោះអាចនឹងមានមនុស្សមួយ​ចំនួននឹងគិតថា​លុយ​ផោន GBP របស់អង់គ្លេស ឬលុយអឺរ៉ូ EURរបស់…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមប្រជុំកំពូលទីក្រុងសេអ៊ូលលើកទី2 នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍន៍បៃតង

នៅរាត្រីថ្ងៃទី31 ខែឧសភា ឆ្នាំ2021 សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលទីក្រុងសេអ៊ូលលើកទី2 នៃភាព…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

គម្រោងវិនិយោគឧស្សាហកម្មក្នុងឆមាសទី១ ចំនួន ៧៩ ត្រូវបានចុះបញ្ជី

នៅក្នុងឆមាសទី១នៃឆ្នាំ២០២១កន្លងទៅនេះ បើទោះជាកំពុងស្ថិតនៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដក៏ដោយ ប៉ុន្តែមានគម្រោងវិនិយោគថ្មីចំនួន៧៩ ត្រូវបានចុះបញ្ជីជាស្ថាពរ…..
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

វិស័យឯកជនគាំទ្រ កម្ពុជាជំរុញគោលដៅនិរន្តរភាពទេសចរណ៍ធម្មជាតិក្នុងខេត្តចំនួន៧

វិស័យឯកជនបានបង្ហាញពីការគាំទ្រយ៉ាងពេកទំហឹងទៅលើផែនការនៃការជំរុញគោលដៅនិរន្តរភាពទេសចរណ៍ធម្មជាតិក្នុងខេត្តចំនួន៧ ដើម្បីប្រគួតប្រជែងជាមួយតំបន់ទេសចរណ៍នានាលើពិភពលោក
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុសម្រេចពន្យារពេលបន្ថែមលើការប្រាក់ចំពោះអតិថិជនឆ្លងកូវីដ-19 និងអ្នកធ្វើចត្តាឡីស័ក

សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សម្រេចលើកលែងការបង់ការប្រាក់ចំនួន2ខែសម្រាប់អតិថិជនឆ្លងកូវីដ-19 និងពន្យារការបង់ទាំង…
ជំនួញ, ព្រឹត្តិការណ៍

ប្តីប្រពន្ធមួយគូក្លាយជាសេដ្ឋីត្រឹមពេល៦ឆ្នាំ ក្រោយចាប់ផ្តើមអាជីវកម្ម

បុរស-ស្ត្រី ដែលជាប្ដីប្រពន្ធវ័យក្មេង បានក្លាយជាសេដ្ឋីក្រោយការផ្តើមអាជីវកម្មលក់សម្លៀកបំពាក់តាមកម្មវិធីទូរស៍ព្ទដៃក្នុងរយៈពេលត្រឹមតែ៦ឆ្នាំប៉ុណ្ណោះ
ព្រឹត្តិការណ៍, អចលនទ្រព្យ

តម្លៃអចលនទ្រព្យតាមបណ្ដោយផ្លូវម៉ៅសេទុងនៅមិនទាន់ឈានដល់ចំណុចឆ្អែតនៅឡើយ

ស្ថិតនៅក្នុងទីតាំងដែលប្រមូលផ្ដុំទៅដោយក្រុមហ៊ុន ហាងលក់ទំនិញគ្រប់ប្រភេទ និងជាតំបន់ដែលប្រជុំទៅដោយអាជីវកម្មធំៗផងដែរនោះ តម្លៃអចលនទ្រព្យ​នៅ​តា​មបណ្ដោយ…

AMS ECONOMY
@amseconomy