IMF ព្រមានឱ្យបង្កើនការប្រុងប្រយ័ត្នយ៉ាងខ្ពស់ ចំពោះហានិភ័យអតិផរណាដែលកំពុងកើនឡើង

មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF) ​​បានព្រមានថា​ សេដ្ឋកិច្ច​ពិភព​លោក​កំពុង​ឈាន​ចូល​ដំណាក់​កាល​ហានិភ័យ​អតិផរណា​ ដោយ​អំពាវនាវ​ឱ្យ​ធនាគារ​កណ្តាល​មាន​ការ​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្ពស់​ និង​ចាត់​វិធានការ​ដំបូង​ដើម្បី​រឹត​បន្តឹង​គោល​នយោបាយ​រូបិយ​វត្ថុ​ប្រសិន​បើ​សម្ពាធ​តម្លៃ​នៅ​តែ​បន្ត​។​

​​អ្នក​​ស្រី ​Gita Gopinath ​ប្រធាន​សេដ្ឋវិទូ​របស់​ IMF ​​និយាយ​ថា​ កម្លាំង​នៃ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​មាន​ន័យ​ថា ​វា​ឆាប់​ពេក​​ក្នុង​ការ​និយាយ​​អំពី​អតិផរណា​ខ្ពស់​ រួម​នឹង​ដំណើរ​មិន​ចម្រើន​ខាង​សេដ្ឋកិច្ច​ (Stagflation) ​ថ្វី​បើ​​ការ​ខ្វះ​ខាត​ការ​ផ្គត់​ផ្គង់​​​ជា​​កត្តា​​មួយ​​​ជួយ​ជំរុញ​អតិផរណា​ក៏​ដោយ​​។

​ការ​​ព្យាករណ៍​កណ្តាល​របស់​ IMF ​​ក្នុង​របាយការណ៍​កាលពី​ថ្ងៃ​ដើមសប្ដាហ៍​បានបង្ហាញ​ថា​ អតិផរណា​នឹង​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ចុង​ឆ្នាំ​២០២១ ហើយ​ថយ​មក​​កម្រិត​មធ្យម​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២២​ ​បន្ទាប់​មក​ត្រឡប់​ទៅ​កម្រិត​មុន​ពេល​មាន​ជំងឺ​រាត​ត្បាត​។ ​ប៉ុន្តែ​របាយការណ៍​របស់​ខ្លួន​ក៏​​កត់​សម្គាល់​ផង​ដែរ​ថា​ ហានិភ័យ​អតិផរណា​ត្រូវ​បាន​ស្ទុះ​ងើប​ឡើង​វិញ​ ហើយ​​ណែនាំ​ឱ្យ​ធនាគារ​កណ្តាល​ចាត់​វិធានការ​ ប្រសិន​បើ​សម្ពាធ​តម្លៃ​​បង្ហាញ​ពី​សញ្ញា​នៃ​ភាព​ស្ថិត​ស្ថេរ​។​

​​មូលនិធិហិរញ្ញ​វត្ថុ​នេះ​​​លើក​ឡើង​​ថា​ ជាទូទៅ​ធនាគារ​កណ្តាល​​​គួរតែ​មិន​អើពើ​នឹង​តម្លៃ​ខ្ពស់​ជាង​ដែល​បណ្តាល​មក​ពី​ការ​ប៉ះ​ទង្គិច​តម្លៃ​ថាម​ពល​ ឬ​ការ​លំបាក​បណ្តោះ​អាសន្ន​ក្នុង​ការ​នាំ​ផលិត​ផល​មក​ទី​ផ្សារ​​​។ ​ប៉ុន្តែ​វា​គួរ​តែ​ធ្វើ​សកម្មភាព​ប្រសិន​បើ​មាន​សញ្ញា​បង្ហាញ​ថា​ ក្រុម​ហ៊ុន​ ក្រុម​គ្រួសារ​ ឬ​កម្មករ​ចាប់​ផ្តើម​រំពឹង​ថា​អតិផរណា​ខ្ពស់​នឹង​បន្ត​។​

​​អ្នក​ស្រី ​Gopinath ​និយាយ​ថា​ ៖​

«​អ្វី​ដែល​ធនាគារកណ្តាលត្រូវ​ប្រយ័ត្ន​ចំពោះ​ផល​ប៉ះពាល់​នៅ​ជុំ​ទី​២ ​ជាមួយ​នឹង​ការ​កើន​ឡើង​នៃ​តម្លៃ​ថាមពល​ទាំង​នេះ​ គឺ​មាន​​ឥទ្ធិពល​ទៅ​លើ​​​ប្រាក់​ឈ្នួល ហើយ​​បន្ទាប់​​មក​​មាន​​​ឥទ្ធិពលទៅលើ​តម្លៃ​ស្នូល​ ​ នោះ​ហើយ​ជា​កន្លែង​ដែល​​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​»​

​IMF ព្រមាន​​ថា ៖​

«​ភាព​មន្ទិល​សង្ស័យ​ អាច​រារាំង​ការ​វិនិយោគ​ឯកជន និង​នាំ​ឱ្យ​មាន​ការ​យឺត​យ៉ាវ​នៃ​ការ​ងើប​ឡើង​វិញ​នៃ​វិស័យ​ការងារ​​ ដែល​ធនាគារ​កណ្តាល​ស្វែង​រក​ដើម្បី​ចៀស​វាង​នៅ​ពេល​​រឹត​បន្តឹង​គោល​នយោបាយ។​ មូល​និធិ​រំពឹង​ថា​ ប្រសិន​បើ​ធនាគារ​កណ្តាល​ដឹក​នាំ​ហានិភ័យ​អតិផរណា​ដោយ​ជោគ​ជ័យ​ទៅ​មុខ​​ ​ប្រទេស​ជឿន​លឿន​នឹង​ងើប​ឡើង​វិញ​ពី​ជំងឺ​រាត​ត្បាត​ ដោយ​វិល​ត្រឡប់​មក​រក​ផ្លូវ​ដែល​ពួក​គេ​មាន​មុន​ពេលមេ​រោគ​ឆ្លង​»

តាម​ការ​ព្យាករណ៍​ថ្មី​របស់​ IMF ​​សេដ្ឋកិច្ច​ពិភព​លោក​នឹង​កើន​ឡើង​ ៥,៩ ​ភាគ​រយ​នៅ​ឆ្នាំ​២០២១ ​ធ្លាក់​ចុះ​ដល់​ ៤,៩​ ភាគ​រយ​នៅ​ឆ្នាំ​២០២២ ​ដែលប្រហែល​ ០,១ ​ភាគរយ​ទាប​ជាង​ការ​ព្យាករណ៍​កាល​ពីខែកក្កដា​ សម្រាប់​ឆ្នាំ​២០២១​។​ មូលនិធិ​រូបិយ​វត្ថុ​​​អន្តរជាតិ​ (IMF)​ បញ្ជាក់​ថា​ ភាព​ច្របូក​ច្របល់​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍ​ចាប់​ផ្តើម​ថ្លឹង​ថ្លែង​ពី​ទស្សនវិស័យ​ពិភព​លោក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។​ តាម​ការ​ព្យាករណ៍​​កំណើន​សេដ្ឋកិច្ច​​សហរដ្ឋ​អាមេរិក​​​ធ្លាក់​ចុះម​ក​ត្រឹម​ ៦ ​ភាគ​រយ​ ពី​កំណើន ​៧ ​ភាគ​រយ​តាម​ការ​ព្យាករណ៍​​ក្នុង​ខែ​កក្កដា​ ដោយ​សារ​តែ​ការ​ប្រើ​ប្រាស់​ ​និង​ការ​ធ្លាក់​ចុះ​យ៉ាង​ច្រើន​នៃសា​រពើភ័ណ្ឌ​ដែល​បណ្តាល​មក​ពី​ការ​ជាប់​គាំង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​។​ នៅ​ប្រទេស​អាឡឺម៉ង់​ ទិន្ន​ផល​ផលិតកម្ម​​ទទួល​ផល​ប៉ះពាល់​ដោយ​សារ​ទំនិញ​សំខាន់​ៗ​ពិបាក​រក​។​ ហើយ​វិធានការ​បិទ​ប្រទេស​នៅ​រដូវ​ក្តៅ ​​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ​នៅ​​ប្រទេស​ជប៉ុន​។​

អតិផរណា​នៅ​ក្នុង​ប្រទេស​ជឿន​លឿន​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​មាន​ជា​មធ្យម​ ២,៨ ​ភាគ​រយ​នៅ​ឆ្នាំ​២០២១ ​ហើយ​បន្ទាប់​មក​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ ២,៣ ​ភាគ​រយ​នៅ​ឆ្នាំ២០២២​។​ ទោះ​យ៉ាង​ណា ​ការ​ព្យាករណ៍​អតិផរណា​ទាំង​នេះ​ត្រូវ​បាន​កែ​សម្រួល​ឡើង​ ១,២ ​ភាគ​រយ​ និង​ ០,៦​ ភាគ​រយ​រៀង​គ្នា​​​ពី​ការ​ព្យាករណ៍​នៅ​ខែ​មេសា ​ដែល​បង្ហាញ​ពី​ទំហំ​ថ្មី​នៃកា​រ​គំរាម​កំហែង​អតិផរណា​។​ IMF ​ក៏​កត់​សម្គាល់​ផង​ដែរ​ថា​ សូម្បី​តែ​នៅ​ពេល​ដែល​ជំងឺ​រាត​ត្បាត​ត្រូវ​បាន​បញ្ចប់​ក៏​ដោយ​ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​​កំពុង​រីក​ចម្រើន​ និង​ប្រទេស​​មាន​ប្រាក់​ចំណូល​ទាប​ នឹង​ត្រូវ​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​វែង​។​ ​

អ្នក​​ស្រី​ Gopinath ​និយាយ​ថា​ ៖

«កង្វះ​ការ​ផ្គត់​ផ្គង់​ជា​សកល​នៅ​ចំពោះ​មុខ​តម្រូវការ​ដែល​កំពុង​ងើប​ឡើង​វិញ​ កំពុង​បង្ក​​អតិផរណា​តម្លៃ​ទំនិញ​ដែល​ប៉ះពាល់​ដល់​អ្នក​ប្រើ​ប្រាស់​។​​ តម្លៃ​ម្ហូប​អាហារ​​កើន​ឡើង​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​ដែល​មាន​​អសន្ដិសុខ​ស្បៀង​លក្ខណៈ​ស្រួច​ស្រាវ​បំផុត​។​ ​បញ្ហា​នេះ​​បាន​បន្ថែម​បន្ទុក​ដល់​គ្រួសារ​ក្រីក្រ​ និង​បង្កើន​ហានិភ័យ​នៃ​ភាព​ចលាចល​សង្គម​»​

​ដោយ​​ការពារ​សុចរិតភាព​នៃ​ការ​ព្យាករណ៍​របស់​ IMF ​​ទាក់​ទង​នឹង​រឿង​របស់​អ្នក​​ស្រី​ Kristalina Georgieva ​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​មូល​និធិ​ពាក់ព័ន្ធ​នឹង​ការ​ចាត់​ថ្នាក់​នៃ​ការ​ធ្វើ​អាជីវកម្ម​របស់​ធនាគារ​ពិភពលោក​កាល​អ្នក​​ស្រី​នៅ​ជា​​នាយក​ប្រតិបត្តិ​នៃ​ស្ថាប័ន​នេះ​ អ្នក​ស្រី ​Gopinath ​​និយាយ​ថា​ ការ​លំបាក​របស់​ធនាគារ​ពិភពលោក ​មិន​ពាក់​ព័ន្ធ​នឹង​ IMF​ ទេ​។​

​អ្នក​​​ស្រី​​និយាយ​ថា​៖​

«​យើង​មាន​ដំណើរ​ការ​ពិនិត្យ​ឡើង​វិញ​យ៉ាង​ល្អិត​ល្អន់​ និង​​ហ្មត់​ចត់​ទៅ​លើ​ទិន្នន័យ​ និង​ការ​ព្យាករណ៍​របស់​យើង​ ដែល​យើង​មាន​អ្នក​សេដ្ឋកិច្ច​នៅ​ក្នុង​នាយកដ្ឋាន​ជា​ច្រើន​ដែល​ពិនិត្យ​ និង​ផ្តល់​យោបល់​លម្អិត​​»


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់